ឲ្យតែរដូវកាលពិធីបុណ្យម្ដងៗ តម្លៃរថយន្ដមួយទឹកហាក់មានការឡើងថ្លៃខុសពីធម្មតា ដែលផ្ទុយពីរថយន្ដថ្មី ដែលតែងបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជនខ្លួន។ យ៉ាងណាក៏ដោយ ឆ្នាំនេះមិនដូចឆ្នាំមុនៗនោះទេ សកម្មភាពលក់ចេញទិញចូល ហាក់ស្ងប់ស្ងាត់បន្ដិច អាចបណ្ដាលមកពីមូលហេតុផ្សេងៗមួយចំនួន។
បើនិយាយពីតម្លៃវិញ ក៏មិនជាងឡើងខុសពីថ្ងៃធម្មតាដែរ ព្រោះចរន្ដអតិថិជនមិនសូវផុសផុលដូចឆ្នាំមុនៗ សម្រាប់ប្រភេទ Toyota Camry ស៊េរីឆ្នាំ២០០៧ ដល់ ២០០៩ វិញក៏មិនខុសពីរថយន្ដដទៃដែរ។
ចំពោះស្រុកខ្មែរ Toyota Camry ២០០៧ ដល់ ២០០៩ ត្រូវបាននាំចូលមកជាពីរជម្រើស មានប្រភេទ សាំងសុទ្ធ LE, XLE នឹង Hybrid ជាដើម។
សម្រាប់ប្រភេទសាំងសុទ្ធពពួក LE ឃើញនៅខ្ទង់ ១៥,០០០ដុល្លារស្ដើង ទៅ ១៨,០០០ដុល្លារក្រាស់ អាចរកឡានស្អាតបានហើយ អាស្រ័យលើ ពណ៌ ប្រភេទស្លាកលេខ នឹងក្រដាសពន្ធជាដើម។
ចំណែក XLE ដែលមានលក្ខណៈពិសេសជាង LE ឃើញនៅចន្លោះពី ១៧,០០០ដុល្លារក្រាស់ ទៅ ២៣,០០០ដុល្លារស្ដើង អាស្រ័យលើពណ៌ ឆ្នាំផលិត ភិនភាកក្រដាសពន្ធ ឬស្លាកលេខ ខណៈ SE មានតិចតួចខ្លះដែរតែតម្លៃវិញ មិនលើ XLE ក៏មិនក្រោម LE គឺជាស្ថិតនៅកណ្ដាលរវាង Option ទាំងពីរនេះ។
ចូលដល់ពពួក Hybrid ម្ដងបែងចែកជា ៣ ដូចជា Half, Full នឹង 50th Anniversary ហើយសម្រាប់ម៉ូឌែល Half Option អាចចន្លោះពី ១៥,០០០ដុល្លារជាង ដល់ ១៨,០០០ដុល្លារជាង អាស្រ័យលើ ពណ៌ ស្លាកលេខ នឹងក្រដាសពន្ធជាដើម។
ចំពោះ Full Option ខ្ទង់ ១៧,០០០ដុល្លារជាង ដល់ ២២,០០០ដុល្លារជាង ចំណែក 50th Anniversary វិញដែលជារថយន្ដពិសេសប្លែកជាងគេ លោតដល់ ១៨,០០០ដុល្លារ ដល់ ២៤,០០០ដុល្លារជាង សម្រាប់ឡានស្អាតៗ អាស្រ័យលើ ប្រភេទស្លាកលេខ ឬក្រដាសពន្ធជាដើម៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ