Rav4 ស្ថិតក្នុងប្រភេទឡាន Compact SUV ដ៏ពេញនិយមមួយរបស់ Toyota សម្រាប់បរិបទស្រុកខ្មែរ ដែលមានស្ទើគ្រាប់ស៊េរីម៉ូឌែលតែម្ដង។ ភាពពេញនិយមរបស់ Rav4 អាចថាមកពីកត្ដារូបរាង សមរម្យ ជាប្រភេទឡានខ្ពស់គួរសម ហើយក៏សន្សំសំចៃគ្រាន់បើដែរ។
សម្រាប់ជំនាន់ទី២ ស្រុកខ្មែរសម្បូរភាគច្រើនជាស៊េរីឆ្នាំ២០០១ ដល់២០០៣ ដែលប្រើម៉ាស៊ីសាំង ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ១៤៨ សេះ កម្លាំងរមួល ១៤២ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ បង្វិលកង់ដោយប៉ុង១ និងប៉ុង២ ជំនួយដោយប្រព័ន្ធ SLD សម្រាប់រើបម្រាស់ចេញពីស្ថានភាពលំបាក ជាមួយកម្រិតស៊ីសាំងខ្ទង់ ៩លីត្រ ទៅ ១០លីត្រជាង ក្នុង១០០គីឡូម៉ែត្រ។
សម្រាប់តម្លៃទីផ្សារបច្ចុប្បន្ននេះវិញ ទោះបីជាមួយរយៈចុងក្រោយនេះ ហាក់ស្ងាប់ស្ងាត់មិនសូវជាមានអតិថិជនដើររក មមាញឹកដូចមុន តែក៏មិនទាន់ជាធ្លាក់ថ្លៃទៅណាដែរ។
សម្រាប់ស៊េរីឆ្នាំ២០០១ ដល់២០០៣ តម្លៃទីផ្សារក្បែរ ៨,០០០ដុល្លារ ទៅ ១១,០០០ដុល្លារអីដែរ ហើយភាគច្រើនជាប្រភេទស្លាកលេខ នឹងស្ទើតែគ្មានឡើយសម្រាប់ក្រដាសពន្ធ។ តម្លៃនេះអាចប្រែប្រួលទៅតាម ពណ៌ ឆ្នាំផលិត ជម្រើស ប៉ុង នឹង Option ក៏ដូចជាភិនភាគគុណភាពឡានជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Rav4 ជំនាន់ទី២ មួយនេះ? បងប្អូនដែលមានបទពិសោធន៍ប្រើប្រាស់ នឹងមតិយោបល់ អាចចូលរួមចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ