Tacoma ជាឡាន Pick Up ដែលល្បី និងពេញនិយមនៅស្រុកខ្មែរស្ទើតែគ្រប់ស៊េរី និងជំនាន់ឆ្នាំតែម្ដង។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Tacoma ជំនាន់ទី១ ដែលផលិតដំបូងនៅឆ្នាំ៩៤ និង៩៧ ដែលជាឆ្នាំមិនទាន់ប្ដូររូបរាង តែវានៅពេញនិយម ជាមួយតម្លៃទីផ្សារនៅល្អគ្រាន់បើជាងពពួក Pick Up ឡានដឹកផ្សេងៗដែលមានឆ្នាំប្រហាក់ប្រហែលគ្នា។
ជាក់ស្ដែងតម្លៃបច្ចុប្បន្ននេះវិញពពួកឆ្នាំ៩៥-៩៧ ខ្ទង់ ៥០០០ដុល្លារជាង ទៅ ៧០០០ដុល្លារជាងឯណោះ ដែលអាស្រ័យលើឆ្នាំផលិត ប្រភេទម៉ាស៊ីន ទ្រុងវែងឬខ្លី និងគុណភាពភិនភាគជាក់ស្ដែង។
ចាស់មែនតែកម្លាំងខ្លាំងគ្រាន់បើ ផ្នែកប្លុកម៉ាស៊ីនវិញមានច្រើនជម្រើគួរសមដែលមានដូចជា៖
ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ ផលិតកម្លាំងបាន ១៤២សេះ កម្លាំងរមួលបាន ១៦០ផោនហ្វីត បង្វិលកង់ដោយប៉ុង១ RWD ជាមួយនឹងកម្រិតស៊ីសាំងចន្លោះពី ១០លីត្រ ទៅ១៣លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច។
ចំណែកម៉ាស៊ីន ៤ស៊ីឡាំងមួយប្រភេទទៀត ចំណុះ ២.៧លីត្រ អាចផលិតកម្លាំងបាន ១៥០សេះ និងកម្លាំងរមួល ១៧៧ផោហ្វីត ជំនួយដោយកាប់ពីតាស់ និងបង្វិលកង់ដោយប្រភេទប៉ុង២ 4WD ជាមួយនឹងកម្រិតស៊ីសាំងខ្ទង់ ១២លីត្រ ទៅ ១៤លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច។
ចំពោះម៉ាស៊ីនមួយប្រភេទទៀតដែលខ្មែរហៅថាម៉ាស៊ីនធំនោះគឺ បំពាក់ទំហំ ៦ស៊ីឡាំង ចំណុះ ៣.៤លីត្រ ផលិតកម្លាំងបាន ១៩០សេះ និងកម្លាំងរមួលរហូតដល់ទៅ ២២០ផោនហ្វីត និងមានជម្រើសប្រើប្រភេទប៉ុង១ RWD និងប៉ុង២ 4WD ជាមួយនិងកម្រិតស៊ីសាំងចន្លោះពី ១៤លីត្រ ទៅ ១៦លីត្រ ឬអាចលើសនេះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
គួរបញ្ជាក់ផងដែរថា Tacoma ឆ្នាំ៩៥-៩៧នេះ រត់ដោយប្រអប់លេខ ៤វគ្គអូតូ និង៥វគ្គលេខដៃ មានទាំងប្រភេទទ្វា២ ដែលយើងហៅថាមួយបាំង និងមួយបាំងកន្លះ(កៅអីតូច២នៅជួរក្រោយ) ជាមួយនឹងជម្រើសទ្រុងវែង នឹងទ្រុងខ្លីផងដែរ។
ចំពោះសមត្ថភាពដឹងទម្ងន់វិញបានចន្លោះពី ៦០០គីឡូក្រាម ទៅជិត១តោន និងអាចអូសសណ្ដោងបានជិត ២តោន ទៅ២.៥តោនឯណោះ អាស្រ័យលើកម្លាំងម៉ាស៊ីន ប្រភេទទ្រុងវែងឬខ្លីជាដើម។
សរុបមកពពួក Tacoma ស៊េរីឆ្នាំចាស់ទាំងនេះវានៅតែពេញនិយម និងតម្លៃទីផ្សារនៅនឹងល្អគួរសម ព្រោះជាប្រភេទឡានដឹកដែលមានសមត្ថភាពខ្លាំង និងសាច់ដែកតួរខ្លួនដ៏រឹងមាំ អាចដឹកទម្ងន់បានច្រើន ជាមួយនឹងសមត្ថភាពបើកបរបអាចឆ្លងកាត់ចំពោះផ្លូវដែលមានឧបសគ្គល្មមៗ Tacoma នេះស៊ីផុយហើយ។
តែក៏មានគុណវិប្បត្តិមួយចំនួនផងដែរដូចជា សុទ្ធជាឡានចាស់ឆ្នាំប្លុកម៉ាស៊ីន និងផ្នែកប្រអប់លេខរាងធ្វើទុកខ្លះៗដែរ ម្យ៉ាងទៀតកម្រិតស៊ីសាំងក៏ប្រែប្រួលលើសពីកម្រិតកាលចេញពីរោងចក្រទៅទៀត ណាមួយគ្រឿងបន្លាស់ក៏រាងថ្លៃគួរសមដែរ។ តែបើប៉ះឡានស្អាត សាច់ដែកនៅមាំល្អ ម៉ាស៊ីនប្រអប់លេខនៅអេម ប្រើចុះវាមិនងាយទៅណាទេ Tacoma ៩៥-៩៧ នៅតែជាជម្រើសឡានដឹកមួយ អាចបម្រើចំពោះការដឹកជញ្ជូនរបស់បងប្អូនបាន៕
ដោយ៖ Bunsak
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ