Toyota Prius កំពុងក្លាយជារថយន្ដដែលពេញនិយម នឹងសម្បូរខ្លាំងនៅស្រុកខ្មែរបច្ចប្បន្ននេះ ហើយក៏ជារថយន្ដដែលមានទីផ្សារ លក់ចេញទិញចូល ល្អផងដែរ។
Toyota Prius ភាគច្រើនលើសលប់ដែលចរាចរណ៌នៅតាមដងផ្លូវបច្ចុប្បន្ន គឺជា Specs នាំចូលទីផ្សារអាមេរិក ហើយមូលហេតុដែលស្រុកខ្មែរនិយមឡាន ជប៉ុនអាមេរិក ព្រោះពពួកគាត់យល់ថា រថយន្ដមួយទឹកពីអាមេរិក មានប្រវត្តិជាក់លាក់ច្បាស់លាស់ ហើយក៏ធន់រឹងមាំ នឹងសុវត្ថិភាពខ្ពស់ផងដែរ។
សម្រាប់ Toyota Prius ពពួកស៊េរីឆ្នាំ២០០៤ ទៅ ២០០៥ បើយើងក្រឡេកចាប់ពីចុងឆ្នាំ២០២៣ ត្រឡប់ក្រោយវិញសម្បូរមិនចាញ់ពពួកឆ្នាំ ២០០៦ ឡើងលើបច្ចុប្បន្ននេះប៉ុន្មានឡើយ ទាំងប្រភេទស្លាកលេខ នឹងក្រដាសពន្ធ។
ចំពោះតម្លៃវិញកាលនោះ ០៤ នឹង ០៥ ក្រដាសពន្ធខ្ទង់ ១១,៥០០ដុល្លារ ដល់ ១៣,៥០០ដុល្លារ ខណៈប្រភេទស្លាកលេខវិញខ្ទង់ ៩,០០០ដុល្លារ ទៅ ១២,០០០ដុល្លារជាង អាស្រ័យលើ ពណ៌ Option នឹងភិនភាគឡានជាដើម។
តែបច្ចុប្បន្នស៊េរីឆ្នាំ ២០០៤ នឹង ២០០៥ បើបងប្អូនចង់រកក្រដាសពន្ធជិះរាងពិបាកបន្តិច ព្រោះបច្ចុប្បន្នពន្ធនាំចូលរបស់ Prius ឆ្នាំ០៤ នឹង ០៥ គឺគិតស្មើនឹងពពួកឆ្នាំ ០៧ នឹង ០៨ ដែរ។ ដូចនេះទើប Dealer ឃ្លាំងលក់រថយន្ដមួយចំនួនធំ កាត់បន្ថយ ឬផ្អាក់ការនាំចូលប្រភេទឆ្នាំ ០៤ នឹង ០៥ នេះតែម្ដង បើមានក៏តិចតួចណាស់ដែរ។
ចុះបើក្រដាសពន្ធស្ទើតែគ្មានសោះ ពពួកស្លាកលេខអាចឡើងថ្លៃដែរឬទេ? ចម្លើយនោះគឺ មិនអាចឡើងថ្លៃខ្ពស់នោះទេ ព្រោះតម្លៃស្លាកលេខស៊េរីឆ្នាំ ២០០៦ ឡើយទៅក៏មិនជាខ្ពស់ប៉ុន្មានដែរ ខណៈឆ្នាំ២០០៦ ឡើងទៅទំនើបជាងច្រើនគួរសម។
ដូចនេះឆ្នាំ ០៤ នឹង ០៥ បច្ចុប្បន្នស្លាកលេខនៅខ្ទង់ ៧,០០០ដុល្លារ ទៅ ១០,០០០ដុល្លាជាងបន្តិចប៉ុណ្ណោះ អាស្រ័យលើ ស្លាកលេខខ្ពស់ទាប ពណ៌ Option នឹងភិនភាគឡានជាក់ស្ដែងជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Prius ស៊េរីឆ្នាំ ២០០៤ នឹង ២០០៥ មួយនេះ? តម្លៃប៉ុណ្ណឹងគិតថាចង់រកមើលជិះដែរអត់? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ