ជាការពិតណាស់ត្រកូល Camry នៅស្រុកខ្មែរឈរជើងក្លាយជាឡានចាស់វស្សាទៅហើយ បើនិយាយពីស៊េរីឆ្នាំ2007 វិញក៏សម្បូរខ្លាំងណាស់ដែរ។ មានទាំងប្រភេទសាំងសុទ្ធ និង Hybrid ហើយក៏មាន Option ពិសេសម៉្យាងដែលបងប្អួនស្រុកខ្មែរតែហៅថា ខួប 50th ឆ្នាំ Anniversary ដែលមានតម្លៃខ្ពស់ជាងម៉ូឌែលធម្មតា។
ចុះហេតុអ្វីបានជា Toyota ផលិតម៉ូឌែល Camry Hybrid 50th Anniversary Edition ដើម្បីអ្វីចំនួនតែ 3000គ្រឿងបែបហ្នឹង? ហើយខួប 50ឆ្នាំហ្នឹងខុសពីម៉ូឌែល Camry 07 បែបណាខ្លះទៅ? ថ្ងៃនេះ Advan Auto និងចូលខ្លួនមកស្រាយចម្ងល់មួយនេះជូនបងប្អូន។
បើតាម Autoblog ដែលដកស្រង់ចេញពីក្រុមហ៊ុន Toyota បានឲ្យដឹងថា៖ នៅឆ្នាំ2007 Toyota បានប្រកាសលក់ចេញនៅម៉ូឌែល Camry Hybrid 50th Anniversary Edition ចំនួន 3000គ្រឿងសម្រាប់ទីផ្សារអាមេរិក ក្នុងតម្លៃ 31,680ដុល្លារ ខណៈម៉ូឌែល Camry Hybrid ធម្មតាត្រឹមតែ 26,200ដុល្លារប៉ុណ្ណោះ ដែលខ្ពស់ជាងធម្មតាខ្ទង់ 7ពាន់ដុល្លារ។ ហើយការផលិតនេះដើម្បីរំលឹក និងអបអរសារទរដល់ Toyota Camry ដែលបានលក់រថយន្ដជោគជ័យខ្លាំងនៅទីផ្សារសហរដ្ឋអាមេរិក ក្នុងរយៈពេល 50ឆ្នាំមកនេះ។
ចំពោះម៉ូឌែលនេះដែរមានតែស៊េរីឆ្នាំ2007 តែប៉ុណ្ណោះ ហើយក៏មិនមានលក្ខណៈពិសេស ឬទំនើបខ្លាំង និងជាជំនាន់ចុងក្រោយដូចការរំពឹកទុករបស់អតិថិជនអីនោះដែរ។
ជាក់ស្ដែងរូបរាង ប្រព័ន្ធភ្លើង ប្លុកម៉ាស៊ីនកម្លាំង និងប្រព័ន្ធជើងក្រោម មិនត្រូវបានកែប្រែថ្មីឲ្យលើសពីម៉ូឌែលធម្មតាឡើយ។
គ្រាន់តែប្លែកត្រង់ថា៖ Camry 50th បំពាក់យាន់កង់ អាលុយ្យូមបែបថ្មីមានកាំក្រឡាញឹក, ពណ៌ខាងក្រៅជាពណ៌សកាំម៉ៃ (blizzard pearl) មានសញ្ញាឡូហ្គូ 50th Anniversary Edition នៅក្រោមតែម Hybrid, និងបានណាខាងមុខស្រោបដោយក្រូមអីនណុក ដែលមើលទៅកាន់តែស្ព័រ និងស្អាត់ទាក់ទាញជាងម៉ូឌែលធម្មតា។
សម្រាប់ខាងក្នុងវិញមានបំពាក់ ឡូហ្គូនៅឈ្នាន់ជើងជាអក្សរ 50th Anniversary រំលិចដោយភ្លើងពណ៌, ខាងក្នុងជាមួយការតុបតែងស្រោបស្បែក និងក្រូមអីនណុកនៅ តាប់ឡូ ដៃទ្វា និងកុងសូកណ្ដាល ដែលមើលទៅកាន់តែស្រស់ស្អាត ខុសប្លែកពី Camry ដទៃទៀត ក្រៅពីនឹងមិនមានអ្វីប្លែកច្រើនឡើយ។
សម្រាប់ទីផ្សារបច្ចុប្បន្នចន្លោះពី 17,000ល្លារ ទៅ 25,000ដុល្លារ ខណៈ Camry Hybrid ធម្មតាត្រឹម 14,000ដុល្លារ ទៅ 22,000ដុល្លារជាងបុណ្ណោះ អាចយាយបានថាលើសខ្វះគ្នាខ្ទង់ 3ពាន់ដុល្លារអីដែរ។
ជារួមសម្រាប់ស្រុកខ្មែរអាចនិយាយបានថា សំណាងដែរដែលបានប្រើពពួកខួប 50th ព្រោះមានតែប្រទេសដែលនាំចូលរថយន្ដពីទីផ្សារអាមេរិកប៉ុណ្ណោះដែលមានឪកាសបានប្រើ។ ទោះបីជាវាមិនពិសេសប្លែក តែក៏មានពណ៌កាំម៉ៃ យាន់កង់បែបថ្មី និងខាងក្នុងស្អាតខុសពីគេដែរ អាចនិយាយបានថា បើជិះតាមដង់ផ្លូវ យូៗទើបប្រទះផ្នែកមួយ។
ចុះបងប្អួនយល់យ៉ាងណាដែរចំពោះ Camry 50th Anniversary Edition ប្រភេទនេះ? សម្រាប់បងប្អូនដែលធ្លាប់ប្រើ ឬមានបទពិសោធន៍ និងមតិយោបល់អាចចូលមកចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ