Highlander ជាម៉ូឌែលឡាន Crossover SUV ដ៏ពេញនិយមមួយរបស់ Toyota មិនថានៅអាមេរិក ឬអ៉ឺរ៉ប់ទេ នៅស្រុកខ្មែរក៏សម្បូរដែរឃើញបើកពេញតែផ្លូវមិនសូវដាច់ភ្នែកឡើយ។ តែសម្រាប់ជំនាន់ទី៣ ឆ្នាំ០១៤ ដល់០១៩ ដែលផ្លាស់ប្ដូរថ្មីទាំងស្រុងនោះ យូៗទើបឃើញមួយព្រោះវាមានតម្លៃថ្លៃមិនចាញ់ឡាន Luxury Car ប៉ុន្មានដែរ។ ក្នុងឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ Toyota ក៏ធ្វើការកែប្រែផ្លាស់ប្ដូរផ្នែកខ្លះ ដើម្បីឲ្យកាន់តែទំនើបថែមទៀត ចំពោះស្រុកខ្មែរវិញមិនទាន់ប្រទះភ្នែកនៅឡើយទេ។
ចំណែកតម្លៃឆ្នាំ០១៤ ដល់០១៦ ចន្លោះពី ៥០០០០ដុល្លារជាង ទៅ ៦០០០០ម៉ឺនដុល្លារជាង អាស្រ័យលើឆ្នាំផលិត ពណ៌ Option ប្រភេទស្លាកលេខ ឬក្រដាស់ពន្ធជាដើម។
យាយពីប្លុកម៉ាស៊ីនវិញ និងប្រព័ន្ធជើងក្រោមសម្រាប់ជំនាន់ទី៣នេះ នៅប្រើដូចជំនាន់ទី២ដដែល ចំណែកម៉ាស៊ីនមានច្រើនជម្រើស និងប្រភេទ Hybrid ផងដែរ។
តែស្រុកខ្មែរយើងឃើញនាំចូលភាគច្រើនជាប្រភេទម៉ាស៊ីនសាំង២ជម្រើដូចជា៖
ម៉ាស៊ីន៤ស៊ីឡាំង មានមុខកាត់ ២.៧លីត្រ ផលិតកម្លាំង ១៨៧សេះ កម្លាំងរមួល ១៨៥ផោនហ្វីត។
ស៊ីសាំងសម្រាប់ការបើកបរ ក្រៅក្រុង ១០លីត្រ ក្នុងក្រុង ១២លីត្រក្នុង១០០គីឡូម៉ែត្រ។
ចំពោះម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រ ផលិតកម្លាំង ២៧០សេះ កម្លាំងរមួល ២៤៨ផោនហ្វីត។
ម៉ាស៊ីនធំ កម្លាំងសេះខ្លាំងជាងជំនាន់មុនមែន តែកម្រិតស៊ីសាំងវិញ ចំពោះការបើកបរក្នុងក្រុងផ្លូវស្ទះ ១៣លីត្រ និងក្រៅក្រុងស៊ី ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ម៉ាស៊ីនទាំងបីប្រភេទនេះ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយជម្រើស ប៉ុងមួយ (FWD) និងប៉ុងពីរ(AWD) មានជំនួយដោយប្រព័ន្ធ LSD និងអាចរត់ល្បឿនជាអតិបរិមា ២០០គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី ០ ទៅ១០០គីឡូម៉ែត្រប្រើពេល ៧.៣វិនាទី។
គួបផ្សំជាមួយនឹង យ៉ានកង់១៩អីញបែបស្ព័រ បំពាក់ហ្វ្រាំងឌីសគៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ជាមួយនិងប្រព័ន្ធ TC, SC, EBA, EBD, និងប្រព័ន្ធជំនួយពេលឡើង នឹងចុះចំណោតផងដែរ ដែលធ្វើអោយប្រព័ន្ធហ្វ្រាំងកាន់តែសុវត្ថិភាពខ្ពស់ ទោះបើកបរក្នុងល្បឿនលឿនក៏ដោយ។
ចំពោះការឌីស្សាញរូបរាងខាងក្រៅវិញមើលទៅស្អាត សមមុខសមក្រោយ ខាងក្នុងទូលាយ និងរាងវែងជាងឆ្នាំមុនៗ ដោយមានប្រវែង ៤៨៥៤ម.ម ទទឹង ១៩២៥ម.ម កម្ពស់ ១៧៣០ម.ម ជាមួយនឹងទម្ងន់២តោនជាងឯណោះ។
ចូលមកខាងក្នុងវិញគឺថ្មីប្លែកទាំងស្រុងតែម្ដង ជាមួយនឹងកៅអីស្បែក៣ជួរធំទូលាយ តាបឡូថ្មី រន្ធម៉ាស៊ីនត្រជាក់៣ជួរផងដែរ។ Highlander ក៏មានភ្ជាប់មកនៅជម្រើស Trim ឬ Option មួយចំនួនផងដែរដូចជា៖ LE XLE នឹង Limited។
សម្រាប់ម៉ូឌែល LE ប្រើយាន់កង់ ១៨អីញ បំពាក់កៅអីធម្មតា មិនមាន smart Key អេក្រង់ទំហំ៦អីញ សម្រាប់មើលកាមេរ៉ាក្រោយ Bluetooth Speaker ៦គ្រាប់ជាដើម។
ចំពោះ XLE Smart Key ទ្វាក្រោយអូតូ បំពាក់កៅអីស្បែកប្រណិតនៅជួរមុខ ចំណែកជួរក្រោយប្រើស្បែកធម្មតា, មានដំបូលបើក, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត់, មានរន្ធសាកថ្មី១១០វាត់ ប្រើចង្កៀងគុជ HID ធម្មតា, បំពាក់អេក្រង់ទំហំ ៨អីញ អាចភ្ជាប់ជាមួយ Smartphone GPS ជាដើម។
ចូល Limited វិញ មានបំពាក់នៅ Memory Seat កៅអីស្បែកប្រណិតទាំង៣ជួរ និងផ្នែកជាច្រើនទៀតស្រោបដោយស្បែក និងឈើផងដែរ។ ប្រើយាន់កង់ទំហំ ១៨អីញ ប្រើចង្គៀងគុជ LED អមដោយ Daytime Running Light ផ្នែកខាងក្នុងរំលេចដោយភ្លើងពណ៌ Ambien Light កញ្ចក់ទាំង៤អូតូ ដំបូលបើក២តង់់ Speaker ១២គ្រាប់ JBL, អាចប្រើតេឡេបញ្ជាឆេះបាន។ ហើយអ្វីដែលកាន់តែពិសេសសម្រាប់ Option Limited មួយនេះគឺប្រព័ន្ធសុវត្ថិភាពសំខាន់ៗដូចជា៖
ប្រព័ន្ធផ្ដល់សញ្ញាពេលមានវ៉ាជែង Blind Spot Monitor
ប្រព័ន្ធចាប់ល្បឿនអូតូតាមឡានខាងមុខ Adaptive Cruise Control
ប្រព័ន្ធផ្ដល់សញ្ជាពេលឡានចាក់គន្លងផ្លូវ Lane Departure Warming
ប្រព័ន្ធផ្ដល់សញ្ជា និងចាប់ហ្វ្រាំងអូតូពេលមានឧបសគ្គ Pre-Collision System
ប្រព័ន្ធជំនួយពេលចូលចត Packing Assist
និងប្រព័ន្ធផ្ដល់ដំណឹងពេលមានឧបសគ្គនៅខាងក្រោយ Rear-Cross Traffic Alert ជាដើម។
និយាយរួមភាពទំនើប និងប្រព័ន្ធមុខងារសំខាន់ៗទាំងនេះហើយ ដែលធ្វើអោយហេនអ្នកស្រឡាញ់ចូលចិត្តប្រើ Highlander ភ្ញាក់ផ្អើលប្លែកខុសពីជំនាន់មុនៗ។ ភាពធន់រឹងមាំ ទាំងស្អាត ខាងក្នុងក៏ទូលាយ កម្លាំងខ្លាំង ការបើកបរមានទំនុកចិត្តខ្ពស់ ទើបធ្វើឲ្យ Highlander ឆ្នាំ០១៤ ដល់ ០១៦ មានតម្លៃខ្ពស់ជាងប្រភេទឡាន Luxury របស់អ៉ឺរ៉ប់មួយចំនួនផង ឬអាចនិយាយបានថាថ្លៃជាងមេឡានលំដាប់កំពូល Toyota Land Cruiser ស៊េរីឆ្នាំ២០១១ទៅទៀត។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Toyota Highlander ជំនាន់ទី៣នេះ? បើកាន់ក្បែរ ៦ម៉ឺនជាងគួរតែជិះ Highlander ឬយ៉ាង? បើមានមតិយោបល់ ឬបទពិសោធន៍ អាចចូលរួមចែករំលែកនៅ Comment ខាងក្រោមបាន៕
ដោយ៖ BunSak
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ