Raize ជាប្រភេទឡានចំណូលថ្មីមួយម៉ូឌែលរបស់ Toyota ដើម្បីចាប់យកទីផ្សារធំនៅអាស៊ី ហើយក៏ឃើញមានវត្តមានដំបូងនៅស្រុកខ្មែរក្នុងឆ្នាំ២០២២ ដែលទទួលបានការគាំទ្រ និងពេញនិយមខ្លាំងមិនធម្មតាឡើយ។ កាលចេញដំបូង Raize ២០២២ ខាងក្រុមហ៊ុនដាក់លក់ក្នុងតម្លៃ ២៦៥០០ដុល្លារ។
ឥឡូវ ០២២ មួយទឹកស្លាកលេខហាក់មិនទាន់ធ្លាក់ថ្លៃខ្លាំងគួរឲ្យកត់សម្គាល់ឡើយគឺនៅចន្លោះពី ២៣៥០០ដុល្លារទៅជិត ២៦០០០ដុល្លារឯណោះ ខណៈដែលស៊េរីថ្មីខ្លាញ់គោ ២០២៣ តម្លៃត្រឹមតែ ២៦៨០០០ដុល្លារប៉ុណ្ណោះ។
ចង់ដឹងថាតើ Toyota Raize ២០២២ មានលក្ខណៈសម្បត្តិអ្វីខ្លះនោះ មកត្រួសៗជាមួយ Advan Auto ទាំងអស់គ្នា។
បើនិយាយពីម៉ាស៊ីនសម្រាប់ Specs ស្រុកខ្មែរ ឃើញប្រើម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំង ចំណុះ ១.០លីត្រ ជំនួយដោយ Turbo អាចបង្កើនកម្លាំងបាន ៩៦សេះ កម្លាំងរមួល ១៤០ញូតុនម៉ែត្រ ប្រើប្រអប់លេខ ៧វគ្គអូតូ CVT មានជំនួយដោយ Paddle Shift បង្វិលកង់ដោយប៉ុងមុខ FWD អាចរត់ល្បឿនបានជិត ១៨០គីឡូម៉ែត្រ/ម៉ោង ជាមួយនឹងកម្រិតស៊ីសាំងត្រឹមតែ ៥លីត្រ ទៅ ៦លីត្រក្នុង១០០គីឡូម៉ែត្រ។
Raize ជាប្រភេទឡាន Crossover SUV មិនធំពេក ក៏មិនតូចពេក ផលិតឡើងដោយគ្រោងឆ្អឹងជំនាន់ថ្មី ចេញពីក្រុមហ៊ុន Daihatsu (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota) ហៅថា Daihatsu New Global Architecture (DNGA)។ វាមានប្រវែង ៤០៣០ម.ម ទទឹង ១៧១០ម.ម កម្ពស់ ១៦៣៥ម.ម កម្ពស់ពីដីមកបាត ២០០ម.ម ជាមួយទម្ងន់នៃតួខ្លួនទាំងមូល ១០៣៥ គីឡូក្រាម និងអាចផ្ទុកទម្ងន់បានដល់ទៅជិត ៧០០ គីឡូក្រាមបន្ថែមទៀត។
បើក្រឡេកមើលពីការរចនារូបរាងខាងក្រៅ Riaze ហាក់ទាក់ទាញចិត្តអ្នកប្រើជាច្រើន ហើយ Toyota ក៏បានបញ្ចាក់ថា ការឌីស្សាញតាមបែបនេះ ផ្ដោតលើចំណូលចិត្តមនុស្សសម័យថ្មី។
ផ្ទៃខាងមុខតូចមែន តែទាន់សម័យគួរសម ដោយបំពាក់សំណាញ់ប៉ាណា អមដោយចង្កៀងមុខប្រភេទ LED បិទបើកអូតូ, ភ្លើង Daytime Running Light និងបំពាក់បន្ថែមនៅពិលកាងមួយគូផងដែរ។
ផ្នែកខាងក្រោយ រំលេចដោយស្ដុបក្រោយរាងអូសវែងបន្ដិចកាត់ជាមួយនឹងគូទក្រោយបង្កប់ដោយភ្លើង LED មើលទៅមិនសូវជាសាំភ្នែកឡើយ។Toyota Raize ប្រើយាន់កង់ទំហំ ១៧អ៉ីងអាលុយញ៉ូម បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទត្រលោក ជំនួយដោយប្រព័ន្ធ ABS។
ជាមួយនឹងប្រព័ន្ធជំនួយសុវត្ថិភាពមួយចំនួនទៀតដូចជា៖
ប្រព័ន្ធជំនួយពេលចេញពីចំណត Rear Cross Traffic Alert (RCTA)
ប្រព័ន្ធសញ្ញាប្រាប់ពីឧបសគ្គ ពេលមានការវ៉ាជែង Blind Spot Monitoring (BSM)
ប្រ័ពន្ធហ្វ្រាំងជំនួយពេលឡើងចំណោត (HAC)
ប្រព័ន្ធប្រកាសអាសន្នជាសំឡេង (EBS)
ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ (EBD)
ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង (VSC)
កាំម៉េរាជំនួយពេលថយក្រោយ Back Monitor
ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist
ប្រព័ន្ធជំនួយការចូលចត Parking Assist ជាដើម។Ria
ចូលមកខាងក្នុង Riaze ជាប្រភេទឡានទ្វា ៥ មាឌតូចបន្តិច បំពាក់កៅអីស្បែកលាយកាមីញៃ២ជួរបញ្ជាដោយដៃ អាចជិះគ្នា៥នាក់ និងសល់ឃ្លុបក្រោយអាចដាក់អីវ៉ានបានគួរសមដែរ។ ឃើញមានបំពាក់ជាមួយនឹង កុងទ័ឌីជីថល ៧អ៉ីង អាចប្ដូរស្ដាយបាន៤របៀប ជាមួយនឹងអេក្រង់កម្សាន្ដទំហំ ៨អ៉ីង អាចភ្ជាប់ជាមួយនឹង Apple Carplay Android Auto ផងដែរ។ ក្រៅពីនឹងក៏ឃើញមាន កញ្ចក់ក្ដោបអូតូ, ពោងសុវត្ថិភាព ៨គ្រាប់ និង Speaker ៦គ្រាប់ជាដើម។
គួរបញ្ជាក់ផងដែរថា Toyota Riaze មានបែងចែកចេញជាពីរជម្រើសដូចជា៖ ប្រភេទ Mono Tone (តម្លៃដើម) និង Two Tone ប្លែកជាងប្រភេទធម្មតាគឺ ដំបូល និងកញ្ចក់មើលក្រោយពណ៌ខ្មៅបែបស្ព័រ ជាទូទៅថ្លៃជាងធម្មតា ៤០០ដុល្លារ។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Toyota Raize ស៊េរីឆ្នាំ២០២២នេះ? បើចង់ជិះ Raize តម្លៃលើសខ្វះគ្នា ១ពាន់ ទៅ ២ពាន់ដុល្លារជាងគួរជិះមួយទឹក២០២២ ឬជិះថ្មីកាស់កេស? អាចបញ្ចេញមតិយោបល់ និងចែករំលែកបទពិសោធន៍នៅក្នុង Comment បាន៕
ដោយ៖ Bunsak
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ