Jimny ជាឡាន Off-Road របស់ជប៉ុន Suzuki ដែលផលិតឡើងទម្រង់ជា Adventure ហើយក៏ជាឡានដែលចាស់វស្សាហើយដែរនៅលើទីផ្សារ។
Jimny ផលិតដំបូងនៅឆ្នាំ ១៩៨០ រហូតមកទល់នឹងបច្ចុប្បន្ននេះ ដំណើរការផលិតបាន ៤ជំនាន់ នឹង ៤៣ឆ្នាំមកហើយ។
Suzuki Jimny មានពីរជម្រើស ប្រភេទទ្វា២ នឹងទ្វា៤ ហើយម៉ូឌែលដែលនឹងលើកយកមកនិយាយថ្ងៃនេះគឺ ប្រភេទទ្វា២ ដែលឃើញវត្តមាននៅស្រុកខ្មែរច្រើនគួរសម ហើយក៏ជាជំនាន់ទី៤ ស៊េរីឆ្នាំ២០២៣ នេះផងដែរ។ សម្រាប់ឡាន Off-Road មួយប្រភេទនេះមានប្រវែងតួខ្លួនសរុប ៣៤៨០ម.ម ទទឹង ១៦៤៥ម.ម កម្ពស់ ១៧២០ ពីដីមកបាត ២១០ម.ម ជាមួយទម្ងន់ជិត ១តោនជាងឯណោះ។
ស្ថិតក្នុងប្រភេទជាឡាន Off-Road ឆ្នាំខ្ពស់មែន ប៉ុន្ដែរមិន Jimny ហាក់រក្សារទម្រង់ជាឡាន Old School បែប Adventure ដោយប្រើសោចាក់បញ្ជាឆេះធម្មតា មិនមានបំពាក់អេក្រង់ LCD និងកាមេរ៉ាក្រោយអ្វីឡើយ តែបើទិញក្រុមហ៊ុនរៀបចំជូនម៉ាអេមជាមួយ អេក្រង់ Android ។
មើលទៅតូចមែន តែមិនចង្កៀតពេកឡើយសម្រាប់ទទឹង ១៦៤៥ម.មនេះ ល្មមអាចជិះគ្នា៤នាក់ កៅអីជួរទី២វិញអាចកាច់ផ្ដេចបានសម្រាប់ដាក់អីវ៉ានបន្ថែមទៀតផងដែរ។
ផ្នែកប្លុកម៉ាស៊ីន Jimny ដែលឃើញវត្តមាននៅស្រុកខ្មែរ បំពាក់ម៉ាស៊ីនសាំង ៤ស៊ីឡាំង ១.៥លីត្រ ផលិតកម្លាំងបាន ១០១សេះ កម្លាំងរមួល ១០២ ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ ជំនួយដោយកាប់ពីតាស់លេខដៃ ជាមួយមុខងារជំនួយពេលឡើង និងចុះចំណោតផងដែរ។ អមដោយយាន់កង់ទំហំ ១៥អ៉ីង បង្វិលកង់ដោយប៉ុង២ 4WD ដែលស៊ីសាំងជាមធ្យមខ្ទង់ ៧លីត្រក្នុង១០០គីឡូម៉ែត្រ។
Jimny អាចនិយាយបានថា ជាឡាន Off-Road ក៏បាន On-Road ក៏បាន ប៉ុន្ដែរសម្រាប់កម្លាំងម៉ាស៊ីន Performance ប៉ុណ្ណឹងសក្កិមសម្រាប់ប្រើក្នុងក្រុង នឹងចុះខេត្ត ជាមួយសម្រង់ដ៏ទាក់ទាញ ចំពោះបងប្អូនដែលស្រឡាញ់រាងរថយន្ដបែប Adventure។ ចំពោះការចូលព្រៃស្ថានភាពផ្លូវលំបាកៗខ្លាំង Jimny ហាក់មិនទាន់បំពេញបំណងបងប្អូនដែលនិយមឡាន ចូលព្រៃបែបលេងលក្ខណៈធ្ងន់ៗឡើយ តែបើស្ថានភាពល្មមៗមិនជាបញ្ហាឡើយ។
សម្រាប់តម្លៃវិញ គ្រាន់បើដែរ ក្នុងប្រភេឡានជប៉ុនរូបរាងបែប Off-Road Adventure ធន់សន្សំសំចៃ ស្រួលប្រើមិនមានលក្ខណៈស្មុកស្មាញច្រើន ហើយក៏ជាឡានថ្មីខ្លាញ់គោតម្លៃ ខ្ទង់ ៣៧,៩០០ដុល្លារ ប៉ុណ្ណោះ។ ចំពោះតម្លៃនេះ អាចមានការប្រែប្រួល ឬទាប់ជាងហ្នឹងក្នុងតម្លៃពិសេសណានោះ បងប្អូនអាចទាក់ទង់បន្ថែមទៅកាន់ក្រុមហ៊ុនផ្ទាល់បាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ