Fortuner ជាប្រភេទឡាន SUV ខ្នាតមធ្យម ៧កៅអី ឬកៅអី ៣ជួរ ហើយក៏ជាឡានចំណូលថ្មីមួយដ៏ពេញនិយមផងដែរ ដែលផលិតដំបូងនៅឆ្នាំ២០០៥ ជាជំនាន់ទី១ បើគិតមកទល់នឹងបច្ចុប្បន្ននេះ Toyota Fortuner ដំណើរការបាន ១៩ឆ្នាំ នឹង ២ជំនាន់ទៅហើយ។
ទោះបីជាបច្ចុប្បន្នវត្តមាន ស៊េរីឆ្នាំ២០២៤ ចេញលក់នៅលើទីផ្សារហើយក្ដី ប៉ុន្ដែរស៊េរីឆ្នាំ២០១៦ នឹង ២០១៧ ដែលស្ថិតក្នុងជំនាន់ជាមួយគ្នា ហាក់មិនទាន់អស់ភាពពេញនិយមនៅឡើយទេ ទោះបីជាមានវ័យ ៨ឆ្នាំកន្លងទៅហើយក្ដី។
សម្រាប់តម្លៃវិញ Fortuner កាលចេញដំបូលនៅឆ្នាំ២០១៦ ថ្មីខ្លាញ់គោ ៦០,៩០០ដុល្លារ ហើយកាលនោះ គឺជាពេលដែល Toyota បញ្ចេញ All-New Generation ថ្មីរបស់ខ្លួន ស្ទើគ្រប់ម៉ូឌែលតែម្ដង។
បើចាំមិនច្រឡំទេ សម្រាប់ទីផ្សារស្រុកខ្មែរ Toyota បាននាំយកនៅ All-New Generation ថ្មីរបស់ខ្លួនចូលទីផ្សារកម្ពុជា ជាមួយរូបរាងថ្មីស្រឡាងមានដូចជា៖ កំពូល Pick Up Hilux Revo, កំពូល SUV ខ្នាតធំ Land Cruiser នឹង Fortuner សុតសឹងជារថយន្ដដែលមាន ឈ្មោះបោះសម្លេងខ្លាំងជាដើម។
បន្ទាប់ពី ៨ឆ្នាំកន្លងផុតទៅ សម្រាប់ Fortuner ស្លាកលេខ ឃើញមាននៅលើទីផ្សារបច្ចុប្បន្នដាក់លក់ក្នុងតម្លៃខ្ទង់ ៣,៤០០០ដុល្លារជាង ទៅ ៣៥០០០ដុល្លារជាង អាស្រ័យលើ ពណ៌ ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែងជាដើម។
គួរបញ្ជាក់ដែរថា៖ Toyota Fortuner ស៊េរីឆ្នាំ២០១៦ និង ២០១៧ ប្រើម៉ាស៊ីនម៉ាស៊ូតស៊េរីចាស់ដូចទៅនឹង Hilux Revo នឹង Fortuner ជំនាន់ទី១ ដែរ ឬគេហៅថាប្រភេទម៉ាស៊ីនធំ។
គឺប្រើម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងសេះបាន ១៦១សេះ កម្លាំងរមួលបាន ២៦៦ផោតហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ ជំនួយដោយប្រព័ន្ធ Differential Lock និងកាប់ពីតាស ដែលអាចរើបម្រាស់ចេញពីស្ថានភាពផ្លូវលំបាកបាន។
ចំណែកយាន់កង់វិញប្រើទំហំ ១៧អីញ បំពាក់ហ្វ្រាំងឌីគៀបនៅផ្នែកខាងមុខ ខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោយប្រព័ន្ធ ABS នឹងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតហើយដែរ ។
ចំពោះកម្រិតស៊ីប្រេងវិញន្លោះពី ៩លីត្រ ទៅ ១២លីត្រក្នុង១០០គីឡូម៉ែត្រ និងអាចតិច ឬច្រើនទៅតាមកម្រិតបើកបរជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Fortuner ស៊េរីឆ្នាំ២០១៦ ដល់ ២០១៧ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ