Scion ជាអម្បូរឡាន Hatchback ទ្វា៥ របស់ Toyota ហើយក៏ជា Specs នាំចូលទៅកាន់ទីផ្សារអាមេរិកផងដែរ។ សម្រាប់ឡាន Toyota ជប៉ុនអាមេរិកនេះ ស្រុកខ្មែរចូលចិត្តប្រើណាស់ នឹងឃើញវត្តមានមិនសូវចន្លោះឡើយ។
ជាក់ស្ដែងពពួក Scion បើទោះបីជាមិនសូវនិយមខ្លាំង នឹងមិនមានភាពទំនើបប្លែកច្រើនក៏ដោយ ប៉ុន្ដែនៅតែឃើញមានប្រើច្រើនគួរសមនៅស្រុកយើង។ ដែលភាគច្រើនជាស៊េរីឆ្នាំ ២០០៤ ដល់ ២០០៦ សម្រាប់ជំនាន់ទី១ xA នឹងជំនាន់ទី២ xD ស៊េរីឆ្នាំ ២០០៨ ដល់ ២០១០ ជាដើម។
សម្រាប់ជំនាន់ទី២ Scion xD នេះដូចជាមិនសូវត្រូវប៉ាន់ប៉ុន្មានទេ ប៉ុន្ដែតម្លៃវិញហាក់នៅខ្ពស់គួរសម ដោយឃើញដាក់លក់នៅលើទីផ្សារចន្លោះពី ៨,០០០ដុល្លារជាង ទៅ ១០,០០០ដុល្លារជាង អាស្រ័យលើ ពណ៌ ឆ្នាំផលិត ប្រភេទស្លាកលេខ ឬក្រដាសពន្ធ នឹងភិនភាគឡានជាក់ស្ដែងជាដើម។
Scion xD ត្រូវបាន Toyota បំពាក់ម៉ាស៊ីនខ្លាំងជាងមុន (xA) ជាមួយម៉ាស៊ីនដដែល ៤ស៊ីឡាំង តែទំហំ ១.៨លីត្រ អាចផលិតកម្លាំងបាន ១២៨សេះ (ខ្លាំងជាងមុន២០សេះ) កម្លាំងរមួលរហូតដល់ ១២៥ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD)។
ទាំងទំហំម៉ាស៊ីន កម្លាំងសន្ទុះ នឹងកម្លាំងច្បាមសុទ្ធតែខ្លាំងជាងមុន ទើបធ្វើឲ្យ Sion xD មានសមត្ថភាពរត់ក្នុងល្បឿនអតិបរិមា ១៨៥គីឡូម៉ែត្រ/ម៉ោង នឹងជាន់ស្ទុះពី 0 ទៅ ១០០គីឡូម៉ែត្រ ប្រើពេលតែ ៨.៣វិនាទីប៉ុណ្ណោះ ជាមួយកម្រិតស៊ីសាំងខ្ទង់ ៧លីត្រ ទៅ ៩លីត្រក្នុង១០០គីឡូម៉ែត្រ។
ឡាន Hatchback មួយនេះមានប្រវែង ៣៩៣០ម.ម ទទឹង ១៧២៥ម.ម កម្ពស់ ១៥២៥ម.ម ពីដីមកបាត ១៦៥ម.ម នឹងទម្ងន់ ១២១០គីឡូក្រាម។
ផ្នែកខាងក្នុងមិនចង្អៀតពេកឡើយ បំពាក់កៅអីធម្មតា ២ជួរ ជិះបានគ្នា៥នាក់ ទូលាយល្មម ចំណែកឃ្លុបក្រោយអាចដាក់អីវ៉ាន់បានច្រើនគួរសម។ ទោះបីជាមិនមានអ្វីថ្មីប្លែកច្រើនមែន ប៉ុន្ដែបើប្រភេទ Full Option ភ្ជាប់មកជាមួយ Speaker ប្រេន Pioneer Premium ដែលពិរោះជាងមុន នឹងបន្ថែមនៅរន្ធខ្សែ AUX, USB ផងដែរ។
និយាយរួម Scion xD ល្បីថាធន់រឹងមាំ ស្រួលប្រើមិនមានប្រព័ន្ធភ្លើងស្នុកស្មាញច្រើន នឹងជាន់ស្ទុះល្អគួរសម ម្យ៉ាងរត់ល្បឿនផ្លូវឆ្ងាយ ជាន់វ៉ាជែង កម្លាំង ១៣០សេះ គឺថាជាន់មកតាមជើងតែម្ដង។ គ្រាន់តែរឿងស៊ីសាំងជាមធ្យម ៨លីត្រជាង ហាក់ច្រើនគួរសមដែរ ប៉ុន្ដែក៏មិនជាស៊ីខ្លាំងឡើយក្នុងកម្រិតក្រោម ១០លីត្របែបនេះ។
សម្រាប់បងប្អូនវិញយល់យ៉ាងណដែរចំពោះ Toyota Scion មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ