Camry ជាប្រភេទរថយន្ដ Sedan ដ៏ពេញនិយមមួយរបស់ Toyota ហើយសម្រាប់ម៉ូឌែល Camry XV20 ឬស្រុកខ្មែរមានរហ័សនាមថា Camry ឆ្លាម ដែលស្ថិតក្នុងជំនាន់ទី ៤ ផលិតពីឆ្នាំ ១៩៩៧ ដល់ ២០០១។
ស្រុកខ្មែរក៏សម្បូរមិនចាញ់ម៉ូឌែល Camry ដទៃទៀតដែរ ប៉ុន្ដែរមួយរយៈចុងក្រោយនេះ ឆ្លាមហាក់ស្ងប់ស្ងាត់ នឹងបាត់ប្រជាប្រិយ៍ភាពរបស់ខ្លួនបណ្ដើរ មិនសូវជាមានទីផ្សារអ៊ូអរដូចមុនឡើយ។
៥ឆ្នាំចុងក្រោយនេះ បើរាប់ពីត្រកូល Camry ស្វិត Camry ហើម Camry ឆ្លាម Camry បាឡែន នឹង Camry ០៧ អាចនិយាយបានថា មានតែ Camry បាឡែន នឹង Camry ០៧ ទេដែលនៅឈរជើងនឹងគួរសម បើទោះបីជាភាពពេញនិយម នឹងធ្លាក់រាងធ្លាក់ចុះបន្ដិចក្ដី។
ប៉ុន្ដែរសម្រាប់បងប្អូនដែលនិយមជាមួយ Camry XV20 ឬ Camry ឆ្លាម ក៏មិនទាន់ជាអស់អាឡ័យឡើយ ជាមួយអនុស្សារីយ ក៏ដូចជា Performance ក្នុងការបើកបរ មិនអន់នោះទេ។ ម៉្យាងបច្ចុប្បន្ន Camry ឆ្លាមនៅតែជាជម្រើសមួយផងដែរសម្រាប់ បងប្អូនដែលមានកម្រិតថវិកាខ្ទង់ ៥,០០០ដុល្លារ ដែលចង់បានប្រភេទឡាន Specs អាមេរិក រឹងមាំល្អ ម៉ាស៊ីនជាន់ស្ទុះ ខ្លាំងល្មម ជាមួយភាពធន់គួរសមដែរនោះ ប្រភេទ Camry ឆ្លាមមួយនេះមិនគួមើលររំលងឡើយ។
ចំពោះតម្លៃវិញ ឃើញទីផ្សារបច្ចុប្បន្នដាក់លក់ខ្ទង់ ៤,០០០ដុល្លារក្រាស់ ទៅ ៦,០០០ដុល្លារស្ដើង អាចរកបានឡានស្អាតជិះហើយ។ ប៉ុន្ដែរខ្លះក៏មានតម្លៃក្រោមហ្នឹង ឬលើហ្នឹងតិចតួចដែរ អាស្រ័យលើ ពណ៌ ឆ្នាំផលិត នឹងភិនភាគគុណភាពឡានជាក់ស្ដែង។
កួរបញ្ជាក់ដែរថា៖ Camry ឆ្លាមបំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.២លីត្រ ផលិតកម្លាំង ១៣៦ សេះ ប្រើប្រអប់លេខ ៤ វគ្គអូតូ បង្វិលកង់ដោយ ប៉ុងមុខ(FWD) អាចបើកលឿនបំផុត ២០០គីឡូម៉ែត្រ/ម៉ោង ស្ទុះពី ០-១០០គីឡូម៉ែត្រ ប្រើពេល ១០.៤ វិនាទី។
មានវ័យ២០ឆ្នាំជាងហើយ កម្រិតស៊ីសាំងជាក់ស្ដែង ជាមធ្យមចន្លោះពី ៩លីត្រ ទៅ ១១លីត្រ ក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច ទៅតាមគុណភាពម៉ាស៊ីន និងការបើកបរជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Camry ឆ្លាម ជំនាន់ទី ៤ មួយនេះ? សម្រាប់មតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ