Toyota Prius សម្រាប់បរិបទស្រុកខ្មែរ អាចនិយាយបានថាស្ថិតក្នុង តារាងលំដាប់ជួរមុខហើយ ដែលចរាចរណ៌លើដង់ផ្លូវមិនដាច់ភ្នែក តម្លៃទីផ្សារល្អ សម្បូរគ្រឿង ជាងគេក្នុងប្រភេទឡានមួយទឹកនាំចូល។
មិនត្រឹមតែប៉ុណ្ណោះ Prius នៅស្រុកខ្មែរមានស្ទើរគ្រប់ជំនាន់ នឹងស៊េរីឆ្នាំផលិតតែម្ដង ប៉ុន្ដែរភាគច្រើនជាងគេគឺប្រភេទជំនាន់ទី២ ឆ្នាំ២០០៤ ដល់ ២០០៩ នឹងជំនាន់ទី៣ ឆ្នាំ២០១០ ដល់ ២០១៥។
ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្ដមួយទឹករបស់ Advan Auto សូមនិយាយតែស៊េរីឆ្នាំ ២០១០ នឹង ២០១១ ប្រភេទ Option 3 នឹង Option 4 តែប៉ុណ្ណោះ ព្រោះល្បីថាជាប្រភេទ Option ដែលពេញនិយម នឹងសម្បូរនៅលើទីផ្សារបច្ចុប្បន្នផងដែរ។
សម្រាប់តម្លៃវិញពពួក Option 3 ឡានស្អាតក្រដាសពន្ធខ្ទង់ ១៧,០០០ដុល្លារជាង ដល់ក្បែរ ២០,០០០ដុល្លារ ខណៈប្រភេទស្លាកលេខខ្ទង់ ១៥,០០០ដុល្លារជាង ទៅ ១៧,០០០ដុល្លារជាង អាស្រ័យលើ ពណ៌ ប្រភេទ Solar ឬអត់ Solar នឹងភិនភាគឡានជាក់ស្ដែង។
ចំពោះពពួកក្រដាសពន្ធ Option 4 វិញរាងទំនើបជាងបន្ដិច តម្លៃវិញក៏ខ្ពស់ទៅតាមនឹងដែរ ចន្លោះពី ១៨,០០០ដុល្លារជាង ដល់ ២១,០០០ដុល្លារជាង ខណៈប្រភេទស្លាកលេខខ្ទង់ ១៧,០០០ដុល្លារ ដល់ ១៨,០០០ដុល្លារជាង អាស្រ័យលើ ពណ៌ ប្រភេទ Solar ឬអត់ Solar នឹងភិនភាគឡានជាក់ស្ដែង។
ចំពោះ លក្ខណៈពិសេដែលភ្ជាប់មកជាមួយ Option 3 វិញរាងទំនើបជាង Option 2 បន្ដិចដោយបំពាក់បន្ថែមពីលើ Option 2 ដោយមាន Bluetooth និង Speaker ប្រភេទ JBL អេក្រង់ធំ កាម៉េរាក្រោយ នឹងមានជម្រើសប្រភេទ Solar ជាដើម។
ចំពោះ លក្ខណៈពិសេដែលភ្ជាប់មកជាមួយ Option 4 វិញរាងទំនើបជាង Option 3 ដោយបន្ថែមនៅ ប្រព័ន្ធទ្វា Smart Key ៣គ្រាប់ ទ្វាមុខ២ នឹងគូទក្រោយ១ ជាមួយគ្រឿងក្នុងស្បែក កៅអីជំនួយដោយ Lumbar Support នឹងមុខងារកម្ដៅ ចង្កូតស្បែក ធ្នឹមកាំម្ញៃ នឹងម៉ាស៊ីនត្រជាក់ផ្ដល់សំណើមដល់ស្បែក Plasma cluster នឹងមានជម្រើស Solar ជាដើម។
គួរបញ្ជាក់ថា៖ Toyota Prius ជំនាន់ទី៣ មាឌល្អិតចិត្តខ្លាំងមួយនេះ បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង ១.៨លីត្រ ផលិតកម្លាំងបាន ៩៨ សេះ បន្ថែមជាមួយនិងម៉ូទរ័ Hybrid មួយគ្រាប់ ធ្វើការរួមគ្នាបង្កើនកម្លាំងបាន ១៣៤សេះ កម្លាំងរមួល ១០៥ ផោនហ្វីត។ ភ្ជាប់ជាមួយនឹង Mode សម្រាប់ថែមថយកម្លាំងតាមស្ថានភាពផ្លូវ ដូចជា៖ Eco, និង Power Mode រត់ប្រអប់លេខ ប្រភេទ CVT និងបង្វិលកង់ដោយ ប៉ុងមុខ (FWD)។
បំពាក់យ៉ាន់កង់ ១៦ អីញ ប្រើហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS លើកង់ទាំងបួន ធ្វើអោយការ ចាប់ហ្វ្រាំង ពេលរត់ល្បឿន ចុះចំណោទ ដំណើរការបានល្អ និងសុវត្ថិភាពខ្ពស់។ ល្បឿនលឿនបំផុត ១៨០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រប្រើពេល ៩.៨ វិនាទី។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Prius Option 3-4 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ