នៅស្រុកខ្មែរឲ្យតែនិយាយដល់ឡានមួយទឹកពីអាមេរិក គឺតែងតែចង់បានឡានមកពីរដ្ឋកាលីហ្វញ៉ា ពិសេសបងៗអ្នកលក់ឡានក៏តែងតែ អួតប្រាប់ថាឡានរបស់ខ្លួនជាឡានកាលីដែរ។ ជារថយន្ដមួយទឹកពីសហរដ្ឋអាមេរិកដូចគ្នា តែហេតុអ្វីបានជាខ្មែរយើងនិយមនិងជឿថាឡានមកពីរដ្ឋកាលីហ្វញ៉ាល្អ?
ចុះបណ្ដារដ្ឋទាំង ៥១មួយទៀតគុណភាពឡានយ៉ាងម៉េចដែរ? ហើយធ្វើដូចម្ដេចទើបដឹងថាឡានម៉ូឌែលមួយនឹង ចេញមកពីរដ្ឋខាងណានៃសហរដ្ឋអាមេរិក?
ថ្ងៃនេះ Advan Auto និងស្រាយចម្ងល់ដែលដក់ជាប់ក្នុងបរិបថស្រុកខ្មែរជាងមួយទសវត្សនេះ ដើម្បីឲ្យបងប្អូនយល់កាន់តែច្បាស់ជុំវិញបញ្ហាទាំងអស់នេះ ទៅលើគុណភាពឡាននៅអាមេរិក។
+ ដើម្បីងាយយល់ពីបញ្ហានេះ Admin សុំបែកចែកតំបន់នៅសហរដ្ឋអាមេរិកជាបីធំៗដូចជា៖
១. The West ភាគខាងលិច ដែលជាបណ្ដុំរដ្ឋដែលមានអាកាសធាតុធម្មតា មានដូចជា៖
- រដ្ឋ California (កាលីហ្វញ៉ា)
- រដ្ឋ Texas
- រដ្ឋ New Mexico
- រដ្ឋ Arizona
- រដ្ឋ Colorado
ចំណែករដ្ឋដែលស្ថិតនៅភាគខាងលិចមួយចំនួនទៀត អាចមានអាកាសធាតុប្រែប្រួលជាងបន្ដិច។
២. The South ភាគខាងត្បូង ជាបណ្ដុំរដ្ឋដែលមានអាកាសធាតុ ត្រជាក់ស្ងូតធម្មតា មានដូចជា៖
- រដ្ឋ Florida
- រដ្ឋ Georgia
- រដ្ឋ North Carolina
- រដ្ឋ South Carolina ជាដើម។
រដ្ឋទាំងនេះអាកាសធាតុត្រជាក់គួរសមតែមិនធ្លាក់ព្រិល ឬទឹកកក់ច្រើនឡើយ។
៣. The Midwest តំបន់កណ្ដាលភាគខាងលិច និង The North East តំបន់ខាងជើងឈៀងខាងកើត ជាបណ្ដុំរដ្ឋដែលមានអាកាសធាតុត្រជាក់ខ្លាំង និងធ្លាក់ទឹកកក មានដូចជា៖
- រដ្ឋ Lowa
- រដ្ឋ Ohio
- រដ្ឋ New York
- រដ្ឋ New Jersey
- រដ្ឋ Rhode island
- រដ្ឋ Massachusett និងនៅមានបណ្ដារដ្ឋជាច្រើនទៀតផងដែរ។
ហេតុដែលនាំឲ្យមានការបែងចែកតំបន់បែបនេះ ពីព្រោះតែធម្មតារថយន្ដដែលប្រើនៅរដ្ឋដែលមានអាកាសធាតុល្អ មិនត្រជាក់ពេក និងមិនធ្លាក់ទឹកកក វាអាចជួយឲ្យប្រព័ន្ធម៉ាសុីនដំណើរការបានធូរល្អ។ ម្យ៉ាងទៀតវាកាត់បន្ថយស្ថានភាពឡានមិនឲ្យជាប់ស្នឹម ឬច្រេះពុកផុយឡើយ។
- ក្នុងនោះដែរអ្នកជំនាញនៅក្នុងស្រុកបានណែនាំថា រថយន្ដដែលប្រើនៅតំបន់ដែលត្រជាក់ធ្លាក់ទឹកកក រយៈពេលចន្លោះពី ៨ឆ្នាំ ទៅ ១០ឆ្នាំ វានិងជួបបញ្ហាបង្កជាច្រេះនៅតាមប្លុកម៉ាស៊ីន និងជើងក្រោមនៃតួសាក់ស៊ីឡាន ឬអាចពុកផុយតែម្ដង។
ម្យ៉ាងទៀតក្រៅតែពីបញ្ហាច្រេះ ម៉ាស៊ីនក៏អាចធ្លាក់ចុះមួយកម្រិតដែរ ព្រោះតំបន់ទឹកកក់ឡានត្រូវធ្វើការប្រើកម្លាំងខ្លាំងជាងមុន ដើម្បីអូសទាញ និងទប់រថយន្ដពីស្ថានភាពរអិលក្នុងទឹកកក ជាពិសេសខុសលក្ខខណ្ឌក្នុងការប្រើប្រេងម៉ាស៊ីន នៅពេលយកមកប្រើនៅតំបន់អាកាសធាតុក្តៅ ជាហេតុនាំឲ្យម៉ាស៊ីនរត់រអាក់រអួល ។ ហើយតំបន់ទាំងនោះភាគច្រើនប្រើរថយន្ដប្រភេទប៉ុងពីរ ងាយស្រួលក្នុងការរើបម្រាស់ចេញពីស្ថានភាពលំបាកទាំងនោះ។
+ ចុះធ្វើដូចម្ដេចទើបដឹងថារថយន្ដទាំងនោះប្រើនៅរដ្ឋណាមួយក្នុងសហរដ្ឋអាមេរិក?
គ្រប់រថយន្ដទាំងអស់នៅអាមេរិក គេតែងតែកត់ចូលទៅក្នុងប្រព័ន្ធរបាយការណ៍ស្ដីអំពីការប្រើប្រាស់រថយន្ដ ដែលមានបញ្ជាក់នូវរាល់ព័ត៍មានទាំងអស់មានដូចជា៖
- ប្រវត្តិរបស់ឡាន ឈ្មោះ ម៉ូឌែល, ឆ្នាំផលិត ពណ៌, ចំនួនម្ចាស់អ្នកប្រើប្រាស់ ឆ្នាំនៃការប្រើប្រាស់, ទីតាំងតំបន់ដែលប្រើប្រាស់ជាដើម។ ក្រៅពីនេះក៏មានកត់ត្រា ភិនភាគជាក់ស្ដែងដូចជា៖ ពិន្ទុវាយតម្លៃនៃកម្រិតគុណភាពរថយន្ដ, ប្រវត្តិនៃគ្រោះថ្នាក់(ចំនួន ធ្ងន់ឬស្រាលមានទាំងរូបភាព) ចំនួនម៉ៃ ឬគីឡូម៉ែត្រ, ជាប្រភេទឡានបាត់ឬចោរលួច, ជាឡានលិចទឹកឬ ភ្លើងឆេះ និងនៅមានរបាយការណ៍ជាច្រើនទៀតលម្អិត អំពីឡានតែម្ដង។
- ហើយដើម្បីដឹងអំពីព័ត៍មានទាំងអស់នេះបាន បងប្អូនអាចចូលទៅប្រើប្រាស់បាននៅសេវាកម្ម ឆែកមើលប្រវត្តិឡាន ដោយគ្រាន់តែយកលេខ VIN ឬហៅថាលេខតួឡាន វាយចូលទៅក្នុងគេហទំព័រដូចជា៖ Auto Check និង Carfax ជាដើម ដើម្បីទទួលបាននៅព័ត៍មានលម្អិតទាំងអស់នេះ។
+ ចូលមកដល់សំនួររសើបដែលថាឡាននៅរដ្ឋកាលីហ្វញ៉ាពិតជាល្អមែនអត់?
ចម្លើយគឺមិនខុសទេ តែក៏មិនប្រាកដ់ថាឡានដែលមកពីកាលីសុទ្ធតែល្អទាំងអស់នោះដែរ វាមិនមានច្រេះ ដូចរដ្ឋធ្លាក់ទឹកកកមែន តែវាក៏មានបញ្ហាមួយចំនួនដែរ ។ ដែលអាស្រ័យលើការពិនិត្យអោយល្អិតល្អន់ ទាក់ទងនឹងការប្រើប្រាស់ និងភិនភាគជាក់ស្ដែងដើម្បីជៀសវៀងដូចជា៖ ឡានបុក (ធ្ងន់ឬស្រាល) ម៉ាស៊ីនមានបញ្ហា ជើងក្រោមអត់ស្រួល ឡានគ្មានប្រវត្តិច្បាស់លាស់ ឡានគេទុកចោលក្នុងព្រៃឬគំនរអេតចាយឡាន (ឡានខ្មោច) ជាដើម។
សរុបមកចំពោះស្រុកខ្មែរគេនិយមណាស់ឡានមកពីរដ្ឋ California នឹង Texas ព្រោះតែជាឡានដែលមិនមានច្រេះ តែក៏មិនគួរទុកចិត្តទាំងស្រុងដែរ អាស្រ័យលើមើលភិនភាគជាក់ស្ដែង។ តែយ៉ាងណាឡានដែលមិនមានច្រេះស្រួលចិត្តដែរ ព្រោះច្រេះនេះវាពិបាកជួសជុលណាស់ ហើយក៏ចំណាយច្រើនដែរ តែអ្វីដែលសំខាន់ត្រូវពឹងលើព័ត៍មាន 50% និងមើលលើភិនភាគជាក់ស្ដែង 50% ទើបអាចជឿជាក់បាន៕
ដោយ៖ BunSak
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ