Tacoma 2016 មានចំណុចពិសេសមួយចំនួនមិនគួរមើលរំលង ខណៈឡាន Pick Up ថ្មីខ្លះតម្លៃប្រហែលគ្នាមិនមានដូច

អ្នកទស្សនា
887
0/ AKlasseAuto Promotion
Untitled-8.jpg

Tacoma ចាប់ផ្ដើមផ្លាស់ប្ដូរ និងប្រែប្រួលខ្លាំងនៅឆ្នាំ២០១៦ ដែលជាកំណែទម្រង់ថ្មី បន្ទាប់ពីរក្សារាងរបស់ខ្លួនអស់រយៈពេល ១០ឆ្នាំគិតពី២០០៥ ដល់២០១៥ កន្លងមក។ សម្រាប់ពពួកឡាន Specs អាមេរិកបងប្អូនដែលនិយមប្រើប្រាកដជាដឹងហើយថា សាច់ដែក ជើងក្រោម ភាពទំនើប ខាងក្នុងទូលាយ ច្បាស់ជាទៅមុនឡាន​Specs អាស៊ីហើយ បើនិយាយពី Tacoma វិញរឹតតែអេមប្លែកទៅទៀតបើធៀបជាមួយឡាន Pick Up ខ្នាតកណ្ដាលដូចគ្នា។

Untitled-1៣៣៣.jpg

ហើយបើក្រឡេកមកមើលឡាន Pick Up អាស៊ីដូចជាមកពីថៃវិញ ពពួកឆ្នាំ២០២៣ខ្លះ អាចនិយាយបានថា មិនទាន់បានប្រហែល Tacoma នេះឡើយ គ្រាន់តែបានជាប្រភេទឡានថ្មីខ្លាញ់គោយោង។

សម្រាប់ Tacoma ក្រៅពីរូបរាងដ៏ទាក់ទាញអំណាច ខាងក្នុងទូលាយ ក្រោងឆ្អឹងរឹងមាំ ជាមួយនឹង ប្រព័ន្ធជើងក្រោមដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវផងនោះ វាមានសមត្ថភាពពិសេសៗដូចជា៖

2016-toyota-tacoma-03.jpg

១/ ម៉ាស៊ីនសាំង Tacoma ឆ្នាំ២០១៦ ចំណុះតូចជាងស៊េរីមុនដែលប្រើ ៦ស៊ីឡាំង ៣.៥លីត្រ(២០០៥ឡើងប្រើ ៤.០លីត្រ) តែអាចផលិតកម្លាំងបានរហូតដល់ទៅ ២៧៨សេះ កម្លាំងរមួល ២៦៥ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ នឹងអាចថែមថយលេខដៃបាន ជាមួយកម្រិតស៊ីសាំងចន្លោះពី ១០លីត្រ ទៅ ១៣លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។ 

c98ed0f03f699bd52416422082c19578--toyota-tacoma-x-wordpress-theme.jpg

២/ ជាឡាន Pick Up រាងចាស់ឆ្នាំតែបំពាក់នៅមុខងារបើកបរតាមស្ថានភាពផ្លូវពិសេសក្រៅពី ប្រព័ន្ធកាបពីតាស់ Lock ប៉ុង Tacoma ក៏មានបន្ថែមនៅ Multi Terian Select (ចាប់ពី Option TRD Sport TRD Option Road និង Limited )ដែលឡាន Pick Up ស៊េរីថ្មីខ្លះមិនមានដូចដល់ទៅ ៥ឯណោះដូចជា៖ 

slider3.jpg
  • Mud & Sand Mode ស្ថានភាពភក់ជ្រាំ និងការបើកបរលើខ្សាច់។
  • Loose Rock Mode សម្រាប់ស្ថានភាពផ្លូវថ្មដំធំៗរាយៗដែលមានសភាពរអិល។
  • Mogul Mode ស្ថានភាពលើព្រឹលទឹកកក។
  • Rock Mode ស្ថានភាពផ្លូរថ្មល្អិតតូចច្រើន។
  • Dirt & Rock Mode ស្ថានភាពផ្លូវដែលមានដីសើម លាយថ្ម និងមានជំនួយបន្ថែមដោយមុខងារ Crawl Mode ដែលមានសមត្ថភាពរើសបំរាស់ ច្បាមចេញពីឧបសគ្គលំបាក់ៗបានផងដែរ។
39bc5dd0c8f99ea070c9cab5e8af4d11.jpg

៣/ ខាងក្រៅ និង ខាងក្នុងស្អាតទូលាយ បើនិយាយចាប់ពី Trim & Option កំពូលលើ TRD Sport និង TRD Off-Road នោះគឺ Limited ដែល Toyota បំពាក់ជាមួយ យាន់កង់ទំហំ ១៨អ៉ីង ប្រើចង្កៀងគុជ LED បិតបើកដោយស័្វយប្រវត្តិ អមដោយភ្លើង Daytime ពិលកាង ជាមួយស្ដុបក្រោយជា LED ចំណែកទ្វាទ្រុងក្រោយជំនួយដោយ Power Tailgate ស្រាលស្រួលបើកស្មូតល្អ។ 

ខាងក្នុងពពួក TRD ប្រើជាមួយកៅអីកាណាត់កាំម្ងៃ មានឡាយថ្នេរ
ខាងក្នុងពពួក TRD ប្រើជាមួយកៅអីកាណាត់កាំម្ងៃ មានឡាយថ្នេរ

សម្រាប់ខាងក្នុង ប្រើជាមួយប៉ូតុង Power Smart Key និងមុខងារបញ្ជាឆេះ, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត, ផ្ទៃខាងក្នុង កៅអី និងភាគច្រើនស្រោបដោយស្បែកដែលមានតែជម្រើស Option Limited ប៉ុណ្ណោះ។

Limited បំពាក់ស្បែកទាំងកៅអី តាបឡូ ចង្កូត ដៃទ្វាជាដើម
Limited បំពាក់ស្បែកទាំងកៅអី តាបឡូ ចង្កូត ដៃទ្វាជាដើម

ក្រៅពីនឹង អេក្រង់ថាច់ទំហំ ៩អ៉ីង, មានបំពាក់កាម៉េរាក្រោយ សេនស័រជំនួយពេលចូលចត, ដំបូលបើក កៅអីកំដៅ ពោងសុវត្ថិភាព ១០គ្រាប់ Speak JBL Wireless Charging, ទោះបីជា Tacoma មិនទាន់ទទួលបានកញ្ចប់ TSS តែក៏មានបំពាក់នៅមុខងារ Blind Sport Monitor សម្រាប់ជំនួយពេលមានឡានវ៉ាជែង និងប្រព័ន្ធផ្ដល់សញ្ញាឧបសគ្គនៅខាងក្រោយពេលឡានថយក្រោយជាដើម។

R (1).jpg

សម្រាប់តម្លៃវិញ Tacoma ឆ្នាំ២០១៦ ដល់ ២០១៨ ស្រុកខ្មែរចន្លោះពី ៣ម៉ឺនដុល្លារស្ដើង ទៅ​ ៤ម៉ឺនដុល្លារស្ដើង អាស្រ័យលើប្រភេទស្លាកលេខ ឬក្រដាសពន្ធ Option ពណ៌ និងភិនភាគជាក់ស្ដែងជាដើម។

សរុបមក ទាំងនេះគ្រាន់តែចង់បង្ហាញពីសមត្ថភាព Tacoma ឆ្នាំ២០១៦ ដែលប្លែកខុសពីឡានដែលផលិតសម្រាប់ទីផ្សារអាស៊ី ឬនៅថៃ ក្នុងតម្លៃ និងឆ្នាំប្រហាក់ប្រហែលគ្នា ដែលបងប្អូនប្រហែលមិនធ្លាប់ដឹង ឬមើលរំលង ខណៈឡានថ្មី២០២៣ ចុះក្រោមខ្លះមិនមានដូចឡើយ ទាំងកម្លាំង មុខងារពិសេស និងភាពទំនើបមួយចំនួនទៀតជាដើម។

76185049.jpeg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Tacoma ឆ្នាំ២០១៦ នេះ? ចំពោះមតិយោបល់ និងបទពិសោធន៍ ឬព័ត៌មានថ្មីចងបន្ថែម អាចចែករំលែកបាន៕

ដោយ៖ Bunsak

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More