ចង់ជិះ Toyota Raize ស្លាកលេខអត់? ពេលនេះកាន់តែ ២ម៉ឺនដុល្លារបន្ដិច ទិញបានជិះហើយ

អ្នកទស្សនា
141
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered.jpg

Raize ជាប្រភេទរថយន្ដគ្រួសារ Crossover SUV ចំណូលថ្មីរបស់ក្រុមហ៊ុនជប៉ុន Toyota ដ៏ពេញនិយមសម្រាប់ស្រុកខ្មែរ។ កាលចេញដំបូងនៅឆ្នាំ២០២២ Raize មានតម្លៃថ្មីខ្លាញ់គោ ២៦,៥០០ដុល្លារ ឬអាចនិយាយថា ជាប្រភេទឡានថ្មីតម្លៃ ២ម៉ឺនដុល្លារជាង ដែលទទួលបានការចាប់អារម្មណ៌ខ្លាំងពីអតិថជន។

image.png

សម្រាប់បច្ចុប្បន្ន Raize ស៊េរីឆ្នាំ២០២២ ស្លាកលេខ ទីផ្សារបច្ចុប្បន្នខាងធ្លាក់បន្ដិច តែក៏មិនក្រោម ២ម៉ឺនដុល្លារនោះដែរ គឺនៅចន្លោះពី ២១,០០០ដុល្លារ ទៅ ២២,០០០ដុល្លារអីដែរ អាស្រ័យលើឆ្នាំផលិត ពណ៌ Trim/Option នឹងភិនភាគឡានជាក់ស្ដែង។ ខណៈកាលពីថ្មីខ្លាញ់គោឆ្នាំ២០២៣ ទើបមកដល់ ពពួកស៊េរីឆ្នាំ២០២២ នេះស្លាកលេខនៅក្បែរ ២៤,០០០ដុល្លារជាងឯណោះ។ 

image.png

សម្រាប់ស៊េរីឆ្នាំ២០២៤ ថ្មីគាស់កេសបច្ចុប្បន្នមានតម្លៃដល់ទៅ ២៦,៨០០ដុល្លារ ដល់ ២៨,០០០ដុល្លារ ឯណោះ អាស្រ័យលើ ពណ៌ នឹង Trim/Option ផងដែរ។

image.png

ផ្នែកប្លុកម៉ាស៊ីនសម្រាប់ Specs ស្រុកខ្មែរ ឃើញប្រើម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំង ចំណុះ ១.០លីត្រ ជំនួយដោយ Turbo អាចបង្កើនកម្លាំងបាន ៩៦សេះ កម្លាំងរមួល ១៤០ញូតុនម៉ែត្រ ប្រើប្រអប់លេខ ៧វគ្គអូតូ CVT មានជំនួយដោយ Paddle Shift បង្វិលកង់ដោយប៉ុងមុខ FWD អាចរត់ល្បឿនបានជិត ១៨០គីឡូម៉ែត្រ/ម៉ោង ជាមួយនឹងកម្រិតស៊ីសាំងត្រឹមតែ ៥លីត្រ ទៅ ៦លីត្រក្នុង១០០គីឡូម៉ែត្រ អាចថថាសន្សំសំចៃគ្រាន់បើ។

image.png

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Raize ស៊េរីឆ្នាំ២០២២ មួយនេះ? បងប្អូនដែលមានមតិយោបល បទពិសោធន៌ ព័ត៍មានបន្ថែម អាចចែករំលែកបាន៕

image.png

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More