រថយន្ត Toyota Prius នៅតែជាប្រធានបទក្ដៅ និងជាប្រភេទឡានដែលពេញនិយមខ្លាំងនៅទីផ្សារអាមេរិក និងកម្ពុជាយើងផងដែរ។ ពិសេសនោះគឺអាព្រូស 2010 ដែលមានជម្រើស Option ច្រើន រហូតដល់ទៅ 5 Option ឯណោះ សម្រាប់អតិថិជនជ្រើសរើសប្រើទៅតាមតម្រូវការ និងកម្រិតថវិកាផងដែរ។ បងប្អូនប្រហែលជាមិនធ្លាប់ដឹងឡើយថា Toyota Pius នេះឆ្នាំកាន់តែខ្ពស់កម្រិតស៊ីសាំងកាន់តែតិច នឹងសន្សំសំចៃខ្លាំងជាងមុន។
សូមបញ្ជាក់ផងដែរថា Prius 2010 មានច្រើន Option រហូតដល់ទៅ ៥ ដែលមានដូចជា៖
Option 1
Option 2
Option 3
Option 4
Option 5
ហើយក្នុងនោះដែរសម្រាប់ Option 5 មានបន្ថែមនៅជម្រើសមួយប្រភេទទៀតគឺ Option 5 Advan Package Technology ដែលមានបំពាក់មកនៅបច្ចេកវិទ្យាទំនើបពិសេស ដែលគេឲ្យឈ្មោះថា Toyota Safety Sense។
ក្រៅពីប្រព័័ន្ធជំនួយសំខាន់ៗដែលមានស្រាប់នៅលើ Prius 2010 បច្ចេកវិទ្យា Toyota Safety Sense នេះមានជំនួយដោយ Sensor ៤ គ្រាប់ នឹងប្រព័ន្ធ Radar សម្រាប់គណនាផងដែរ ដែលរួមមាន៖
1. Lane Keeping Assist ប្រព័ន្ធបើកបរត្រូវតាមកន្លងផ្លូវ
2. Pre-collision System ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ពេលមានឧបសគ្គ
3. Dynamic Radar Cruise control រាដាចាប់ល្បឿនអូតូតាមឡានខាងមុខ ដោយស្វយ័ប្រវត្តិ
4. Intelligent Parking Assist ចូលចតដោយស្វ័យប្រវត្តិជាដើម។
ចំពោះតេស្ដប៉ុកប៉ះ ពោងសុវត្ថិភាពជុំវិញ ធ្វើឲ្យអាព្រូសទទួលបានផ្កាយ៥/៥ ពីនាយកដ្ឋានសុវត្ថិភាពចររាចរណ៍ផ្លូវគោកអាមេរិច។
ជារួម Prius 2010 គឺជាឡាន Toyota ដំបូងគេបង្អស់ដែលត្រូវបានបំពាក់នៅប្រព័ន្ធជំនួយសុវត្ថិភាពបច្ចេកវិទ្យា Toyota Safety Sense ហើយសម្រាប់ព្រូស មានតែនៅលើ Prius 2010 ឡើងទៅចំពោះតែ Option 5 Advan តែប៉ុណ្ណោះ។
និយាយពីតម្លៃទីផ្សារនៅស្រុកខ្មែរវិញ Prius 2010 ចាប់ពី Option 5 ចុះក្រោមចន្លោះពី ១៨០០០ដុល្លារជាង ទៅ ២៣០០០ដុល្លារជាង អាស្រ័យលើ ពណ៌ Option ស្លាកលេខ ក្រដាស់ពន្ធ និងភិនភាគជាក់ស្ដែង។
តែសម្រាប់ Option 5 Advan Package Technology វិញតម្លៃខ្ទង់ ២០០០០ដុល្លារជាង ទៅ ២៦០០០ដុល្លារជាង អាស្រ័យលើ ពណ៌ ប្រភេទស្លាកលេខក្រដាស់ពន្ធ និងភិនភាគជាកស្ដែង។
សរុបមកចំពោះ Prius 2010 Option 5 Advan នេះអាចនិយាយបានថាពិសេស ទំនើប និងសន្សំសំចៃ ដែលឡានថ្មីស៊េរីឆ្នាំ២០២២ ទៅ ២០២៣ តម្លៃ ៣ម៉ឺនដុល្លារចុះក្រោមខ្លះ ពិបាកនិងស៊ីដាច់អាព្រូសនេះណាស់។
ម្យ៉ាងទៀតរូបរាងទាន់សម័យ ស្អាតទាក់ទាញ នឹងធន់ ជាអ្វីដែល Toyota Prius នៅតែជាឡានដែលលេចធ្លោ ទោះស្ថិតក្នុងនាមជាឡានមួយទឹកមានអាយុ ១២ឆ្នាំហើយក្ដី។ ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Toyota Prius 5 Advan នេះអាចចូលរួមមតិយោបល់ និងបទពិសោធន៍នៅ Comment ខាងក្រោមនេះបាន៕
ដោយ៖ BunSak
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ