ស៊ីសាំងតិចជាងមុន! Tacoma ឆ្នាំ២០១៦ ប្ដូររាងថ្មីនិងសមត្ថភាពខ្លាំង តម្លៃធ្លាក់នៅធូរគួរសម

អ្នកទស្សនា
685
0/ AKlasseAuto Promotion
Untitled-1.jpg

ស្រុកខ្មែរបើនិយាយពីឡាន Pick Up វិញ Toyota Tacoma គឺជាឡានដែលនៅតែពេញនិយម តាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។ ចររាចណ៌លើដងផ្លូវ ពិសេសតាមខេត្ដឃើញមិនសូវដាច់ភ្នែកឡើយ ពិសេសជំនាន់ទី១ ឆ្នាំ៩៦ ដល់ជំនាន់ទី២ ឆ្នាំ២០០៥ តែសម្រាប់ឆ្នាំ២០១៦ ដែលជាជំនាន់ទី៣ និងលើកយកមកនិយាយក្នុងថ្ងៃនេះ ក៏ឃើញមានគួរសមដែរ។ ជំនាន់ទី៣នេះហើយដែល Tacoma បានធ្វើកំណែទម្រង់ថ្មីប្លែក ពិសេស និងទំនើប ដែលមិនធ្លាប់មានពីមុនមក។ 

2016-Toyota-Tacoma-full-body-Passenger-view1.jpg

ទាំងរូបរាងថ្មី ការរចនាបែបជ្រុងៗ មានទម្រង់ជា Aerodynamic ជាមួយនឹងចង្កៀងគុជ HID បែបថ្មីបន្ថែមនៅ LED Daytime Running Light អមដោយបាណារាងកាចជាងមុន។ ចំណែកស្ដុបក្រោយប្រើប្រភេទ LED ទម្រង់រាងអក្សរ C ហើយទ្វាទ្រុងខាងក្រោយគឺផ្លាស់ប្ដូរថ្មីដែលមានភាពស្រាល នឹងធូរ Smooth ងាយស្រួលបិទបើកផងដែរ។ ចំពោះស៊េរីឆ្នាំ២០១៦ឡើងទៅ ទាំងប្រវែង ទំហំកម្ពស់ គឺសមនឹងស្អាតខុសពីមុនច្រើន។

image.png

ជាក់ស្ដែង Tacoma ឆ្នាំ២០១៦នេះ មានប្រវែង ៥៣៩២ម.ម​ ទទឹង ១៩១០ម.ម កម្ពស់ ១៧៩៣ម.ម ពីដីមកបាត ២៣៨ម.ម ទម្ងន់ ២តោន អាចដឹកបានជិត៦០០គីឡូក្រាម នឹងសមត្ថភាពអូសសណ្ដោង រហូតដល់ទៅ ៣តោនឯណោះ។

image.png

ជើងក្រោមរបស់ Tacoma ជំនាន់ទី៣ ក៏ផ្លាស់ប្ដូរថ្មីដែរ នៅផ្នែកខាងក្រោយបំពាក់ Stabilizer bar ជាមួយនឹងរឺស័រ និងផ្នែកខាងមុខវិញបំពាក់នៅ ប្រព័ន្ធឯករាជ Independent Suspension អមដោយប៉ូមផងដែរ។ ជើងក្រោមប្រភេទនេះ វាមិនអំណោយផងសម្រាប់ការដឹងទំនិញធ្ងន់ៗបានច្រើនឡើយ តែវាជួយទប់លំណឹងបានល្អ និងកាត់បន្ថែមការរលាក់បានច្រើនជាងមុន។ ចំណែកយាន់កង់វិញប្រើទំហំ ១៨អីញ មានភ្ជាប់នៅ Sensor វាស់សម្ពាធខ្យល់់ បំពាក់ហ្វ្រាំងឌីសគៀបផ្នែកខាងមុខ នឹងក្រោយនៅតែរក្សាហ្វ្រាំងត្រលោគដដែល ជំនួយដោយប្រពន័ហ្វ្រាំង ABS ជាមួយនិងប្រព័ន្ធជំនួយមុខងារសុវត្ថិភាពសំខាន់ៗដូចជា៖ SC, CT, EDA, និង EBD ជាដើម។

image.png

បើនិយាយពីសមត្ថភាពម៉ាស៊ីនវិញ Tacoma នៅតែភ្ជាប់មកជាមួយនិងជម្រើស ៤ស៊ីឡាំង (ម៉ូឌែល SR, SR5) នឹង ៦ស៊ីឡាំងដដែល តែនៅស្រុកខ្មែរយើងនាំចូលតែប្រភេទ ៦ស៊ីឡាំងប៉ុណ្ណោះ។

ម៉ាស៊ីន៦ស៊ីឡាំងជំនាន់ទី៣នេះ ប្រើទំហំ ៣.៥លីត្រ ខុសពីមុនដែលប្រើ ៤.០លីត្រ តែអាចផលិតកម្លាំងបានរហូតដល់ទៅ ២៧៨សេះ កម្លាំងរមួល ២៦៥ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ នឹងអាចថែមថយលេខដៃបាន។

image.png

Tacoma មានជម្រើសបង្វិលកង់ដោយប៉ុង១ (RWD) នឹងប៉ុង២ (4WD) ដែលជំនួយដោយប្រព័ន្ធ Electronic Differential Lock និងមានមុខងារកាប់ពីតាស់ ជាមួយនឹងការជ្រើសរើស Mode ប្រើប្រាស់ទៅតាមស្ថានភាពផ្លូវផងដែរដូចជា៖ Rock Mode ស្ថានភាពមានថ្មច្រើនលំបាកៗ, Mud Mode ស្ថានភាពភក់ជ្រាំ, នឹង Sand Mode ការបើកបរលើខ្សាច់, និងជំនួយបន្ថែមដោយមុខងារ Crawl Mode ផងដែរ។

image.png

ចំពោះកម្រិតស៊ីសាំងគេល្បីណាស់ថា Tacoma ស៊ីសាំងដូចផឹកទឹកអញ្ចឹង តែសម្រាប់ជំនាន់ទី៣នេះ ក្នុង១០០គីឡូម៉ែត្រស៊ីជាមធ្យមខ្ទង់ ១២លីត្រប៉ុណ្ណោះ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។

សម្រាប់ឆ្នាំ២០១៦ឡើង Tacoma ទទួលបាន Smart Key ២គ្រាប់ នឹងប្រើបូតុង Power Start ជាមួយនឹងតាប់ឡូថ្មីដ៏ស្រស់ស្អាត នឹងប្លែកជាងមុន។

សូមបញ្ជាក់ផងដែរ Tacoma នៅតែភ្ជាប់មកនៅជម្រើស Option 5 ដដែលដូចជា៖ SR, SR5, TRD Off-Road, TRD Sport, នឹង Limited ផងដែរ។

2016_Toyota_Tacoma_46.jpg

ខាងក្នុងទូលាយ នឹងស្រឡាស់ល្អសម្រាប់ Option Limited វិញគឺមានភ្ជាប់មកនៅ កៅអីស្បែក មិនជំនួយដោយអេឡិចត្រនិក តែបំពាក់មុខងារកម្ដៅកៅអី, ពោងសុវត្ថិភាព ៨គ្រាប់, អេក្រង់ធំ មានភ្ជាប់មុខងារជាច្រើនដូចជា កាម៉េរាក្រោយ ផែនទី Bluetooth និងមានមុខងារជាច្រើនទៀត។ 

image.png

ក្រៅពីនឹងក៏មាន Sensor ជំនួយពេលចូលចត នឹងផ្ដង់ដំណឹងពេលជិតបុកប៉ះអ្វីមួយ, Blind Spot Monitor ផ្ដល់សញ្ញាពេលមានវ៉ាជែង, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត់ Auto Dimming,  Speaker 6គ្រាប់ JBL, ឧបករណ៍សាកថ្មឥតខ្សែ, ដំបូលបើក, ក៏មានមុខងាជាច្រើនបន្ថែមទៀត នឹងទទួលបាននៅផ្នែកខាងក្នុងស្អាត ថ្មីទាន់សម័យផងដែរ។     

image.png

ចំពោះតម្លៃនៅទីផ្សារស្រុកខ្មែរសម្រាប់ឆ្នាំ២០១៦ ដល់ ២០១៨ ចន្លោះពី ៣ម៉ឺនដុល្លារជាង ទៅ ៤ម៉ឺនដុល្លារ អាស្រ័យលើកឆ្នាំផលិត ពណ៌ Option ប្រភេទស្លាកលេខ ឬក្រដាស់ពន្ធ និងភិនភាគជាក់ស្ដែងជាដើម។

ជារួមសម្រាប់ Tacoma ជំនាន់ទី៣នេះ មានការផ្លាស់ប្ដូរកែប្រែច្រើន ស្អាតប្លែក និងទំនើបគ្រាន់បើ អាចនិយាយបានថាសមនឹងតម្លៃខ្លួន។ សម្រាប់ចុងឆ្នាំ២០២២នេះ កាន់លុយ៣ម៉ឺនជាងទៅទិញឡាន Pick Up អាចមានជម្រើសច្រើន តែបើឲ្យប្លែក ទំនើប សមត្ថភាពខ្លាំងដូជជា Tacoma នេះហាក់ពិបាករកដែរ។

image.png

សរុបមក Tacoma ឆ្នាំ២០១៦ឡើងទៅ នៅតែជាឡានដែលពិសេសមួយក្នុងចំណោមឡាន ដទៃផ្សេងទៀត តែហាក់ត្រូវបានគេមើលរំលង។ ដោយហេតុខ្លាច Tacoma ជំនាន់ទី៣នេះ ស៊ីសាំងខ្លាំងដូចស៊េរីមុនៗដែរ ម្យ៉ាងទៀតតម្លៃក៏នៅខ្ពស់គួរសម តែបើមានថវិកាប៉ុណ្ណឹង Tacoma នេះក៏នៅតែជាជម្រើសល្អមួយសម្រាប់បងប្អូនពិចារណាបាន៕ 

ដោយ៖ BunSak

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More