Toyota Prius ជំនាន់ទី៣ ចាប់ពីឆ្នាំ២០១០ ដល់២០១៥ ចំពោះរូបរាងវិញមិនទាន់ផ្លាស់ប្ដូរថ្មីទាំងស្រុងឡើយក្នុងរយៈពេល ៥ឆ្នាំហ្នឹង។ តែចូលដល់ឆ្នាំ២០១២ Toyota បានធ្វើការកែប្រែថ្មីតិចតួចដែលគេហៅថា Facelift មិនឲ្យអិតិថិជនសាំភ្នែកពេកឡើយ។ ចំពោះស្រុកខ្មែរវិញ មិនថាជាស៊េរីឆ្នាំ២០១០ ឬ២០១២ ឡើយហាក់ទទួលបានការពេញនិយមដូចគ្នា សម្រាប់តម្លៃមិនជាខុសប្លែកគ្នាច្រើនគួរឲ្យកត់សម្គាល់ប៉ុន្មានទេ។
អ្វីដែល Toyota Prius ២០១២ ដល់២០១៥ ទទួលបាននោះគឺ បាណាមុខរាងធំជាងមុន ជាមួយកាងប័រឌៀរំលិចដោយឆ្នូតពណ៌ខ្មៅដូចមាត់ត្រី អមដោយពិលកាងរាងស្រួចធ្លាក់មកក្រោមបន្ដិច ចំណែកស្ដុបក្រោយ រក្សាទម្រង់ដដែលតែឡាយពីឆ្នូត (ពណ៌សប្រភេទ Plug-in ពណ៌ក្រហមប្រភេទ Hybrid ធម្មតា) ចំណែកយាន់កង់វិញមានសភាពពណ៌ខ្មៅ ជាមួយគំរបយាន់បែបស្ពរជាង ស៊េរីឆ្នាំ២០១០។
ផ្នែកប្លុកម៉ាស៊ីន មិនជាខុសគ្នាពីឆ្នាំ២០១០ នោះទេ បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង ១.៨លីត្រ ផលិតកម្លាំងបាន ៩៨ សេះ ធ្វើការជាមួយនិងម៉ូទរ័ Hybrid ១គ្រាប់ បង្កើនកម្លាំងបាន ១៣៤សេះ កម្លាំងរមួល ១០៥ ផោនហ្វីត។ ភ្ជាប់ជាមួយនឹង Drive Mode សម្រាប់ថែមថយកម្លាំងតាមស្ថានភាពផ្លូវ ដូចជា៖ EV, Eco, និង Power Mode ភ្ជាប់ជាមួយប្រអប់លេខ CVT និងបង្វិលកង់ដោយ ប៉ុងមុខ (FWD) ជាមួយកម្រិតស៊ីសាំងជាមធ្យម ៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។
អ្វីដែលប្លែកជាងនេះ Toyota បន្ថែមជម្រើសមួយទៀតសម្រាប់ Prius ឆ្នាំ២០១២ ឡើងទៅ មានបន្ថែមមុខងារ Plug-in ដែលរាល់ការសាកមួយពេញ អាចរត់បាន ២៤គីឡូម៉ែត្រផងដែរ។
ចំពោះផ្ទៃខាងក្នុង តាប់ឡូកណ្ដាលមានផ្ទៃពណ៌ប្រាក់ ជាមួយកន្លែងដាក់ដៃទម្រស្នូកកណ្ដាលបែកបើកបាន (ឆ្នាំ២០១០ រុញមុខក្រោយ)ជាដើម។
ចំពោះ Option មិនជាខុសគ្នាឡើយ មានចាប់ពី Option Two-Five និង Five Advanced។ តែសម្រាប់ Three មានបំពាក់មុខងារ HD Radio ជាមួយ Option Four បន្ថែម កៅអីជំនួយដោយអេឡិចត្រនិចខាងអ្នកបើកបរ ជាមួយពូកស្បែកទន់រលោងបែបប្រណិត Speaker JBL ប្រភេទ GreenEdge Speaker ដែលធ្វើឲ្យកម្រិតសម្លេងកាន់តែពិរោះ និងសន្សំសំចៃជាងមុន។
ចំពោះ Five Advanced រក្សារប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ដដែល ខុសប្លែកត្រង់ទម្រង់យាន់កង់បែបថ្មីកាន់តែស្ព័រជាងស៊េរីឆ្នាំ២០១០ និងបន្ថែមពិលកាងរាងមូល ១គូជាដើម។
និយាយរួមសម្រាប់ស៊េរីឆ្នាំ២០១២ ទោះបីជាមិនទាន់ផ្លាស់ប្ដូរថ្មីទាំងស្រុង ប៉ុន្ដែក៏ប្លែក និងស្អាតជាងស៊េរីឆ្នាំ២០១០ គួរសម។ តែបើសួរថាគួរជិះមួយណា? មិនជាបញ្ហាចោតឡើយ កម្លាំងដូចគ្នា ជាមួយភាពទំនើបមានដូចគ្នា គ្រាន់តែស៊េរីឆ្នាំ២០១២ ដល់ ២០១៥ ជិះលើដងផ្លូវឃើញប្លែកពីឆ្នាំ២០១០ ចំពោះតម្លៃក៏ខ្ពស់ជាងគ្នាក្បែរ ២ពាន់ដុល្លារ អីដែរសម្រាប់ទីផ្សារហាងនៅស្រុកខ្មែរ។
ដូចនេះបងប្អូនអាចលៃតម្រូវតាមទឹកលុយ និងចំណាប់អារម្មណ៌របស់ខ្លួនបាន ម្យ៉ាងបើនិយាយពីភាពធន់ សន្សំសំចៃ មិនជាខុសគ្នាឡើយ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Prius ២០១០ និង ២០១២ នេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ និងព័ត័មានបន្ថែមអាចចែករំលែកបាន៕
ដោយ៖ Bunsak
ប្រភព៖ edmunds
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ