បើនិយាយពីម៉ាស៊ីនឡានវិញ គ្រប់ក្រុមហ៊ុនទាំងអស់នៅលើពិភពលោកសុទ្ធតែមាន ម៉ាស៊ីន និងបច្ចេកវិទ្យារៀងៗខ្លួន ហើយក៏មានការផ្លាស់ប្ដូរជាបន្ដបន្ទាប់ ក្នុងរយៈពេលណាមួយ ទៅតាមការវិវឌ្ឍន៍របស់ក្រុមហ៊ុននោះ។ តែក៏មានក្រុមហ៊ុនឡានខ្លះ ដែលជាក្រុមហ៊ុនមេ និងប៊ុត្រសម្ព័ន្ធ ជាមួយគ្នាក៏ប្រើម៉ាស៊ីនរួមគ្នាផងដែរ។
ម៉ាស៊ីនដែលនឹងលើកយកមកនិយាយនៅថ្ងៃនេះគឺពពួកម៉ាស៊ីនរបស់ Toyota ដែលប្រើម៉ាស៊ីនសាំងទំហំ ៦ស៊ីឡាំង ចំណុះ ៣.០លីត្រ មានលេខកូដ 1MZ-FE ដ៏ល្បីហើយ Toyota ក៏បានប្រើម៉ាស៊ីនមួយនេះអស់រយៈពេល ១៧ឆ្នាំឯណោះ ដែលផលិតដំបូងនៅឆ្នាំ១៩៩៣ ដល់២០០៧ ហើយនៅឆ្នាំ១៩៩៦ ក៏ជាប់ចំណាត់ថ្នាក់ក្នុងប្រភេទម៉ាស៊ីនដែលល្អបំផុតទាំង១០ លើពិភពលោក នៅក្នុងទីផ្សារសហរដ្ឋអាមេរិកផងដែរ ។
បើនិយាយពីម៉ាស៊ីនត្រកូល MZ គឺជាម៉ាស៊ីនដែលមានស៊ីឡាំង៦ តម្រៀបជាអក្សរ V ផ្នែកប្លុកម៉ាស៊ីនទាំងមូលត្រូវបាន Toyota ផលិតយ៉ាងពិសេសពីអាលុយមីញូម ដែលមានទម្ងន់ស្រាល ចំណែកក្បាលស៊ីឡាំងក៏ធ្វើឡើងពីអាលុយមីញូមដែរ។ ត្រកូល MZ នេះត្រូវបានបែបចែកជា ៣ជំនាន់ដូចជា៖ 1MZ-FE, 2MZ-FE និង 3MZ-FE តែថ្ងៃនេះសូមត្រួសៗពី 1MZ-FE ដែលប្រើជាមួយបច្ចេកវិទ្យា VVT-I ជំនាន់ថ្មី (កាលនោះ) របស់ Toyota ដែលដាក់ឲ្យប្រើនៅលើពពួកឡានស៊េរីឆ្នាំ១៩៩៩ ដល់ ២០០៧ (ឆ្នាំ៩៣ ដល់ ៩៩ អត់មានប្រើជាមួយ VVT-I ទេ) រហូតដល់ពពួកម៉ាស៊ីន 3MZ-FE ជាដើម ។
ដើម្បីកុំឲ្យវែងឆ្ងាយពេក Admin សូមលើកយកតែរថយន្ដមួយទឹក Toyota និង Lexus ៥ម៉ូឌែល ដែលនាំចូលប្រើនៅស្រុកខ្មែរ ជាមួយម៉ាស៊ីន 1MZ-FE (V6 3000 FOUR CAM VVT-I) ៦ស៊ីឡាំង ចំណុះ ៣.០លីត្រ ដែលអាចផលិតកម្លាំងបាន ២១០សេះ ទៅ ២២០ សេះ ជាមួយកម្លាំងរមួល ២២០ ទៅ ២២២ផោនហ្វីត។ ដែលរថយន្ដទាំងនោះប្រើម៉ាស៊ីនប៉ុនគ្នា តែកម្រិតស៊ីសាំងបែរខុសប្លែកគ្នា មកចែកជូនបងប្អូនឲ្យបានដឹងខ្លះៗ ដែលរថយន្ដទាំងនោះរួមមាន៖
១/ Lexus RX300 ស៊េរីឆ្នាំ១៩៩៩ ដល់ ២០០៣
កាលចេញពីរោងចក្រសម្រាប់រត់ប៉ុង១ ចន្លោះពី ១១.២លីត្រ ទៅ ១៣.៨លីត្រ ដែលបច្ចុប្បន្ននេះវិញជាមធ្យមអាចហក់ដល់ ១២លីត្រ ទៅ ១៤លីត្រហើយ។ ចំពោះប៉ុង២កាលមុន ១១.២លីត្រ ទៅ ១៤.៧លីត្រ បច្ចុប្បន្នអាចចន្លោះពី ១៣លីត្រ ទៅ ១៥លីត្រជាងក្នុង១០០គីឡូម៉ែត្រ។
២/ Toyota Highlander ឆ្នាំ២០០១ ដល់ ២០០៣
កម្រិតស៊ីសាំងគឺដូចទៅនឹង RX300 ដែរតែបើតាមបទពិសោធន៍ពីបងប្អូនអ្នកប្រើថា RX300 រាងស៊ីជាងបន្ដិច។
៣/ Toyota Sienna ឆ្នាំ១៩៩៨ ដល់២០០៣
សម្រាប់ Sienna បែងចែកជា២ដំណាក់កាល ចំពោះឆ្នាំ១៩៩៨ ដល់២០០០ ប្រើម៉ាស៊ីន 1MZ-FE តែមិនមានប្រព័ន្ធ VVT-I នោះទេ ដែលផលិតកម្លាំងបានតែ ១៩៤សេះ ប៉ុណ្ណោះជាមួយកម្រិតស៊ីសាំង ១០.២លីត្រ ទៅ ១៤.៧លីត្រ បច្ចុប្បន្នលោតក្បែ ១១លីត្រជាង ទៅ ១៥លីត្រជាង។
ចូលដល់ឆ្នាំ២០០១ ទៅ ២០០៣ (បំពាក់ជាមួយ VVT-I) ក្នុង១០០គីឡូម៉ែត្រស៊ី ១០.២លីត្រ ទៅ ១៣.៨លីត្រកាលចេញពីរោងចក្រ តែបច្ចុប្បន្នឡើងចង់ក្បែរ ១២លីត្រ ទៅ ១៦លីត្រហើយ។
៤/ Lexus ES300 ឆ្នាំ២០០២ ដល២០០៣
ES300 មានប្រើតិចតួចដែរនៅស្រុកខ្មែរដែលគេតែហៅថាកូនកាត់ជាមួយបាឡែន ដែលស៊ីសាំងចន្លោះពី ៨.៧លីត្រ ទៅ ១៣លីត្រកាល២០ឆ្នាំមុន តែបច្ចុប្បន្នហក់ដល់ ១០លីត្រ ទៅក្បែ១៥លីត្រអីហើយ។
៥/ Toyota Alphard ឆ្នាំ២០០៣ ដល់២០០៧
សម្រាប់ Alphard មិនមែនរថយន្ដដែលប្រើក្នុងទីផ្សារអាមេរិកដូចពពួកខាងលើឡើយ ដែលជប៉ុនផលិតឡើងសម្រាប់ប្រើក្នុងស្រុក និងបណ្ដាប្រទេសមួយចំនួនតូចប៉ុណ្ណោះ។ តែដោយឃើញមានការនាំចូលមកប្រើនៅស្រុកខ្មែរច្រើនគួរសមក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ក្នុងមានជាឡានប្ដូរចង្កូតផងនោះ ទើបសម្រេចថាលើកយកមកនិយាយតែម្ដងទៅព្រោះពពួក ៦ស៊ីឡាំង Alphard ក៏ប្រើម៉ាស៊ីនដូចទៅនឹងបងប្អូនរួមគ្រួសារខាងលើដែរ។
សម្រាប់កម្រិតស៊ីសាំងកាលចេញពីរោងចក្រចន្លោះពី ១២លីត្រ ទៅក្បែ ១៦លីត្រ ក្នុង១០០គីឡូម៉ែត្រ។
និយាយរួមទាំង ៥ម៉ូឌែលខាងលើនេះ សុទ្ធតែជាឡានដែលប្រើម៉ាស៊ីនដូចគ្នា បើក្រឡេកមើលពីកម្រិតស៊ីសាំងអាចលើសខ្វះគ្នាខ្ទង់ ១លីត្រ ទៅជិត ២លីត្រអីដែរ។ ហើយកត្ដាដែរនាំឲ្យមានការប្រែប្រួលនៃកម្រិតស៊ីសាំងបែបនេះ អាចមកពីការ ឌីស្សាញ ប្រែប្រួលទម្រង់ Aerodynamic និងទម្ងន់រថយន្ដជាដើម។
ទោះបីជាបច្ចុប្បន្ន Toyota ឈប់ប្រើ និងឈប់ផលិតក៏ដោយ តែពពួកឡានមួយទឹកដែលមានបំពាក់ម៉ាស៊ីនទាំងនេះ នៅតែប្រើធន់ ជាន់ស្ទុះល្អ រហូតមកទល់នឹងសព្វថ្ងៃក្នុងវ័យ ២៤ឆ្នាំហើយក្ដីបើគិតពីឆ្នាំ៩៩ ដល់២០២៣។
តែសម្រាប់បច្ចុប្បន្នឡានដែលស៊ីសាំងច្រើនខុសប្លែកធម្មតា អាចមកពី អាយុកាលនៃការប្រើប្រាស់ ភាពសឹករិចរឹលនៃគ្រឿងបង្គំ និងសំបកកង់មានបញ្ហា ជាដើម។ ចុះបងប្អូនយល់យ៉ាងណាដែរចំពោះការបកស្រាយខាងលើនេះ? សម្រាប់មតិយោបល់ និងបទពិសោធន៍ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ធូរថ្លៃគួរឲ្យចាប់អារម្មណ៍ Honda City 2021-2022 នៅខ្ទង់ 2ម៉ឺនបន្ដិច នឹងល្បីថាសាំង 1លីត្រជិះបាន 20គីឡូម៉ែត្រ
កាន់ 3ម៉ឺនដុល្លារជាង ចង់ជិះឡាន Pick Up ឆ្នាំខ្ពស់អាចមើល Nissan Navara មួយនេះបាន ចាយរាងមិនធម្មតាឡើយ
អបអរសាទរ KNN Cambodia ក្នុងការទទួលបានសិទ្ធផ្ដាច់មុខនូវការនាំចូល និងចែកចាយរថយន្ដល្បី Jetour មកកាន់ទីផ្សារប្រទេសកម្ពុជា
រថយន្តអគ្គិសនីប្រភេទ MPV លំដាប់អភិជនដែលកំពុងឈានមុខគេក្នុងទីផ្សារកម្ពុជា និងអាស៊ី
ធូរថ្លៃគួរឲ្យចាប់អារម្មណ៍ Honda City 2021-2022 នៅខ្ទង់ 2ម៉ឺនបន្ដិច នឹងល្បីថាសាំង 1លីត្រជិះបាន 20គីឡូម៉ែត្រ
កាន់ 3ម៉ឺនដុល្លារជាង ចង់ជិះឡាន Pick Up ឆ្នាំខ្ពស់អាចមើល Nissan Navara មួយនេះបាន ចាយរាងមិនធម្មតាឡើយ
Toyota Rush 2023 ជាឆ្នាំចុងក្រោយ លែងមានទៀតហើយប្រភេទខ្លាញ់គោ ខណៈពពួកស្លាកលេខនៅក្រោម 3ម៉ឺនដុល្លារ
កាន់ 1ម៉ឺនស្ដើងមើល Kia Picanto ស្លាកលេខឆ្នាំ2022-2023 មិនទាន់បាត់ខ្លិនខ្លាញ់គោនេះបាន ខណៈតម្លៃល្អណាស់ឬស្មើរ Prius 06 ក្រដាសពន្ធ