Prado គឺជាឡាន SUV របស់ Toyota ឬអាចនិយាយបានថាជាប្អូនបង្កើតរបស់ Land Cruiser។ វាបានត្រូវបាន Toyota បំបែកខ្លួនចេញពី Land Cruiser J70 Serie នៅឆ្នាំ១៩៩១ ដែលត្រូវបានគេហៅថាជា Toyota Land Cruiser Prado ឬ Prado J70 ដល់ឆ្នាំ១៩៩៦ ចាត់ជាជំនាន់ទី១ របស់ Land Cruiser Prado នេះឯង។
នៅស្រុកខ្មែរយើងក៏និយមវាខ្លាំងណាស់ដែរពិសេសជំនាន់ទី៣ ដែលផលិតក្នុងឆ្នាំ២០០៣ ដល់ ២០០៩ ចំពោះតម្លៃវិញកាលនោះខ្ទង់ ៥ម៉ឺនដុល្លារជាង ទៅ៧ម៉ឺនដុល្លារ អាស្រ័យលើប្រភេទ និងភិនភាគជាក់ស្ដែង។
_ ហើយបច្ចុប្បន្នតម្លៃធ្លាក់នៅចន្លោះពី ១ម៉ឺនដុល្លារក្រាស់ ទៅ២ម៉ឺនដុល្លារស្ដើង អាស្រ័យលើឆ្នាំផលិត ប្រភេទម៉ាស៊ីន ពណ៌ និងភិនភាគជាកស្ដែង។ ចំពោះតម្លៃជួសជុលវិញខ្ពស់គួរសម ណាមួយសគ្រឿងបន្លាស់ក៏ថ្លៃៗដែរ ជាមធ្យមចន្លោះពី ២០០ដុល្លារជាង ទៅ ៥០០ដុល្លារជាង អាចតិចឬច្រើនជាងនេះ ទៅតាមកម្រិតខូចខាត់ជាស្ដែង។
១. ចំពោះម៉ាស៊ីន Prado មានច្រើនជម្រើសណាស់ ទាំងប្រភេទសាំង និងម៉ាស៊ូត ម៉ាស៊ីនតូចធំផងដែរ។
ដើម្បីកុំឲ្យស្មុកស្មាញពេកសូមលើកយក ម៉ាស៊ីនណាដែលបងប្អូនស្រុកខ្មែរសម្បូរប្រើតែប៉ុណ្ណោះដូចជា៖
_ ម៉ាស៊ីនសាំង ៤ស៊ីឡាំង ចំណុះ ២.៧លីត្រ ផលិតកម្លាំងសេះបាន ១៦៣សេះ កម្លាំងរមួល ១៨១ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ។
_ ម៉ាស៊ីនម៉ាស៊ូត ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៦៣សេះ កម្លាំងរមួល ២៥៣ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ។
_ ម៉ាស៊ីនម៉ាស៊ូត ៣.០លីត្រ ដូចគ្នាតែសម្រាប់ឆ្នាំ០៦តែប៉ុណ្ណោះ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧៣ និងកម្លាំងរមួយរហូតដល់ ៣០៣ផោនហ្វីត រត់ដោយប្រអប់ ៥វគ្គអូតូ។
+ ចំពោះកម្រិតស៊ីប្រេងសាំងវិញ ជម្រើសទាំង៣ម៉ាស៊ីននេះ ក្នុង១០០គីឡូម៉ែត្រវាស៊ីចន្លោះពី ១០លីត្រ ទៅ ១៣លីត្រក្នុង ១០០គីឡូម៉ែត្រ។
២. ជើងក្រោមរបស់ Prado វាដំណើរការដោយ ប្រព័ន្ធឯករាជ ជាមួយនឹង ស្លាបប្រចៀវឌុប និងផ្នែកខាងមុខ និងខាងក្រោយបំពាក់ជា Trailing Link axle។ ជើងក្រោមប្រភេទនេះវាធ្វើការទប់លំណឹងបានល្អ សម្រាប់ផ្លូវកោងវ៉ាជែង ចំពោះស្ថានភាពផ្លូវលំបាកៗ ក៏មិនមែនជាឧបសគ្គរបស់ Prado ដែរ។ ក្រៅពីនឹងសម្រាប់ម៉ូឌែលរត់ដោយប៉ុងពីរ (4WD) ក៏មានជំនួយដោយប្រព័ន្ធ Differential Lock និងលេខកាប់ពីតាស់ ហើយអ្វីដែលពិសេសនោះគឺប្រព័ន្ធបញ្ជាបូមឡើងចុះ សម្រាប់ស្ថានភាពផ្លូវផងដែរ។
ចំណែកយាន់កង់វិញប្រើទំហំ ១៧អីញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ជាមួយនឹងមុខងារសំខាន់ៗមួយចំនួនទៀតដូចជា៖ BA, TCS, VSC, TRC, និងប្រព័ន្ធ Hill and down Start Assist ជាដើម។
៣. Prado ជាប្រភេទឡាន SUV ទ្វា៥ ដែលមានកម្ពស់ខ្ពស់ពីស្រឡះល្អ សម្រាប់ការបើកបរផ្លូវឆ្ងាយងាយស្រួលក្នុងការធ្វើដំណើរ។ តែពពួក Toyota ឆ្នាំទាបបែបនេះផ្នែកខាងក្រៅមិនមានអ្វីពិសេសប្លែកឡើយទាំងចង្កៀងមុខក្រោយប្រើប្រភេទធម្មតាប៉ុណ្ណោះ។
_ បើចូលមកខាងក្នុងវិញ មានកៅអី៣ជួរធំទូលាយ អមដោយរន្ធម៉ាស៊ីនត្រជាក់៣ជួរ ដោយមិនខ្លាចត្រជាក់ចាញ់ថ្ងៃឡើយ។
ចំពោះខាងក្នុងរាងប្លែកខុសៗគ្នាអាស្រ័យលើប្រភេទ Option តែបើជាប្រភេទ Full Option វិញ Prado ត្រូវបាន Toyota បំពាក់ឲ្យនៅកំអៅស្បែកជំនួយដោយអេឡិចត្រនិក, កៅអីកម្ដៅ, ពោងសុវត្ថិភាពព័ទ្ធជុំវិញ, អេក្រង់ LCD នៅផ្នែកតាបឡូខាងមុខ អមដោយហ្វីមីកាឈើ, ដំបូលបើក, ទឹកបាញ់ចង្កៀងមុខ, មានមុខងារបញ្ជាលើដៃចង្កូត ហើយក៏មានឧបករណ៍ និងមុខងារជាច្រើនមួយចំនួនទៀតផងដែរ។
៤. ចំពោះ Prado កាលចេញដំបូងៗវ៉ៃឡុកទីផ្សារមិនធម្មតាឡើយ តែពេលនេះអាយុកាលជ្រេណាស់ហើយ តម្លៃក៏នៅខ្ពស់ទៀតទើបអ្នកប្រើអាចនឹងស្ទាក់ស្ទើខ្លះដែរ ម្យ៉ាងទៀតក៏មិនសូវឃើញមានចររាចរណ៍លើដងផ្លូវច្រើនឡើយ។
បើនិយាយពីគ្រឿងបន្លាស់ នឹងថ្លៃចំណាយលើការជួសជុលពេលខូចម្ដងៗវិញ ក៏រាងញាក់សាច់ខ្លះដែរ។ តែជើងក្រោម នឹងកម្លាំងអាចនិយាយបានថា នៅតែអេមសម្រាប់ឆ្នាំ២០២២នេះ ទោះបីជាអាយុ២០ឆ្នាំហើយក្ដី៕
ដោយ៖ BunSak
Lexus ES300 ជាឡាន Sedan ប្រើម៉ាស៊ីនរួមគ្នានឹង RX300, RX330 ខណៈតម្លៃទីផ្សារហាក់មិនអំណោយផលឡើយ
CR-V ជំនាន់ទី1 មើលទៅធម្មតាតែជើងក្រោម នឹងម៉ាស៊ីនហាក់មិនធម្មតាដូចគិតឡើយ សំខាន់កាន់តែ 3ពាន់ទិញជិះបាន
ស្រុកខ្មែរយូៗមានមួយ Toyota Matrix XR, XRS កម្លាំងក្បែរ 200សេះប្រភេទ AWD សាមញ្ញៗតែបើចង់ដេញអាចសាកបាន
មិនបាច់បារម្ភរឿងឡានឡើងថ្លៃទេ ទីផ្សារឡានមួយទឹកនៅធម្មតា ចំណែកឡានថ្មីមានការបញ្ចុះតម្លៃច្រើន ក្នុងរដូវកាលចូលឆ្នាំចិននេះ
CR-V ជំនាន់ទី1 មើលទៅធម្មតាតែជើងក្រោម នឹងម៉ាស៊ីនហាក់មិនធម្មតាដូចគិតឡើយ សំខាន់កាន់តែ 3ពាន់ទិញជិះបាន
ស្រុកខ្មែរយូៗមានមួយ Toyota Matrix XR, XRS កម្លាំងក្បែរ 200សេះប្រភេទ AWD សាមញ្ញៗតែបើចង់ដេញអាចសាកបាន
មិនបាច់បារម្ភរឿងឡានឡើងថ្លៃទេ ទីផ្សារឡានមួយទឹកនៅធម្មតា ចំណែកឡានថ្មីមានការបញ្ចុះតម្លៃច្រើន ក្នុងរដូវកាលចូលឆ្នាំចិននេះ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ