Alphard ជាប្រភេទឡានជប៉ុនដែលប្រើក្នុងស្រុក ហើយក៏ជាឡាន Minivan កៅអី ៣ជួរ របស់ Toyota ដ៏ពេញនិយមផងដែរ។ សម្រាប់ពពួកជំនាន់ទី១ ស៊េរីឆ្នាំ ២០០២ ដល់ ២០០៧ ឃើញប្រើនៅស្រុកខ្មែរច្រើនគួរសម ហើយចាប់ផ្ដើមពេញនិយម នឹងល្បីខ្លាំងរបស់ជំនាន់ទី១នេះ ខ្ទង់ឆ្នាំ ២០២០ ដល់ ឆ្នាំ២០២៣ ឃើញថាសន្ទុះនៃការប្រើប្រាស់ នឹងលក់ចេញទិញចូលហាក់មានទីផ្សារល្អណាស់។
ចំពោះតម្លៃវិញខ្ពស់គួរសមខ្ទង់ ២០,០០០ដុល្លារទៅ ២៥,០០០ដុល្លារជាង សម្រាប់ឆ្នាំ២០០២ ដល់ ២០០៥ ខណៈឆ្នាំ២០០៦ ដល់ ២០០៧ (facelift) ខ្ទង់៣ម៉ឺនដុល្លារ ជម្រើសម៉ាស៊ីន ពណ៌ Option នឹងភិនភាគឡានជាក់ស្ដែង។
ខណៈបច្ចុប្បន្នឃើញទីផ្សារភាគច្រើនជាប្រភេទស្លាកលេខខ្ទង់ ១៥,០០០ដុល្លារ ទៅ ១៧,០០០ដុល្លារ ហើយខ្លះទៀតក្បែរ ២ម៉ឺនដុល្លារផងដែរ អាស្រ័យលើ ឆ្នាំផលិត ពណ៌ ជម្រើសម៉ាស៊ីន នឹងភិនភាគឡានជាក់ស្ដែង។
Alphard ប្រើម៉ាស៊ីនដូច បាឡែន នឹង RX300 ដែរមានទាំងប្រភេទម៉ាស៊ីន ៤ស៊ីឡាំង នឹង ៦ស៊ីឡាំងដែលស្រុកខ្មែរយើងនិយមប្រើ។
ចំពោះម៉ាស៊ីន ៤ស៊ីឡាំង ២.៤លីត្រ ផលិតកម្លាំង ១៦០សេះ កម្លាំងរមួល ១៦៣ផោនហ្វីត ជាមួយកម្រិតស៊ីសាំងខ្ទង់ ៩លីត្រ ទៅ ១២លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសតិចតួចតាមស្ថានភាពជាក់ស្ដែង។
ចំណែកម៉ាស៊ីន ៦ស៊ីឡាំង ៣.០លីត្រវិញ ផលិតកម្លាំងបាន ២២០សេះ កម្លាំងរមួល ២២៩ផោនហ្វីត ទាំងពីរជម្រើសនឹង រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិកកង់ដោយប្រភេទប៉ុងមួយ(FWD) និងប៉ុងពីរ(AWD)។
ជាមួយកម្រិតស៊ីសាំងខ្ទង់ ១២លីត្រជាង ទៅ ១៤លីត្រជាង ក្នុង១០០គីឡូម៉ែត្រ នឹងអាចប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Alphard ប្រភេទកៅអី ៣ជួរមួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ