Fortuner ជាឡានមួយម៉ូឌែលរបស់ Toyota ដែលពេញនិយមខ្លាំងចាប់តាំងពីស៊េរីឆ្នាំ២០១៦ ដែលជាឆ្នាំផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងរហូតមកទល់នឹងបច្ចប្បន្ននេះ។ វាជាប្រភេទឡាន SUV ៧កៅអីធំទូលាយ ខ្ពស់ស្រឡាស់ល្អ និងអាចបើកបរបានស្ទើគ្រប់ស្ថានភាពផ្លូវស្រុកខ្មែរតែម្ដង។
តែមួយរយៈចុងក្រោយនេះ ឃើញពពួកស៊េរីឆ្នាំ២០១៦ ដល់២០១៨ ហាក់មានការធ្លាក់ថ្ងៃច្រើនគួរសមមកត្រឹមចន្លោះពី ៣៨០០០ដុល្លារជាង ទៅ ៤៥០០០០ដុល្លារ អាស្រ័យលើឆ្នាំផលិត ប្រភេទម៉ាស៊ីន ពណ៌ និងភិនភាគជាក់ស្ដែង។ ដែលកាលពី១ឆ្នាំមុនតម្លៃទីផ្សារនៅខ្ពស់ខ្ទង់ ៤ម៉ឺនដុល្លារជាង ទៅជិត៥ម៉ឺនឯណោះ។
ចំពោះ Fortuner ស៊េរីឆ្នាំ២០១៦ ដល់ ២០១៨ ទោះបីជាផ្លាស់ប្ដូររូបរាងថ្មីទាំងក្នុង និងក្រៅក៏ពិតមែន តែ Toyota នៅមិនទាន់បំពាក់បច្ចេកវិទ្យាទំនើបប្លែក គួរឲ្យកត់សម្គាល់ឡើយ។ ចូលដល់ឆ្នាំ០១៩ទើបមានការផ្លាស់ប្ដូរតិចតួច ទាល់តែឆ្នាំ ២០២០ ឡើងទៅ Toyota បានកែទម្រង់ច្រើន ហើយតម្លៃក៏ខ្ពស់តាមហ្នឹងដែរ។
ម៉ាស៊ីន Fortuner មានច្រើនជម្រើសតែសូមលើកតែម៉ាស៊ីនណាដែលស្រុកខ្មែរប្រើប៉ុណ្ណោះដូចជា៖
សម្រាប់ឆ្នាំ២០១៨ឡើងទៅ ប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ ២.៨លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧៤សេះ កម្លាំងរមួល ៣១០ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ។
ចំពោះឆ្នាំ២០១៦ និង ២០១៧ ប្រើប្រភេទម៉ាស៊ីនធំវិញ ចំណុះ ៣.០លីត្រ ជាប្រភេទម៉ាស៊ីនរបស់ Vigo ជំនួយដោយ Turbo តែផលិតកម្លាំងសេះបាន ១៦១សេះប៉ុណ្ណោះ និងកម្លាំងរមួលបាន ២៦៦ផោតហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ។ វាក៏ជំនួយដោយប្រព័ន្ធ Differential Lock និងកាប់ពីតាស ដែលអាចរើបម្រាស់ចេញពីស្ថានភាពផ្លូវលំបាកបាន។
ម៉ាស៊ីនទាំងពីរជម្រើសនេះ ស៊ីប្រេងចន្លោះពីរ ៩លីត្រ ទៅ ១២លីត្រក្នុង១០០គីឡូម៉ែត្រ និងអាចតិច ឬច្រើនទៅតាមកម្រិតបើកបរជាក់ស្ដែង។
ចំណែកយាន់កង់វិញប្រើទំហំ ១៧អីញ បំពាក់ហ្វ្រាំងឌីគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោយប្រព័ន្ធ ABS ។2016
ខាងក្រៅសម្រាប់ជំនាន់ថ្មីនេះ ផ្លាស់ប្ដូរបានច្រើនប្លែកស្អាតជាងមុនៗ ដោយប្រើចង្កៀងមុខប្រភេទគុជ HID Projector អមដោយពិលកាង LED នៅខាងមុខ និងស្ដុបក្រោយជា LED។
Fortuner មានប្រវែង ៤៧៩៥ម.ម ទទឹង ១៨៥៥ម.ម កម្ពស់ ១៨៥០ម.ម ជាមួយនឹងទម្ងន់តួររថយន្ដសរុបដល់ទៅ ២តោនឯណោះ។
ខាងក្នុងមានកៅអី៣ជួរ ទូលាយខ្ពស់ស្រឡាស់ ជាមួយកាប៊ីនតាឡូខាងមុខជំនាន់ថ្មីនេះ បានប្រើការចនាស្រដៀងគ្នាជាមួយ Hilux ដូចជាដៃចង្កូត តាបឡូ និង កុងទ័ររង្វាស់ល្បឿន TFT ដែរ។ មានអេក្រង់ធំ ស្អាតជាងមុន តែក៏មានកន្លែងខុសគ្នាដែរអាស្រ័យទៅលើ Option ជាដើម។
ក្រៅពីនឹងឃើញមានភ្ជាប់មកជាមួយកៅអីស្បែក ជំនួយដោយអេឡិចត្រនិកខាងមុខសងខាង, Smart key Button Power Start, គូទក្រោយអូតូ, Speaker ៨គ្រាប់, ពោងសុវត្ថិភាព ៧គ្រាប់, ម៉ាស៊ីនត្រជាក់អូតូ, កាម៉េរាក្រោយ, សេនស័រជំនួយពេលចូលចត តែមិនមានប្រព័ន្ធសុវត្ថិភាព Toyota Safety Sencs អ្វីទេ ទាល់តែឆ្នាំ០២០ឡើងទើបមាន។
ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Fortuner ជំនាន់ទី២ ឆ្នាំ ២០១៦ ដល់២០១៨ នេះ? បើមានលុយខ្ទង់ ៤ម៉ឺនដុល្លារ គិតថាចង់ពិចារណាជាមួយឡានមួយទឹកឆ្នាំខ្ពស់មួយមូឌែលនេះអត់? សម្រាប់បងប្អូនណាដែលមានមតិយោបល់ ឬបទពិសោធន៍ទាក់ទង និង Fortuner អាចចូលរួមចែករំលែកនៅក្នុង Comment ខាងក្រោមនេះបាន៕
ដោយ៖ Bunsak
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ