Tacoma ជាកំពូលរថយន្ដរបស់ Toyota សម្រាប់នាំចូលទីផ្សារអាមេរិក ក្នុងនាមជា Pick Up ខ្នាតកណ្ដាល ដែលមានកម្លាំងខ្លាំង ធន់រឹងមាំ នឹងអាចធ្វើដំណើរបានស្ទើគ្រប់ស្ថានភាពផ្លូវតែម្ដង។
និយាយពីវត្តមាននៅស្រុកខ្មែរវិញ ឡានមួយទឹកពីអាមេរិកមួយនេះ មានសន្ទុះការប្រើប្រាស់ នឹងពេញនិយមខ្លាំងក្នុងចំណោម Pick Up ផ្សេងៗទៀត។
សម្រាប់តម្លៃវិញ បើក្រឡេកទៅមើលកាលពី ៣ ទៅ ៤ឆ្នាំមុន ឬក្នុងស្ថានភាពសេដ្ឋកិច្ចប្រេងឥន្ធៈនៅក្រោម ៤,០០០រៀលក្នុង ១លីត្រ តម្លៃរបស់ Tacoma មិនងាយធ្លាក់ចុះឡើយ សម្រាប់ស៊េរីឆ្នាំ២០០៥ ទៅ ២០១០ ខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ទៅក្បែរ ២ម៉ឺនដុល្លារក្រាស់ឯណោះ អាស្រ័យលើឆ្នាំផលិត ពណ៌ Trim/Option ជម្រើសប៉ុង១ ឬប៉ុង២ នឹងប្រភេទស្លាកលេខជាដើម។
បើក្រឡេកមើលទីផ្សារបច្ចុប្បន្ននេះវិញ ហាក់ស្ងាប់ស្ងាត់ នឹងតម្លៃធូរច្រើនគួរសម កាន់ខ្ទង់ ១៥,០០០ដុល្លារជាង ទៅ ១៧,០០០ដុល្លារជាង សម្រាប់ប្រភេទស្លាកលេខ នឹងក្រដាសពន្ធក៏មិនជាខ្ពស់ប៉ុន្មានដែរ ខ្ទង់ ១៧,០០០ដុល្លារ ទៅ ២ម៉ឺនដុល្លារស្ដើងបន្ដិច អាចរកបានជិះហើយ។ ចំពោះតម្លៃនេះដែរ អាចប្រែប្រួលទៅតាមការចរចារជាក់ស្ដែង នឹងភិនភាគឡានជដើម។
ចំពោះ Toyota Tacoma ជំនាន់ទី២ នេះ ភ្ជាប់មកជាមួយម៉ាស៊ីន ៦ស៊ីឡាំង ៤.០លីត្រ បង្កើនកម្លាំង ២៤៥ សេះ កម្លាំងរមួល ២៨២ ល្បឿនលឿនបំផុត ២៣០គីឡូ/ម៉ោង ប្រើប្រអប់លេខ ៦ វគ្គអូតូ ជាមួយជម្រើសរត់ដោយប៉ុង១ ធម្មតា RWD នឹងប៉ុង១ ជំនួយដោយប្រព័ន្ធ Lock ប៉ុង នឹងប្រភេទប៉ុង២ ជំនួយដោយប្រព័ន្ធ កាប់ពីតាស់ ជាដើម។
និយាយពីកម្រិតស៊ីសាំងវិញ អាចថាជាមូលហេតុធំរបស់ Tacoma មួយនេះណាស់ ព្រោះចំណាយខ្ពស់គួរសមដោយក្នុង១០០គីឡូម៉ែត្រចាយខ្ទង់ ១២លីត្រ ទៅ ១៥លីត្រជាងឯណោះ អាស្រ័យលើស្ថានភាពបើកបរជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Tacoma ជំនាន់ទី២ ស៊េរីឆ្នាំ២០០៥ ដល់ ២០១០ មួយនេះ? បងប្អូនដែលមានមតិយោបល់ ព័ត៍មាន នឹងបទពិសោធន៌បន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ