Toyota Prius ជាឡានដែលពេញនិយមខ្លាំងនៅស្រុកខ្មែរ ពិសេសពពួកជំនាន់ទី២ ឆ្នាំ២០០៤ ដល់ ២០០៩ ហ្នឹងតែម្ដង។ តម្លៃក៏ថេរនឹងល្អ គុណភាពទោះឈឺញឹកញាប់បន្ដិច តែសម្បូរគ្រឿង និងតម្លៃធូរគួរសម ហើយអ្វីដែលគ្រប់គ្នាតែងនឹងនឹកដល់នោះគឺ ស៊ីសាំងតិច។ តែមានរឿងមួយប្រហែលបងប្អូនមិនធ្លាប់ដឹង និងស្គាល់ពីព្រូសម្យ៉ាងដែលគេហៅថា Touring Edition នេះនៅឡើយទេ។
អាចនិយាយបានថាខុសគ្នាតែ ៤ចំណុចសោះ តម្លៃក៏លើសព្រូសធម្មតាជិត ២ពាន់ដុល្លារដែរ ចង់ដឹងថា ភាពខុសគ្នាទាំងនោះមានអ្វីខ្លះ? ត្រួសៗជាមួយ Admin ទាំងអស់គ្នា។
បើតាមការឲ្យដឹងពី PriusChat បានបង្ហាញថា Toyota Prius Touring Edition គឺចាប់ផ្ដើមផលិតសម្រាប់តែពពួកជំនាន់ទី២ ឆ្នាំ២០០៧ ដល់ ២០០៩ នៅទីផ្សារអាមេរិក តែប៉ុណ្ណោះ ដែលខុសប្លែកពីព្រូសទូទៅ ៤ចំណុចដូចជា៖
១/ កន្ទុយត្រីនៅគូទឃ្លុបក្រោយ Larger Rear Spoiler ខាងវែងជាងព្រូសធម្មតាបន្ដិច ដែលងាយស្រួលទប់លំនឹងបានល្អ ពេលរត់ល្បឿនមុចខ្យល់។
២/ យាន់កង់បែបស្ព័រទំហំ ១៦អ៉ីងអាលុយមីញ៉ូម មានកាំក្រឡា ៧ ដែលមើលទៅ Premium ជាងព្រូសធម្មតាដែលប្រើយាន់ដែក ១៥អ៉ីង និងមានក្រឡាកាំ ៦។
៣/ ប្រើចង្កៀងមុខប្រភេទ HID និងបំពាក់ពិលកាង និងខាងក្នុងបំពាក់ស្បែក ជាមួយ Speaker JBL ៩គ្រាប់ ពោងសុវត្ថិភាព ៨ជាស្ដង់ដាតែម្ដង។ ត្រង់ចំណុចនេះ Prius Chat ក៏បានបញ្ជាក់ដែរថា ចំពោះព្រូសដែលជាប្រភេទ Full Option ចាប់ពីឆ្នាំ២០០៧ឡើងទៅក៏មានបំពាក់ដែរ។
៤/ ទាក់ទង់នឹងប្រព័ន្ធជើងក្រោមវិញមិនមានអ្វីប្លែកច្រើនឡើងគឺខុសត្រង់ពពួក Touring Edition បំពាក់បន្ថែមប្រភេទ Stabilizer Bar ទាំងមុខក្រោយធំ និងវែងជាងពពួកព្រូសទូទៅបន្ដិច ចំណែក ប៉ូម និងរឺស័រនៅផ្នែកខាងក្រោយ ក៏ខុសប្លែកពីព្រូសទូទៅបន្ដិចដែរ។
ហើយត្រង់ចំណុចទាំងអស់នេះ បូករួមទាំងជើងក្រោយផង HowstuffWorks ក៏បានលើកឡើងដូចគ្នានេះដែរ តែសម្រាប់គ្រឿងក្រោម HowStuffWorks ហៅថា Sport-Turned Suspension។ ដែលជាជើងក្រោយពិសេសប្លែកពីធម្មតារបស់ Lexus និង Toyota ដែលត្រូវបានបំពាក់ទៅលើ Option ដែលពិសេសតែប៉ុណ្ណោះ ដែលអាចនិយាយបានថា សម្រាប់ពពួកម៉ូឌែលណាដែលបំពាក់បែបស្ព័រ បើជា Lexus ហៅថា F-Sport បើជា Toyota ហៅថា Edition ឬជា Special, Touring, Limited Edition ជាដើម។
ចំពោះតម្លៃវិញកាលចេញពីរោងចក្រក៏ Toyota ដាក់លក់ថ្លៃជាងពពួកធម្មតាជិត ២ពាន់ដុល្លារសម្រាប់ម៉ូដែល Touring Edition។ ហើយបច្ចុប្បន្នស្រុកខ្មែរក៏លក់ពពួក Touring Edition នេះលើព្រូសធម្មតាជិត ២ពាន់ដុល្លារដែរ។
គួរបញ្ជាក់ដែរថា សម្រាប់លក្ខណៈទូទៅ ភិនភាគរូបរាង និងខាងក្នុង ប្លុកម៉ាស៊ីន ប្រព័ន្ធភ្លើង មិនមានអីខុសប្លែកពី Toyota Prius ទូទៅឡើយក្រៅពីអ្វីដែលបានរៀបរាប់ខាងលើនេះ តែវាអាចប្រែប្រួលទៅតាម Option ជាដើម។
ចុះបងប្អូនយល់យ៉ាងណាដែរទៅលើពពួក Prius Touring Edition នេះ? សម្រាប់មតិយោបល់ បទពិសោធន៍ និងព័ត៍មាន ដែលបងប្អូនមាន អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ