ធ្លាក់ថ្លៃពី ១២ម៉ឺនសល់ ៥ម៉ឺនជាង តែ Prado នៅតែធន់សន្សំសំចៃដូចឡានស៊េរីឆ្នាំ ២០២៣ បើមានលុយគួរទិញអត់?

អ្នកទស្សនា
1094
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered-55555.jpg

ពពួក Toyota Land Cruiser Prado នៅស្រុកខ្មែរនិយមគួរសមចាប់ពីស៊េរីឆ្នាំ២០០៣ ដល់២០២១ ឃើញចរាចរណ៍ញឹកញាប់ដែរ។ Prado អាចនិយាយបានថាជាឡាន SUV ៧កៅអី របស់ Toyota ស្ថិតក្នុងចំណុចកណ្ដាលរវាង Land Cruiser និង Fortuner ទាំងទំហំ កម្លាំង និង តម្លៃទីផ្សារជាដើម។ សម្រាប់ Prado ចាប់ពីជំនាន់ទី៣ ស៊េរីឆ្នាំ២០១០ ដល់​២០២២ មានការផ្លាស់ប្ដូររូបរាង ២ដំណាក់កាល ទី១ចាប់ពីឆ្នាំ២០១៤ ដល់២០១៨ និងទី២ ឆ្នាំ២០១៩ ដល់២០២២

e6618b7f-c35d-44c6-bb43-8c6315450dc6.jpg

ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្ដមួយទឹក របស់ Advan Auto សូមលើកយកពពួកឆ្នាំ២០១៤ ដល់២០១៦ ដែលកាលចេញដំបូងនៅស្រុកខ្មែរលក់ខ្ទង់ ១២ម៉ឺនដុល្លារឯណោះ ខណៈស្លាកលេខបច្ចុប្បន្ននៅចន្លោះ ៥ម៉ឺនដុល្លារជាង ទៅ ៦ម៉ឺនដុល្លារ អាស្រ័យលើពណ៌ ឆ្នាំផលិត និងភិនភាគជាក់ស្ដែងជាដើម។

Untitled-45-Recovered-Recovered.jpg

សម្រាប់ Specs ស្រុកខ្មែរឃើញនាំចូលពពួក VX ដែលប្រើម៉ាស៊ីនម៉ាស៊ូតទំហំ ៤ស៊ីឡាំង ចំណុះ ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧០សេះ កម្លាំងរមួល ៤១០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិលកង់ដោយ ប៉ុង២ 4WD ជំនួយដោយប្រព័ន្ធ Lock ប៉ុង និងកាប់ពីតាស់ ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៨លីត្រ ទៅ ៩លីត្រជាងក្នុង ១០០គីឡូម៉ែត្រ។

Untitled-888888.jpg

ចំពោះប្រព័ន្ធជើងក្រោមគួរសមដែរ ដោយផ្នែកខាងមុខប្រើជាមួយ ស្លាបប្រចៀវឌុប និងខាងក្រោយជាប្រភេទ Multi-Link ជំនួយដោយ Anti Roll Bar និងប្រភេទបូមប្រើហ្កាស ដែលធ្វើឲ្យការបើកបរទប់លំនឹងបានល្អ មិនឃ្លោង គួបផ្សំយាន់កង់ទំហំ ១៨អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយ ABS ជាមួយប្រព័ន្ធហ្វ្រាំង និងទប់លំនឹងផ្សេងៗទៀត ហើយក៏មានមុខងារជំនួយពេលចុះចំណោតផងដែរ។

dbea6efc-43e0-4562-8f5f-d4a5f114e89d.jpg

ការរចនាផ្នែកខាងក្រៅមើលទៅខ្ពស់ស្រឡះ និងអំណាចដោយចង្កៀងមុខរាងវែងអូសទម្លាក់ភ្ជាប់បាណាប្រភេទគុជ LED ជាមួយភ្លើង LED Daytime Running Light អមដោយទឹកបាញ់ចង្កៀង ជាមួយប៉ាណាបញ្ឈរជាជួរស្រោបក្រូម មើលទៅកាច មិនធម្មតាឡើយ។
ជាមួយប្រវែង ៤៩៣០ម.ម ទទឹង ១៨៨៥ម.ម កម្ពស់ ១៨៩០ម.ម ពីដីមកបាត ២២០ម.ម ជាមួយទម្ងន់ ២.៥តោនឯណោះ។

3130716cb8c2536591a8b1aab461b250.jpg

Prado ប្រើប្រព័ន្ធ Smart key តែទ្វាក្រោយបិទបើកធម្មតាមិនមានអូតូអ្វីឡើយ ជាមួយចង្កូតមានមុខងារ Welcome System សម្រាប់កៅអីប្រើប្រភេទស្បែក ៣ជួរ ជំនួយដោយអេឡិចត្រូនិចជួរមុខ ជាមួយមុខងារកម្ដៅទាំងមុខក្រោយ និងផ្នែកជាច្រើនស្រោបដោយស្បែក អមដោយហ្វមិការផងដែរ។ 

354221524_223096277282318_1532829440488034177_n.jpg

ក្រៅពីនឹងក៏មាន អេក្រង់ទំហំ ៧អ៉ីងភ្ជាប់ Bluetooth មានកាមេរ៉ា មុខក្រោយឆ្វេងស្ដាំ ជំនួយដោយសេនស័រចូលចត ដំបូលបើក DVD សម្រាប់អ្នកដំណើរ Cool Box រន្ធម៉ាស៊ីនត្រជាក់ ៣ជួរ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ពោងសុវត្ថិភាព ៩គ្រាប់​ និងមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។ 

Untitled-1333.jpg

សម្រាប់ប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាព Safety Sense និងមុខងារជំនួយពេលបើកបរទំនើបៗ ហាក់មិនឃើញមានបំពាក់ឡើយ។

20597469_1992557027694337_2849683431809434767_n.jpg

សរុបមក Land Cruiser Prado ស៊េរីឆ្នាំ២០១៤ ដល់២០១៦ រូបរាងស្អាតអំណាច ប្រព័ន្ធគ្រឿងក្រោមក៏អេម ម៉ាស៊ីនកម្លាំងប៉ុណ្ណឹងក៏ល្មមសម្រាប់ប្រើស្រុកខ្មែរ ពិសេសកម្លាំងរមួលខ្លាំងអាចរើបម្រាស់ចេញពីឧបសគ្គផ្លូវលំបាកៗបាន ចំណែកខាងក្នុងក៏ទូលាយស្រឡះល្អទៀតផង។ គ្រាន់តែសាមញ្ញ មិនមានអ្វីទំនើបប្លែកខណៈតម្លៃនៅខ្ទង់ ៥ម៉ឺនដុល្លារជាងឯណោះ តែសំខាន់ពពួក Prado នេះឆ្នាំខ្ពស់ធន់ល្អណាស់មិនងាយធ្វើទុកផ្តេសផ្តាសទេ ហើយក៏សន្សំសំចៃទៀតផង។ 

Untitled-45-Recovered-Recovered-Recovered77777.jpg

សម្រាប់បងប្អូនដែលស្រឡាញ់ឡាន SUV កៅអី ៣ជួរជិះបានគ្នាច្រើន មិនខ្វល់ពីភាពទំនើប ត្រូវការភាពធន់រឹងមាំ និងសន្សំសំចៃ រូបរាងអំណាចទាន់សម័យចូលចំណោមឡានលំដាប់ៗចុះកាន់ខ្ទង់ ៥ម៉ឺនជាង Prado នៅតែជាជម្រើសល្អក្នុងការពិចារណាដែរ។

0879ee41-7a00-47aa-96a6-1eb50ae025df.jpg

ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Toyota Prado ឆ្នាំ២០១៤ ដល់២០១៦មួយនេះ? សម្រាប់បងប្អូនដែលមានបទពិសោធន៍ និងមតិយោបល់ ឬព័ត៍មានបន្ថែម ទាក់ទងនឹង Land Cruiser Prado អាចចែករំលែកបាន៕ 

 ដោយ៖ Bunsak

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More