ត្រកូល Lexus ES ប្រើម៉ាស៊ីនពពួក RX ជិះស្រួលទំនើបគ្រាន់បើតម្លៃ 7,000ដុល្លារជាង តែមានហានិភ័យគួរសម

អ្នកទស្សនា
792
0/ AKlasseAuto Promotion
j.jpg

ES300 ជាឡាន Sedan ប្រភេទ Luxury មួយរបស់ Lexus នៅទីផ្សារអាមេរិក ចំណែកស្រុកខ្មែរយើង ដោយនិយមឡានមួយទឹកពីអាមេរិកស្រាប់ផង ដូច្នេះ ES300 និង ES330 ក៏ឃើញវត្តមានខ្លះៗដែរ។ រូបរាងទាន់សម័យ ខាងក្នុងទូលាយ បំពាក់បរិក្ខារទំនើបប្លែកៗច្រើន អមជាមួយ កម្លាំងសមត្ថភាព Performance ផងធ្វើឲ្យតម្លៃ ES300 និង ES330 កាលចេញពីរោងចក្រលោតដល់ ៣ម៉ឺនដុល្លារជាងឯណោះ ក្នុងពេលនោះ។

carpixel.net-2005-lexus-es-68112-hd.jpg

សម្រាប់ស្រុកខ្មែរវិញទោះបីជា ES300 ជិះស្រួលម៉ាស៊ីនខ្លាំងជើងក្រោមហាប់ណែនយ៉ាងណាក៏ដោយ តែបច្ចុប្បន្នហាក់ធូរថ្លៃជាងបាឡែនឆ្ងាយណាស់ ជាក់ស្ដែងនៅលើទីផ្សារសម្រាប់ឆ្នាំ២០០២ ដល់២០០៣ គេហៅថា ES300 (ម៉ាស៊ីន RX300 V6 3.0L) ខ្ទង់ ៦០០០ដុល្លារជាង ទៅ ៨០០០ដុល្លារប៉ុណ្ណោះ។

carpixel.net-2005-lexus-es-68115-hd.jpg

ចំណែកស៊េរីឆ្នាំ២០០៤ ដល់២០០៦ គេហៅថា ES330 (ម៉ាស៊ីនដូច RX330 V6 3.3L) ចន្លោះពី ៨០០០ដុល្លារជាង ទៅ ១០០០០ដុល្លារអីដែរ។

ES300 ជាប៊្រេន Lexus ដែលមានអាយុកាលប្រហែល ២០ឆ្នាំទៅហើយ សម្រស់ និងភាពទំនើបមួយចំនួនហាក់សាមញ្ញ ម្យ៉ាងត្រូវបងប្អូនដែលធ្លាប់ប្រើបានឲ្យដឹងថា ES មានហានិភ័យ និងគុណវិបត្តិមួយចំនួន សម្រាប់បងប្អូនចង់ប្រើគួរពិចារណាដូចជា៖

carpixel.net-2005-lexus-es-68117-hd.jpg

១/ ចំណាយពន្ធផ្លូវខ្ពស់ ១ឆ្នាំ ដល់ទៅ ៦០ម៉ឺនរៀលឯណោះ។

២/ ម៉ាស៊ីនធំ ចំណាយថ្លៃសាំងច្រើន ES ជាក់ស្ដែងនេះស៊ីសាំងខ្ទង់ ១២លីត្រ ទៅ ១៥លីត្រក្នុង ១០០គីឡូម៉ែត្រ ហើយម្យ៉ាងបច្ចុប្បន្នសាំងកំពុងឡើងថ្លៃក្បែរ ៥០០០រៀលក្នុង ១លីត្រ។

R.png

៣/ ជាឡានមិនពេញនិយម ទោះតម្លៃធូរក៏ដោយ តែបើមានបញ្ហាប៉ះពារ ឬខូចបាកបែក មិនជាសម្បូរគ្រឿងបន្លាស់ឡើយ ហើយតម្លៃក៏ខ្ពស់គួរសមទៀតបើធៀបជាមួយ RX300 ។

៤/ ES300 ស្ថិតក្នុងប្រភេទឡានដែលខ្វះទីផ្សារ អ្នកប្រើមានតិចតួច ដូច្នេះពិបាកលក់ចេញព្រោះខាតច្រើន ចំណែកអ្នកទិញលក់ឡានក៏ខ្វះអតិថិជនដែលប្រើពពួកស៊េរីនេះផងដែរ អញ្ចឹងទាំងលក់ចេញទិញចូលគឺខាតច្រើនជាងពពួកឡានធម្មតា។

carpixel.net-2005-lexus-es-68114-hd.jpg

៥/ ម៉ាស៊ីនចាស់ឆ្នាំ Lexus អាចថាឧស្សាហ៍ធ្វើទុកផ្នែកប្លុកម៉ាស៊ីនមិនទៀង ហើយត្រូវមានការថែទាំខ្ពស់ ម្យ៉ាងបើប៉ះឡានស្ទើៗ គឺថាជួសជុលរុះរើមិនឲ្យជាងទំនេរឡើយ។

R.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ ES300 និង ES330 នេះ? សម្រាប់បងប្អូនដែលមានបទពិសោធន៍ ឬមិតយោបល់ ទាក់ទង នឹង ES300 ស៊េរីឆ្នាំ២០០២ ដល់២០០៦ នេះអាចចែករំលែកបាន៕

ដោយ៖ Bunsak

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More