Camry បាឡែន ជាកំពូលរថយន្ដ Sedan ស្រុកខ្មែរដែលទទួលបានការគាំទ្រ នឹងពេញនិយមខ្លាំង ដូចបច្ចុប្បន្ន ស្រុកខ្មែរនិយម អាព្រូស ដូចនោះដែរ ខណៈពេលនេះ Toyota Prius ទើបមានជិះមួយៗប៉ុណ្ណោះ។
សម្រាប់តម្លៃវិញ បើក្រឡេកទៅមើលកាលពី ៤ឆ្នាំមុន ប្រភេទស្លាកលេខ អាចលោតតម្លៃខ្ពស់ដល់ក្បែរ ១៦,០០០ដុល្លារជាងឯណោះ សម្រាប់ឡានស្អាតប្រភេទ XLE នឹងឆ្នាំ២០០៤ ឡើងទៅ។
ចុះបច្ចុប្បន្នគួរកាន់ប៉ុន្មាន? បើក្រឡេកមកមើលទីផ្សារបាឡែនវិញ ហាក់ស្ងប់ស្ងាត់ ចំពោះប្រភេទក្រដាសពន្ធវិញស្ទើតែគ្មានសោះ។
សម្រាប់តម្លៃ Camry បាឡែន ទីផ្សារស្រុកខ្មែរបែបចែកចេញជាពីរ ដោយគេរាប់ចាប់ពីឆ្នាំ២០០២ ដល់២០០៣ នឹងស៊េរីពីឆ្នាំ២០០៤ ដល់ ២០០៦ ជាមួយជម្រើស Trim/Option ចំនួនពីរ LE នឹង XLE ហើយក៏ពឹងផ្អែកទៅពណ៌ផងដែរ។
បច្ចុប្បន្នពពួកឆ្នាំ២០០២ ដល់ ២០០៣ បងប្អូនកាន់ចាប់ពី ៨,០០០ដុល្លារ ដល់ ១០,០០០ដុល្លារ ឬអាចលើសនឹងតិចតួចរកបានជិះហើយ។
ចំណែកស៊េរីឆ្នាំ២០០៤ ដល់២០០៦ ហាក់នៅខ្ពស់គួរសម ខ្ទង់ ១០,០០០ដុល្លារជាង ដល់ ១២,០០០ដុល្លារជាង សម្រាប់ឡានខ្លះដែលមានភិនភាគ ស្អាត ឬហៅថាលំដាប់មេឡាន អាចលោតដល់ទៅក្បែរ ១៤,០០០ដុល្លារអីដែរ។
គួរបញ្ចាក់ដែរថា៖ Toyota Camry បានឡែន ជំនាន់ទី ៥ នេះ បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង ២.៤ លីត្រ ផលិតកម្លាំង ១៥៧ សេះ កម្លាំងរមួល ១៦២ ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ រត់ដោយប៉ុងមុខ (FWD)។ ល្បឿនអតិបរិមា ១៩៨ គីឡូម៉ែត្រ/ម៉ោងជាន់ស្ទុះពី ០-១០០គ.ម/ម ប្រើពេល ៩.៤ វិនាទី។ កម្រិតស៊ីសាំងជាក់ស្ដែង ខ្តង់ ៨លីត្រ ទៅ ១១លីត្រ ក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពបើកបរជាក់ស្ដែង។
សរុបមកតម្លៃទាំងអស់នេះ អាចមានការប្រែប្រួលទៅតាម ពណ៌ Option ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែង៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ