Previa ជាប្រភេទឡាន Minivan ៧កៅអីត្រូវបាន Toyota ផលិតដំបូងនៅឆ្នាំ១៩៩០ មុន Sienna ដល់ទៅ៧ឆ្នាំឯណោះ។ ដូច្នេះអាចនិយាយបានថាវាជាសិស្សច្បងរបស់ Toyota Sienna តែដោយទីផ្សាររបស់ Previa មិនសូវជាទទួលបានការពេញនិយមខ្លាំងទើបនៅដើមឆ្នាំ១៩៩៧ Toyota ក៏សម្រេចផលិត Minivan មួយម៉ូឌែលទៀតដើមអមនឹងជំនួសដម្ដែងរបស់ Previa នោះគឺជា Sienna ក្រោយមកក៏មាន Toyota Alphard ដែលមានចររាចរណ៍នៅលើដងផ្លូវបច្ចុប្បន្ននេះឯង។
នៅស្រុកខ្មែរចំពោះត្រកូល Toyota Previa ស្ទើតែមិនឮឈ្មោះទាល់តែសោះ តែក៏មិនមែនអត់ទាំងស្រុងដែរមួយចំនួនជាស៊េរីឆ្នាំ៩១ ដល់៩៥ ដែលជាជំនាន់ទី១ ខ្លះទៀតជាស៊េរីឆ្នាំ២០០៧ ដល់ ២០០៩ ដែលស្ថិតក្នុងជំនាន់ទី៣រាងប្លែកនិងទំនើបគួរសមដែរ។
ដើម្បីកុំឲ្យខាតពេលយូ កម្មវិធីបទបង្ហាញរថយន្ដមួយទឹក នឹងគាស់កកាយពីលក្ខណៈទូទៅមួយចំនួនរបស់ Toyota Previa ផលិតក្នុងឆ្នាំ២០០៧ ដល់ ២០០៩ ឲ្យបងប្អូនបានស្គាល់ម្ដង។
ផ្នែកប្លុកម៉ាស៊ីនមានច្រើនជម្រើស តែភាគច្រើនទូទៅស្រុកខ្មែរឃើញប្រើម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ២.៤លីត្រ លេខកូដ 2AZ-FE (ដូចទៅនឹងបាឡែនដែរ) ផលិតកម្លាំងបាន ១៧០សេះ កម្លាំងរមួល ១៦៥ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប្រភេទប៉ុង១ FWD និងប៉ុង២ AWD។ ប្រើយ់ានកង់ទំហំ ១៦អីញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយនឹងប្រព័ន្ធជំនួយ TSC, BA,EBA, និង EBD ជាដើម។
ចំពោះកម្រិតស៊ីសាំងចន្លោះពី ៨លីត្រ ទៅ ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ខាងក្រៅការរចនាផ្នែកខាងមុខ ស្រដៀងទៅនឹងអាព្រូសដែរ មិនមានសំណាញ់បាណាដូចរថយន្ដផ្សេងៗឡើយគឺភ្ជាប់ជាមួយកាងខាងក្រោមប៉ុណ្ណោះ។ វាប្រើចង្គៀងគុជ HID មានបំពាក់ទឹកបាញ់ចង្គៀង អមដោយពិលកាងមួយគូផងដែរ(Full Option)។ ចំណែកស្ដុបក្រោយវិញអូសកាត់ទទឹងផ្ទៃខាងក្រោយតែម្ដង រំលេចដោយភ្លើង LED មើលទៅស្អាតប្លែកម្យ៉ាង។
Previa ជាប្រភេទឡាន Minivan ទ្វា៥ មានប្រវែង ៤៧៩៦ម.ម ទទឹង ១៨០១ម.ម កម្ពស់ ១៧៥០ម.ម ពីដីមកបាត ១៥៥ម.ម ទម្ងន់ ១៨០០គីឡូក្រាម អាចផ្ទុកទម្ងន់សរុបបានខ្ទង់ ៦០០គីឡូក្រាមបន្ថែមទៀត។
ផ្នែកខាងក្នុងបំពាក់កៅអី៣ជួរ រន្ធម៉ាស៊ីនត្រជាក់ជុំវិញ អាចជិះគ្នា៧នាក់មិនជាចង្អៀតពេកឡើយ អាចសល់គូទក្រោយទុកអីវ៉ានបានគួរសមផងដែរ។
បើជាប្រភេទ Trim ខ្ពស់ៗឬ Full Option វិញមានបំពាក់ជាប្រភេទ Smart Key ប៉ូតុង Power ទ្វាសងខាងអូតូ, កៅអីស្បែកជំនួយដោយអេឡិចត្រនិកខាងជួរមុខ ចំណែកជួរកណ្ដាលមានជើងទម្រផងដែរ។ ក្រៅពីនឹងក៏ឃើញមានអេក្រងថាច់ ៨អីញ មានមុខងារជាច្រើន GPS កាមេរ៉ាក្រោយ សេនស័រជំនួយពេលចូលចត, ប៉ូតុងបញ្ជាលើងដៃចង្កូត, ដំបូលបើកពីរតង់, Speaker ៨គ្រាប់ ពោងសុវត្ថិភាពជុំវិញ DVD ក្រោយជាដើម។
បើនិយាយពីតម្លៃវិញ ថ្វីត្បិតជាឡានកម្រមែនតែស្លាកលេខចន្លោះពី ១ម៉ឺនដុល្លារជាង ទៅ ២ម៉ឺនដុល្លារ អាស្រ័យលើពណ៍ Option និងភិនភាគជាក់ស្ដែងជាដើម។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ រូបរាង កម្លាំងម៉ាស៊ីន លក្ខណៈភិនភាគ របស់ឡាន Toyota Previa មួយម៉ូឌែលនេះ? សម្រាប់បងប្អូនណាដែលធ្លាប់ស្គាល់ ឬប្រើប្រាស់ អាចចូលខ្លួនមកចែករំលែកនៅបទពិសោធន៍ក្នុង Comment ខាងក្រោមនេះបាន ដើម្បីចែកជូនបងប្អូនយើងបានដឹងផងដែរ៕
ដោយ៖ Bunsak
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ