Scion ជាក្រុមហ៊ុនប៊ុត្រសម័្ពន្ធរបស់ Toyota ដែលមានម៉ូឌែលឡានដល់ទៅ ៨ឯណោះមានដូចជា៖ xA, xB, xD, iA, iM, tC, iQ, និង FR-S ជាដើម។
នៅឆ្នាំ១៩៩១ Toyota បានបើកដំណើរការគម្រោងរបស់ខ្លួនឈ្មោះថា Project Genesis ដែលសិក្សារទៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងគោលបំណងចាប់យកអតិថិជនគោលដៅរបស់ខ្លួនគឺ ពួកយុវវ័យ សម្រាប់ម៉ាក់យីហោ Scion ថ្មីរបស់ខ្លួន។
មិនយូរប៉៉ុន្មាននៅឆ្នាំ២០០៣ Scion បាន បញ្ចេញរថយន្ដដំបូងរបស់ខ្លួនគឺម៉ូឌែល xA និង xB សម្រាប់ឆ្នាំ២០០៤ ហើយឆ្នាំបន្ដបន្ទាប់ ក៏មានម៉ូឌែលផ្សេង ទៅតាមស៊េរីឆ្នាំ និងជំនាន់ជាដើម។
ក្រោយៗមក ការផលិតចេះតែទៅមុខធម្មតា តែការលក់ចេញហាក់មិនមានសន្ទុះខ្លាំងឡើយពី១ឆ្នាំ ទៅ១ឆ្នាំ រហូតដល់ឆ្នាំ២០១៦ បើគិតទៅមានរយៈពេល ១២ឆ្នាំហើយ។ ប៉ុន្ដែ Scion បានលក់រថយន្ដរបស់ខ្លួនទាំង ៨ម៉ូឌែលសរុបបានត្រឹមតែ ១,០៩២,៦៧៥គ្រឿងប៉ុណ្ណោះ។
ពោលនៅដើមខែកុម្ភៈ ថ្ងៃទី៣ ឆ្នាំ២០១៦ Toyota បានប្រកាសបញ្ឈប់ការផលិតរថយន្ដរបស់ខ្លួនក្រោមម៉ាកយីហោ Scion នេះតទៅទៀតហើយ។ មូលហេតុនៃការបញ្ចប់ប្រេនយីហោ Scion នេះមិនមែនមកពីប៉ះពាល់ទៅលើកម្រិតគុណភាព ឬផ្នែកណាមួយនៃរថយន្ដនោះទេ គឺមកពី Toyota លែងត្រូវការប្រេនមួយនេះ ដើម្បីចាប់ទីផ្សារយុវវ័យនៅសហរដ្ឋអាមេរិកទៀតហើយ និយាយងាយយល់គឺលក់អត់ដាច់តែម្ដង ។
គួរបញ្ចាក់ដែរថា នៅឆ្នាំ២០១៥ Toyota បានបញ្ចប់ជីវិតរថយន្ដ ៤ម៉ូឌែលក្នុងក្រុមហ៊ុន Scion គឺម៉ូឌែល xB, xD, iQ និងឆ្នាំ២០១៦ ម៉ូឌែល tC។
ហើយសេសសល់ ៣ម៉ូឌែលទៀត Toyota បានសាងយកទៅផលិតបន្ដនៅឆ្នាំ២០១៧ ដោយប្ដូរឈ្មោះទៅជា៖ Toyota 86 (Scion FR-S), Toyota Yaris iA (Scion iA), Toyota Corolla iM (Scion iM) ជាដើម។
ចំពោះស្រុកខ្មែរឃើញមាន Scion ២ម៉ូឌែលកំពុងចរាចរណ៍លើដងផ្លូវដូចជា៖ Scion xA (ជំនាន់ទី១) xD (ជំនាន់ទី២) និងរថយន្ដស្ព័រមួយទៀតគឺ Scion FR-S ជាដើម។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះគុណភាព ការជឿទុកចិត្តបានទៅលើម៉ាកយីហោ Scion នេះ? ហើយទីផ្សាររបស់រថយន្ដ Scion នៅស្រុកខ្មែរយ៉ាងមិចដែរ? ពពួកម៉ូឌែល Scion ណាខ្លះដែលបងប្អូនធ្លាប់ឃើញ ធ្លាប់ស្គាល់ និងធ្លាប់ប្រើ? សម្រាប់មតិយោបល់ និងបទពិសោធន៍អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ