បើនិយាយពី Camry ស៊េរីឆ្នាំចាស់នៅស្រុកខ្មែរគេតែងនឹកដល់ “អាស្វិត” Camry ១៩៨៨ ដល់ ១៩៩៩១ តែបើនិយាយពី Corolla ឆ្នាំទាបបំផុត តែមានការប្រើប្រាស់ជាហូហែរ គេនឹងនឹកដល់ Corolla ឆ្នាំ៩៣ ចំពោះស្រុកខ្មែរប្រភេទ Corolla គឺថាអស់ទាបត្រឹមនឹងហើយ។
Corolla ឆ្នាំ៩៣ ដែលស្រុកខ្មែរតែងហៅនោះមានឈ្មោះថា Corolla E100 ផលិតពីឆ្នាំ ១៩៩៣ ដល់ ១៩៩៧ ស្ថិតក្នុងជំនាន់ទី៨ នៃត្រកូល Altis ហើយក៏ជា Specs សម្រាប់ប្រើក្នុងទឹកដី សហរដ្ឋអាមេរិក ផងដែរ។
ម្យ៉ាងនៅស្រុកយើងយល់ថា ឲ្យតែជាប្រភេទ Corolla តែងតែប្រើធន់ និងសម្បូរគ្រឿងបន្លាស់ ងាយស្រួលជួសជុល មិនសូវមានបញ្ហាច្រើន និងចំណាយតិចលើការថែទាំ។
Corolla Altis E100 ដែលប្រើនៅស្រុកខ្មែរឃើញបំពាក់ ម៉ាស៊ីន ៤ស៊ីឡាំង ១.៨លីត្រ ផលិតកម្លាំង១១៥សេះ កម្លាំងរមួល ១១៧ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិកង់ដោយប៉ុងមុខ (FWD) ល្បឿនអតិបរិមាក្បែរ ១៦០គីឡូម៉ែត្រ/ម៉ោង។ ចំពោះកម្រិតស៊ីសាំង ម៉ាស៊ីនចាស់ឆ្នាំបែបនេះបច្ចុប្បន្នខ្ទង់ ៦លីត្រ ទៅក្បែរ ៨លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
ស៊េរីឆ្នាំទាបៗប្រភេទ Old School ចំពោះផ្ទៃខាងក្នុងហាក់មិនមានអ្វីប្លែកច្រើនឡើយ សាមញ្ញៗ បំពាក់កៅអីធម្មតា ២ជួរអាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរសម។
សម្រាប់តម្លៃទីផ្សារបច្ចុប្បន្ន Corolla Altis E100 ឆ្នាំ១៩៩៣ ដល់ ១៩៩៧ នេះចន្លោះពី ២,០០០ដុល្លារក្រាស់ ទៅ ៣,០០០ដុល្លារស្ដើង អាស្រ័យលើ ពណ៌ ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែងជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Corolla ចាសឆ្នាំមួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ