សម្រាប់ពពួកឡានមួយទឹក បច្ចុប្បន្នតម្លៃទីផ្សារមានការប្រែប្រួល នឹងធ្លាក់ថ្លៃច្រើនគួរសម តែក៏មានឡានខ្លះហាក់មានការប្រែប្រួល នឹងធ្លាក់ថ្លៃតិចតួច បើទោះបីជាមិនមានអ្វីពិសេស នឹងទំនើបប្លែក៏ដោយ។
ក្នុងនោះមាន Toyota Scion មួយដែរដែលគត់សម្គាល់ឃើញថា តម្លៃនៅល្អគ្រាន់បើ ជាមួយរូបរាងសាមញ្ញសមរម្យ មិនមានអ្វីទំនើបឡើយ ម្យ៉ាងទៀតបើនិយាយឲ្យត្រង់ទៅ Scion មិនមែនជាប្រភេទឡានដែលស៊ីសាំងតិចនោះទេ បើទោះបីជារូបរាងតូចល្មមក្ដី។
Scion ជាអម្បូរឡាន Hatchback របស់ Toyota ដែលស្រុកខ្មែរសម្បូរប្រើឃើញភាគច្រើនជាស៊េរីឆ្នាំ ២០០៤ ដល់ ២០០៦ បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ១.៥លីត្រ ផលិតកម្លាំង ១០៨សេះ កម្លាំងរមួល ១០៥ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ ប្រើយ៉ាន់កង់ទំហំ ១៥អីញ បង្វិលកង់ដោយប៉ុងមុខ FWD។
ជាមួយកម្រិតស៊ីសាំងបច្ចុប្បន្នខ្ទង់ ៧លីត្រ ទៅក្បែរ ៩លីត្រ ក្នុង១០០គីឡូម៉ែត្រ អាចនិយាយបានថាស៊ីសាំងគ្រាន់បើដែរបើធៀបជាមួយរថយន្ដផ្សេងៗដូចជា Prius និង Kai Morning ជាដើម។
វាមានទំហំប្រវែង ៣៩១៤ ម.ម ទទឹង ១៦៩៤ម.ម កម្ពស់ ១៥២៩ម.ម ពីដីមកបាត ១៤៤ម.ម និងទម្ងន់ ១០៦១គីឡូក្រាម។
ចូលមកខាងក្នុង វាជាឡានប្រភេទ Hatchback មិនជាទូលាយប៉ុន្មានទេ មានកៅអី ២ជួរប្រភេទធម្មតា ជិះបានគ្នា ៥នាក់ និងសស់ឃ្លុបក្រោយសម្រាប់ដាកឥវ៉ានបានគួរសមដែរ។ ចំពោះបរិក្ខាដែលបំពាក់មកជាមួយមិនមានអ្វីទំនើបឡើយ និយាយរួមគឺសាមញ្ញ ប៉ុន្ដែបច្ចុប្បន្នអ្នកប្រើគាត់អាចលេងថែមថយបានដូចជា បំពាក់កាម៉េរា អេក្រង់ថាច DVD នឹងអំពូលគុជជាដើម។
សម្រាប់តម្លៃវិញឃើញទីផ្សារដាក់លក់ខ្ទង់ ៧,០០០ដុល្លារជាង ទៅ ៩,០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត ពណ៌ នឹងភិនភាគឡានជាក់ស្ដែង ខណៈប្រភេទក្រដាសពន្ធស្ទើតែគ្មានសោះឡើយ។
និយាយរួមសម្រាប់ Scion អាចនិយាយបានថា បើទោះបីជាសាមញ្ញមិនទំនើប នឹងស៊ីសាំងបន្ដិចក្ដី ប៉ុន្ដែក៏ជាឡានមួយដែលធន់ ស្រួលប្រើមិនងាយធ្វើទុកផ្ដេសផ្ដាស ម៉ាស៊ីនជាន់បានម៉ាឆ្ងាញ់ ជើងក្រោមក៏គួរសមទៀត អ្នកដែលប្រើហើយពិបាកនឹងដាច់ចិត្តលក់វិញណាស់។ បួករួមទាំងការនាំចូលហាក់លែងមានច្រើនដូចមុន ទើបធ្វើឲ្យតម្លៃពពួកស្លាកលេខ តម្លៃនៅនឹងល្អគួរសម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Scion មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bun Sak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ