ជិតភ្ជុំហើយ Prius Vs CT200h ម៉ាស៊ីនតែមួយ រួមរាងអេមដូចគ្នា តម្លៃលើសខ្វះតិចតួច គួរយកមួយណា

អ្នកទស្សនា
1041
0/ AKlasseAuto Promotion
Vs.jpg

ចេញពីគ្រួសារតែមួយមែនតែ Toyota និង Lexus ហាក់ដូចជាប្រជែងទីផ្សារដេញជើងគ្នាសម្បើមណាស់ ដែលធ្វើឲ្យអតិថិជន ពេលខ្លះក៏ពិបាកក្នុងការសម្រេចចិត្តដែរ។ ជាក់ស្ដែងដូចជា Prius 2010 នឹង Lexus 2011 នេះអញ្ចឹង សមត្ថភាពមិនចាញ់គ្នាឡើយ ទោះបីជាបំពាក់ម៉ាស៊ីនដូចគ្នាក៏ដោយ តែតម្លៃវិញមិនដូចគ្នាទាំងស្រុងទេ។ 

image.png

សម្រាប់ទីផ្សារបច្ចុប្បន្ននេះវិញ Prius 010 តម្លៃចន្លោះពី ១៨០០០ដុល្លារជាង ទៅ ២៥០០០ដុល្លារ អាស្រ័យលើ ពណ៌ Option ស្លាកលេខ ឬក្រដាស់ពន្ធជាដើម។

ចំពោះ CT200h តម្លៃខ្ទង់ ២០០០០ដុល្លារជាង ទៅ៣០០០០ដុល្លារ អាស្រ័យលើ ឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែង។

បើនិយាយពីចំណាយលើការថែទាំ ក្រៅតែពីប្លុកម៉ាស៊ីន បញ្ហាផ្សេងៗ CT200h ចំណាយខ្ពស់ជាង Prius បន្ដិច។

image.png

ពីរម៉ូឌែលនេះប្រើម៉ាស៊ីនដូចគ្នា ទំហំ ៤ស៊ីឡាំង ចំណុះ ១.៨លីត្រ ផលិតកម្លាំងសរុប បូកទាំងមូទ័រអគ្គិសនីមួយគ្រាប់ បាន ១៣៤សេះ និងកម្លាំងរមួល ១០៥ ផោនហ្វីត។

image.png

ភ្ជាប់ជាមួយនឹង Modeសម្រាប់ថែមថយកម្លាំងតាមស្ថានភាពផ្លូវដូចគ្នាគឺ៖ EV, Eco,​ Normal, និង​ Sport Mode សម្រាប់ Lexus CT200h ចំណែកឯ Toyota Prius 2010 មាន EV, Eco, និង Power Mode។ វារត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD) អាចបើកបរល្បឿនអតិបរិមា ១៨០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ១០០គីឡូម៉ែត្រ ប្រើពេល៩.៨វិនាទីដូចគ្នា។ 

image.png

ប្លុកម៉ាស៊ីនកម្លាំងដូចគ្នាមែន តែជើងក្រោម Toyota ប្រហែលចាញ់ Lexus បន្ដិច 

១. ជើងក្រោមអាព្រូស ខាងមុខបំពាក់ជាមួយនឹង ប៉ូមរឺស៊រ MacPherson Strut ភ្ជាប់ដោយប្រព័ន្ធឯករាជ្រ  Independent Suspension ចំណែកខាងក្រោយប្រើជា Stabilizer bar និង Torsion Beam Suspension ដូចច្នោះវាជិះស្រួលសម្រាប់តែផ្លូវក្នុងក្រុងប៉ុណ្ណោះ បើចុះខេត្តផ្លូវក្រឡុករលាក់បន្ដិចហើយ។

image.png

ចំណែកយ៉ាន់កង់វិញ ១៦ អីញ ប្រើហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS នៃកង់ទាំងបួន ធ្វើអោយការ ចាប់ហ្វ្រាំង ពេលរត់ល្បឿន ចុះចំណោទអី ដំណើរការបានល្អ និងសុវត្ថិភាពខ្ពស់។

Prius ២០១០ ស៊ីសាំងជាមធ្យម ៥លីត្រ ឬអាចលើសតិចតួច អាស្រ័យលើកបើកបរជាក់ស្ដែង។ 

image.png

២.ចំពោះ CT200h វិញជើងក្រោមរបស់ Lexus ឆ្នាំរាងខ្ពស់បែបនេះអេមបន្ដិចហើយ វាដំណើរការ ដោយប្រព័ន្ធឯករាជ Independent Suspension ដោយផ្នែកខាងមុខជំនួយដោយ បូមរឺស័រប្រភេទ MacPherson Strut  និងខាងក្រោយជា ស្លាបប្រជៀវឌុប Double Wishbone ។ ដែលធ្វើអោយការបើកបរមានភាពទន់ស្រួល នឹងទប់លំណឹងបានល្អ ក្រលុកល្មមៗ ជិះមិនដឹងរលាក់ឡើយ តែបើជិះគ្នា៦ នាក់ ឃើញទ្រោមបន្ដិចហើយ។ គួបផ្សំជាមួយ យ៉ាន់កង់ទំហំ១៧អីញ ហ្វ្រាំងឌីសគៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ។ 

image.png

កម្រិតស៊ីសាំង សម្រាប់ក្នុងក្រុង ៥.៥លីត្រ និងក្រៅក្រុង ៦លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។

ចំពោះផ្នែកខាងក្រៅមិនលើសគ្នាទេប្រភេទ Hatchback ទ្វា៥ដូចគ្នា ចង្កៀងមុខ ស្ដុបក្រោយបំពាក់ជាប្រភេទ គុជ LED ស្អាតបែបម្យ៉ាងម្នាក់។

image.png

ខាងក្នុងមើលទៅបែប CT200h លើបន្ដិចហើយព្រោះប្រេន Lexus រចនាឡើងតែងតែ Luxury ជាង Toyota តែមិនមែន Prius អន់នោះទេ គ្រាន់តែផ្នែកខ្លះបំពាក់ប្រេនខុសគ្នាប៉ុណ្ណោះដូចជា Speaker Lexus តែងប្រើប្រភេទ Mark Levinson បើ Toyota តែប្រើជាមួយនិង JBL តែប៉ុណ្ណឹង។

image.png
image.png

ចំពោះប្រព័ន្ធសុវត្ថិភាពវិញ បើជាប្រភេទ Full Option ខ្ពស់ដូចគ្នាមានភ្ជាប់មកជាមួយនៅប្រព័ន្ធ Toyota Safety អត់ចាញ់គ្នាឡើយ។ 

image.png

បើនិយាយពីភាពទូលាយ សន្សំសំចៃ និងប្រើធន់ Prius ធ្វើបានល្អជាង ម្យ៉ាងទៀតទោះបីជាតម្លៃរាងទាបជាង CT200h មែនតែទីផ្សារអាព្រូសនៅណឹង លក់វិញមិនសូវជាខាតច្រើនឡើយបើធៀបនឹង CT200h។

image.png

តែបើនិយាយពីភាព Luxury រូបរាងទាក់ភ្នែក ខាងក្នុងស្អាត ជើងក្រោមហាប់ណែនជិះស្រួលវិញ CT200h ហាក់ដើរទៅមុនអាព្រូសបន្ដិចហើយ៕

អត្ថបទដោយ៖ BunSak

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More