Passo ជាប្រភេទឡាន Hatchback មានទ្វា៥ កៅអីធម្មតា២ជួរ ខាងក្នុងអាចជិះបានគ្នា៥នាក់ និងមានឃ្លុបក្រោយអាចដាក់អីវ៉ាន់បានគួរសមផងដែរ។ និយាយរួមគឺជាប្រភេទឡាន City Car ងាយស្រួលប្រើមិនស្មុកស្មាញច្រើនបែបសាមញ្ញៗ សមរម្យសម្រាប់បងប្អូនដែលមានថវិករខ្ទង់ ៥០០០ដុល្លារអាចពិចារណាបាន។ វាមិនជាពេញនិយមឡើយនៅស្រុកខ្មែរ តែសម្បូរនៅប្រភេទជិតខាងប្រើប្រាស់ ព្រោះវាសន្សំសំចៃ និងចំណាចតិចក្នុងការថែទាំ។
ការរចនារូបរាងសាមញ្ញ មិនវែងពេកក៏មិនខ្លីពេកសមជាឡានបែបគ្រួសារតូច អាចប្រើប្រាស់បានល្មមសមរម្យ តែរាងចង្អៀតបន្ដិច ព្រោះវាមានប្រវែងត្រឹមតែ ៣៦៣០ម.ម ទទឹង ១៦៦៥ម.ម កម្ពស់ ១៥៣៥ម.ម តែកម្ពស់ពីដីមកបាតរាងគួរសមដែរដល់ទៅ ១៦០ម.ម ជាមួយនឹងទម្ងន់ ៩០០គីឡូក្រាម និងអាចផ្ទុកទម្ងន់បានជិត៥០០គីឡូក្រាមបន្ថែមទៀត។
តូចមែនតែមានប្រព័ន្ធសុវត្ថិភាពគួរសមដែរ បំពាក់មកដូចជាប្រព័ន្ធហ្វ្រាំង ABS ជាមួយនឹង EBD ជាស្ដង់ដាស្រាប់ និងមានពោងសុវត្ថិភាព ៤គ្រាប់ផងដែរ។
Passo ជាឡានចំណូលថ្មីដែលផលិតដំបូងនៅឆ្នាំ២០០៥ ដល់២០០៩ ចាត់ជាជំនាន់ទី១ ដែលទូទៅវាជាប្រភេទឡានដែលជប៉ុនសម្រាប់ប្រើក្នុងស្រុកប៉ុណ្ណោះ។ បន្ទាប់មកក៏មាននាំចេញទៅបណ្ដាប្រទេសផ្សេងៗដូចជា អង់គ្លេស អាល្លឺម៉ង និងអាស៊ីដូចជា ម៉ាឡេស៊ី និងបណ្ដាប្រទេសមួយចំនួនទៀតផងដែរ។
ចំពោះនៅស្រុកខ្មែរយើងឃើញយូៗមានមួយ ជាពពួកស៊េរីឆ្នាំ០៥ ដល់ ០៨ ដែលតម្លៃទីផ្សារខ្ទង់ ៥០០០ដុល្លារជាង ទៅ ៦០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត ពណ៍ និងភិនភាគជាក់ស្ដែងជាដើម។
បើនិយាយពីប្លុកម៉ាស៊ីនវិញ មានច្រើនគួរសមតែនៅខ្មែរក៏ប្រើភាគច្រើនជាពពួកម៉ាស៊ីន ៣ស៊ីឡាំង ចំណុះ ១.០លីត្រ ផលិតកម្លាំងបាន ៧០សេះ ជាមួយនឹងកម្លាំងរមួល ៧០ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ អាចរត់បានក្នុងល្បឿនជាអតិបរិមា ១៦០គីឡូម៉ែត្រ/ម៉៉ោង។
កម្រិតស៊ីសាំងសន្សំសំចៃគួរសម ក្នុង១០០គីឡូម៉ែត្រចំណាយចន្លោះពី ៥លីត្រ ទៅ ៦លីត្រប៉ុណ្ណោះ។
និយាយរួម Toyota Passo ជាប្រភេទឡានស្រួលប្រើសន្សំសំចៃ ចំណាយតិច និងធន់គួរសមមិនសូវឈឺក្បាលច្រើនក្នុងការថែទាំ។ គ្រាន់តែរាងតូចចង្គៀត ម្យ៉ាងទៀតនៅស្រុកខ្មែរមិនជាសូវពេញនិយម ភាគច្រើនមិនមានគេស្គាល់ប៉ុន្មានទេ បើទិញប្រើមិនជាបញ្ហាឡើយ តែបើចង់លក់វិញប្រញ៉ាប់លុយរាងពិបាកបន្ដិចហើយ។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Toyota Passo មួយប្រភេទនេះ? បងប្អូនណាធ្លាប់ដឹង ធ្លាប់ស្គាល់ ធ្លាប់ប្រើ ធ្លាប់ឃើញ កុំភ្លេចជួយណែនាំឲ្យ Admin បានដឹងផង៕
ដោយ៖ Bunsak
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ