Toyota Prius ជំនាន់ទី3 ស៊េរីឆ្នាំ2010 ដល់ 2015 ហាក់សម្បូរ Trim/Option ច្រើនគួរសម ពិសេសចាប់ពីឆ្នាំ2012 ដល់ 2015 ហ្នឹងតែម្ដង។ អាព្រូស ក្រៅពី Trim/Option 2-5 នឹង 5 Advanced ក៏មាន Options ជាច្រើនមួយចំនួនទៀតដូចជា៖ Deluxe Solar ផលិតចាប់ពីឆ្នាំ 2012-2015, ប្រភេទ Plug-In ផលិតចាប់ពីឆ្នាំ 2012-2015, Persona Series ផលិតពីឆ្នាំ 2013-2015 នឹងប្រភេទ Plus Performance ជាដើម។
ដើម្បីកុំឲ្យវែងឆ្ងាយពេក ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្ដមួយទឹករបស់ Advan Auto សូមលើកយកនៅ Trim/Option មួយក្នុងចំណោម Option ទាំងនោះគឺ Deluxe Solar ហើយក៏ជា Option សម្បូរប្រើគួរសមនៅស្រុកខ្មែរយើងផងដែរ។
Deluxe Solar សម្រាប់រូបរាងខាងក្រៅមិនខុសពីប្រភេទ Solar ឆ្នាំ 2012-2015 ឡើយ ភិនភាគទំហំប្រវែងបណ្ដោយ នឹងដំបូលខ្មៅកញ្ចក់ Solar បែបស្ព័រដូចគ្នាតែម្ដង។ ប៉ុន្ដែ ខុសត្រង់ 3 ចំណុចដែល Toyota បន្ថែមដើម្បីលក់បានថ្លៃជាង Option Solar ធម្មតានោះគឺ៖
1/ Option Deluxe Solar មានចាប់ពីឆ្នាំ 2012-2015 ហើយម្យ៉ាង Deluxe Solar តែភ្ជាប់មកជាមួយ Option 4 Deluxe Solar តែម្ដងខុសពី Option 3 Solar នឹង 4 Solar ទូទៅធម្មតា។
2/ Deluxe Solar បន្ថែមជាមួយមុខងារ ( ស្លាយកុងទ័រ ) Head-Up Display នឹង Upgrade Navigation ទំនើប Luxury គួរសមដែរ។
3/ Deluxe Solar បំពាក់អេក្រង់ថាច់ដល់ទៅ 9 អ៉ីញជាមួយ ពន្លឺភ្លឺច្បាស់ជាងមុន ហើយក៏មានភ្ជាប់មកជាមួយមុខងារជាច្រើនទៀតមួយចំនួនផងដែរ។ ខណៈដែល Option 4 ធម្មតាចុះក្រោមស៊េរីឆ្នាំ 2012-2015 ត្រឹម 6.1 អ៉ីញប៉ុណ្ណោះ។ តែចំពោះប្រភេទ Plug-In Option 5 Advanced មានអេក្រង់ថាច់ នឹងស្លាយកុងទ័រដូច Deluxe Solar ហើយក៏ទំនើបជាងផងដែរ។
ក្រៅពីនឹង រូបរាង ភិនភាគ ទាំងក្នុងនឹងក្រៅ មិនខុសពីពពួក Trim/Option 4 ស៊េរីឆ្នាំ 2012-2015 ឡើយ ដែលរួមមាន កៅអីស្បែកទន់រលោង ជំនួយដោយអេឡិចត្រនិច ជាមួយ Speaker JBL ត្រូចបាន Upgrade ពិរោះជាងមុនជាដើម ។
គួរបញ្ចាក់ដែរថា៖ Option Solar គឺជាមុខងារពិសេសមួយដែល Toyota Prius ភ្ជាប់មកជាមួយចាប់ពីឆ្នាំ 2010 ដែលជាប្រព័ន្ធបំលែងថាមពលពីព្រះអាទិត្យ ភ្ជាប់ទៅកាន់មុខងារ A/C Solar សម្រាប់បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ ដើម្បីបញ្ជុះកម្ដៅនៅក្នុងរថយន្ដ ពេលចតចោលហាលក្ដៅមុនពេលចេញដំណើរជាងដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Trim/Option របស់ Toyota Prius ជំនាន់ទី2 ទាំងនេះ? បងប្អូនដែលមានមតិយោបល់ ព័ត៍មានបន្ថែម នឹងបទពិសោធន៍ អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Revo Rally 2025 ចេញលក់ហើយខណៈស៊េរីឆ្នាំ 2024 មួយទឹកយូៗមានមួយតម្លៃខ្ពស់គួរសមខ្ទង់ 4ម៉ឺនដុល្លារក្រាស់នៅឡើយទេ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ