គួរពិចារណា ២ចំណុចនេះសិន មុនសម្រេចិត្តទិញពពួកឡានមួយទឹក ដែលមានម៉ាស៊ីនទំហំធំ ចៀសវាងស្ដាយក្រោយ

អ្នកទស្សនា
2742
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered.jpg

បច្ចុប្បន្នទីផ្សាររថយន្ដស្រុកខ្មែរ ដូចជាកំពុងដើរទៅមុខ ប្រកបដោយសន្ទុះខ្លាំងសម្រាប់ពពួករថយន្ដក្រុមហ៊ុនថ្មីខ្លាញ់គោ ដែលមានវត្តមាននៅស្រុកខ្មែរ។ ហើយអ្វីដែលគួរឲ្យគត់សម្គាល់ ភាគច្រើននៃរថយន្ដថ្មីទាំងនោះ ហាក់ព្យាយាមកាត់បន្ថយ ទំហំស៊ីឡាំងឲ្យតិចជាងមុន តែបង្កើនកម្លាំងខ្លាំង ដែលជាហេតុធ្វើឲ្យរថយន្ដថ្មីបច្ចុប្បន្នភាគច្រើន ចំណាយលើប្រេងឥន្ធនៈតិចតួច នឹងសន្សំសំចៃច្រើនជាងមុន។

auction.jpg

បើក្រឡេកមកមើលឡានមួយទឹកវិញ ឃើញភាគច្រើនពពួករថយន្ដដែលមានម៉ាស៊ីន ៦ស៊ីឡាំ ចំណុះ ៣.០លីត្រឡើងទៅដូចជាប្រភេទ៖ ពពួក Pick Up, Lexus RX, Highlander, Lexus LX, GX នឹង Landcruiser ស៊េរីឆ្នាំ២០០៧ ចុះក្រោមជាដើម ហើយក៏មានពពួកឡានអ៉ឺរ៉ុបមួយចំនួនធំទៀត ហាក់មានតម្លៃធូរថ្លៃ ជាងប្រភេទរថយន្ដមួយទឹកដូចគ្នាដែលមានម៉ាស៊ីនតូចល្មមត្រឹម ៤ស៊ីឡាំង ចំណុះ ២.៨លីត្រ ចុះក្រោម។

Top-5-Biggest-Auction-Houses-in-Japan.jpg

ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្ដមួយទឹករបស់ Advan Auto សូមយកហេតុផលចំនួន ២ កុំឃើញធូរថ្លៃចង់ទិញមកប្រើ ដែលបងប្អូនមានលទ្ធភាពល្មមៗគួរពិចារណាសិន មុនសម្រេចចិត្តទិញប្រភេទរថយន្ដដែលមានម៉ាស៊ីនធំទាំងនេះ ខណៈតម្លៃទីផ្សារកំពុងធ្លាក់ថ្លៃ។

១/ ម៉ាស៊ីនធំ ការចំណាយច្រើន

ប្រភេទឡានម៉ាស៊ីនធំ មានការចំណាយច្រើនដូចជា៖ ពន្ធផ្លូវខ្ពស់ កម្រិតស៊ីឥន្ធនៈច្រើនខណៈប្រេងសាំងកំពុងឡើងថ្លៃ ចំណាយលើការថែទាំ គ្រឿងបន្លាស់ ក៏ខ្ពស់ផងដែរ។

used-car-dealers (1).jpg

២/ ទីផ្សារមិនសូវល្អ

ទាក់ទងនឹងតម្លៃទីផ្សារវិញ មានការប្រែប្រួលលឿន អាចប៉ះពាល់ធំដល់តម្លៃលក់ចេញ ដែលធ្វើឲ្យខាតច្រើនជាងប្រភេទពពួកឡានម៉ាស៊ីនតូច។ ម្យ៉ាងពពួកឡានម៉ាស៊ីនធំ តម្លៃអាចប្រែប្រួលទៅតាមប្រេងឥន្ធនៈផងដែរ។ បើប្រេងសាំងឡើង តម្លៃពពួកឡានម៉ាស៊ីនធំកាន់តែចុះ បើសាំងចុះច្រើន តម្លៃអាចឡើងវិញបន្ដិច។

Top-Selling-Japanese-Used-Cars-in-the-USA.jpg

សម្រាប់បងប្អូនដែលយល់ថាគ្មានបញ្ហាចំពោះហេតុផលពីរយ៉ាងនេះនោះទេ ប្រកដ់ណាស់ពពួកឡានមួយទឹកនាំចូលពីទីផ្សារអាមេរិក ក៏ដូចជាបណ្ដាប្រភេទផ្សេងៗ ដែលមានម៉ាស៊ីនធំ បើនិយាយពីគុណភាព ផាសុកភាព ក្នុងការបើកបរវិញ ឡានថ្មីបច្ចុប្បន្នខ្លះហក់មិនរួចទេ។ ជើងក្រោមហាប់ណែន ម៉ាស៊ីនខ្លាំង ជាន់ស្ទុះល្អ សុវត្ថិភាពក្នុងការបើកបរ ហើយក៏ទំនើបគួរសមផងដែរ។

used-vehicles.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ ប្រភេទឡានមួយទឹកម៉ាស៊ីនធំបច្ចុប្បន្ន? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ ព័ត៍មានបន្ថែម អាចចែកលំលែកបាន៕

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More