Fortuner គឺជាឡាន SUV ជំនាន់ថ្មីមួយរបស់ Toyota ដែលផលិតដំបូងនៅឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៥ ដែលគេចាត់ទុកជាជំនាន់ទី១។ តែចាប់ពីឆ្នាំ២០១៦មក Fortuner ត្រូវបានផ្លាស់ប្ដូរទាំងស្រុង ចំពោះរូបរាង ផ្នែកខាងក្រៅ និងខាងក្នុង ដែលមើលទៅស្អាតប្លែកក្នុងរយៈពេល ១០ឆ្នាំនៃការចាប់ផ្ដើមរបស់ Fortuner។ តែក៏សូមបញ្ជាក់ដែរថា Toyota បានបញ្ចេញ Specs របស់ Fortuner ជាពីរដែលមួយជា Specs Australia សម្រាប់ទីបែងចែកចេញទៅតបន់បែកអ៊ឺរ៉ប និងមួយទៀត Specs Thai សម្រាប់បែងចែកចេញលក់នៅតំបន់អាស៊ីមានកម្ពុជាជាដើម។
សម្រាប់ផ្នែកខាងក្នុង និង Option មួយចំនួននៅខាង អូស្ដ្រាលី រាងពិសេសទំនើបជាបន្ដិច ទោះបីជាឆ្នាំផលិតដូចគ្នាក៏ដោយ។
ថ្ងៃនេះ Advan Auto និងលើកយកនៅ Specs ដែលផលិតនៅប្រទេសថៃមកជជែកម្ដង តែចំពោះសេរីឆ្នាំ០១៦ ដល់០១៨ប៉ុណ្ណោះ ព្រោះមិនមានអ្វីត្រូវផ្លាស់ប្ដូរច្រើនគួរឲ្យកត់សម្គាល់ឡើយ ដល់ចូលឆ្នាំ០១៩ឡើងទើបមានការផ្លាស់ប្ដូរតិចតួច ទាល់តែ០២០ Toyota បានកែទម្រង់ច្រើនគួរសម។
១. ម៉ាស៊ីន Fortuner មានច្រើនជម្រើសតែសូមលើកតែម៉ាស៊ីនណាដែលស្រុកខ្មែរនិយមប្រើប៉ុណ្ណោះដូចជា៖
_ ម៉ាស៊ីនម៉ាស៊ូត ២.៨លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧៤សេះ កម្លាំងរមួល ៣១០ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ។
_ ចំពោះប្រភេទម៉ាស៊ីនធំវិញ ប្រើម៉ាស៊ូត ៣.០លីត្រជាប្រភេទម៉ាស៊ីនចាស់របស់ Vigo ជំនួយដោយ Turbo តែផលិតកម្លាំងសេះបាន ១៦១សេះប៉ុណ្ណោះ និងកម្លាំងរមួលបាន ២៦៦ផោតហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ។
_ ម៉ាស៊ីនទាំងពីរជម្រើសនេះ ស៊ីប្រេងចន្លោះពីរ ៩លីត្រ ទៅ ១១លីត្រក្នុង១០០គីឡូម៉ែត្រ និងអាចតិច ឬច្រើនទៅតាមកម្រិតបើកបរជាក់ស្ដែង។
_ ប្រព័ន្ធជើងក្រោមរបស់ Fortuner Specs ដែលប្រើនៅប្រទេសថៃ គឺវាដំណើរការដោយប្រព័ន្ធ ស្លាប់ប្រចៀវឌុប Double Wishbone នៅផ្នែកខាងមុខ និងខាងក្រោយជា 4 Link អមដោយរំស័រ Coil Spring។ ជើងក្រោមប្រភេទនេះ ចំពោះការបើកបរក្នុងល្បឿនលឿនទប់លំណឹងបានល្អ តែរាងរឹងបន្ដិចកាត់បន្ថយការលាក់មិនសូវបានឡើយ តែចំពោះផ្លូវលំបាក Off- Road Fortuner ធ្វើបានល្អ។
វាក៏បន្ថែមមកជាមួយនៅប្រព័ន្ធ Differential Lock និងមានជំនួយដោយកាប់ពីតាស ដែលអាចរើបម្រាស់ចេញពីស្ថានភាពផ្លូវលំបាកបាន។ ចំណែកយាន់កង់វិញទំហំ ១៧អីញ បំពាក់ហ្វ្រាំងឌីគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោយប្រព័ន្ធ ABS ។
២. ខាងក្រៅសម្រាប់ជំនាន់ថ្មីនេះ ផ្លាស់ប្ដូរបានច្រើន ដោយប្រើចង្កៀងមុខប្រភេទគុជ HID Projector អមដោយពិលកាង LED នៅខាងមុខ និងស្ដុបក្រោយជា LED។
_ ខាងក្នុងមានកៅអី៣ជួរ ទូលាយខ្ពស់ស្រឡះ ប៊ីនខាងក្នុងជំនាន់ថ្មីនេះ បានប្រើការចនាស្រដៀងគ្នាជាមួយ Hilux ដូចជាដៃចង្កូត តាបឡូ និង កុងទ័ររង្វាស់ល្បឿន TFT ដែរ។ មានអេក្រង់ធំ ស្អាតជាងមុន តែក៏មានកន្លែងខុសគ្នាដែរអាស្រ័យទៅលើ Option ។
មានភ្ជាប់មកជាមួយកៅអីស្បែក ជំនួយដោយអេឡិចត្រនិកខាងមុខសងខាង, Smart key Button Power Start, គូទក្រោយអូតូ, Speaker ៨គ្រាប់, ពោងសុវត្ថិភាព ៧គ្រាប់, ម៉ាស៊ីនត្រជាក់អូតូ, កាម៉េរាក្រោយ, តែមិនមានប្រព័ន្ធសុវត្ថិភាព Toyota Safety Sens អ្វីទេ ទាល់តែឆ្នាំ០២០ឡើងទើបមាន។
៣.ចំពោះតម្លៃវិញ ស្លាកលេខចន្លោះពី ៤ម៉ឺនស្ដើង ទៅជិត៥ម៉ឺន សម្រាប់ឆ្នាំ០១៦ ដល់០១៨ ឬអាចប្រែប្រួលទៅតាមប្រភេទ និងភិនភាគជាក់ស្ដែង។
_ បើនិយាយរួម ក្រៅតែពីរូបរាង និងខាងក្នុងត្រូវបានផ្លាស់ប្ដូរថ្មី មិនមានអ្វីផ្សេងគួរឲ្យចាប់អារម្មណ៍ច្រើនឡើយ ឆ្នាំខ្ពស់មែនតែ សូម្បីហ្វ្រាំងក៏នៅបំពាក់ហ្វ្រាំងស្គរនៅខាងក្រោយដែរ មិនមាន Sensor ជំនួយអ្វីអ្វីច្រើនឡើយ។
ម្យ៉ាងទៀតការបើកបរមិនសូវជាទន់ស្រួលទេរាងរលាក់បន្ដិច អាចនិយាយបានថាជើងក្រោមដូចសេរីមុនដែរ មិនទាន់ទំនើបមែន តែចំពោះរឿងសន្សំសំចៃ ធន់ មិនងាយខូច ទុកចិត្តលើ Fortuner នេះចុះ។ តែបើបងប្អូនចង់បានភាពទំនើប កាន់លុយខ្ទង់ ៤ ទៅ ៥ម៉ឺនចង់បានឡានផ្សេងពី Fortuner អាច Comment សួរ នៅខាងក្រោមនេះបាន៕
ដោយ៖ BunSak
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ