Tundra អំណាចរាងសង្ហារជិះស្រួលធំទូលាយ តម្លៃបច្ចុប្បន្ននៅខ្ទង់ 1ម៉ឺនដុល្លារជាង គួរពិចារណាអត់?

អ្នកទស្សនា
167
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered99.jpg

ស្រុកខ្មែរឃើញមានប្រើច្រើនគួរសមសម្រាប់ប្រភេទ Pick Up ដែលមានម៉ាស៊ីនធំសម្បើមបែបនេះ ជាមួយរូបរាងអំណាច ខាងក្នុងធំទូលាយ កម្លាំងខ្លាំង ចំណែកសមត្ថភាពក្នុងការបើកបរវិញ មិនធម្មតាឡើយ។

20221109_095641_resized.jpg

ស្រុកខ្មែរសម្បូរណាស់ ដែលភាគច្រើនជាស៊េរីឆ្នាំ ២០០៧ ដល់ ២០១៣ ចំណែកឆ្នាំ ២០១៤ ឡើងទៅមានការផ្លាស់ប្ដូររូបរាងស្លីម នឹងតាន់ជាងមុន ហើយក៏ទំនើបជាងមុនច្រើន ចំណែកតម្លៃវិញក៏ខ្ពស់ទៅតាមនឹងដែរ។ 

20221109_095707_resized.jpg

ម្យ៉ាងក្នុងឆ្នាំ ២០១០ ដល់ ២០១៣ Toyota បានធ្វើការផ្លាស់ប្ដូរផ្នែកខ្លះមួយចំនួនអេមជាង ពពួកឆ្នាំ ២០០៧ ដល់ ២០០៨ បើទោះបីជារូបរាងមិនមានអ្វីខុសប្លែកគ្នាច្រើនក៏ដោយ។

20221109_095907_resized.jpg

សម្រាប់តម្លៃខ្ទង់ ១ម៉ឺនដុល្លារជាងនេះឃើញទីផ្សារដាក់លក់ពពួកស៊េរីឆ្នាំ ២០០៧ ដល់ ២០០៨ ប្រភេទស្លាកលេខជាមួយតម្លៃខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ខណៈឡានខ្លះទៀតអាចដល់ ២ម៉ឺនដុល្លារ ទៅ ២ម៉ឺនដុល្លារបន្ដិច អាស្រ័យលើ ពណ៌ Option ជម្រើសប៉ុង១ ឬប៉ុង២ នឹងភិនភាគឡានជាក់ស្ដែងជាដើម។

image.png

Tundra គឺជា Pick Up ដែលមានកម្លាំងខ្លាំងរបស់ Toyota ដោយបំពាក់ម៉ាស៊ីន ៨ស៊ីឡាំង តម្រៀបជាអក្សរ V ចំណុះ ៥.៧ លីត្រ ផលិតកម្លាំង ៣៨១ សេះ កម្លាំងរមួល ៤០១ ផោនហ្វីត ប្រើប្រអប់លេខ ៦ វគ្គអូតូ រត់ដោយប្រភេទប៉ុងមួយ(2WD) និងប៉ុងពីរ(4WD) ជំនួយដោយកាប់ពីតាស នឹងប្រព័ន្ធ Lock ប៉ុងដែរ។ 

IMG_1481.jpg

ខ្លួនធំទម្ងន់ដល់ទៅ ២.៥តោន ប្រើម៉ាស៊ីនក៏ធំ អាចដឹកទម្ងន់បានខ្ទង់ក្បែរ ១តោន នឹងសមត្ថភាពអូសសណ្ដោងបានក្បែរ ៣តោនឯណោះ។

ចំណែកកម្រិតស៊ីសាំងក៏ខ្លាំងដែរបច្ចុប្បន្នអាចចន្លោះពី ១៦លីត្រជាង ទៅក្បែរ ២០លីត្រក្នុង ១០០គីឡូម៉ែត្រ ឬលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពផ្លូវ និងការបើកបរជាក់ស្ដែង។

20221109_095907_resized.jpg

 ចំពោះផ្ទៃខាងក្នុងទូលាយមិនធម្មតាឡើយ ចំណែកបរិក្ខាដែលបំពាក់មកជាមួយអាចខុសប្លែកគ្នាអាស្រ័យលើ Trims/Option ដូចជា៖ SR SR5 នឹង Limited ជាដើម។

image.png

បើជាប្រភេទ Option ខ្ពស់ៗដូចជា Limited វិញរាងប្លែកគ្រាន់បើ បំពាក់ជាមួយកៅអីស្បែក មានមុខងារ Memory Seat ជំនួយដោយប៊ូតុងអេឡិចត្រូនិក អេក្រង់ ៩អីញ កាមេរ៉ាក្រោយ Speaker JBL ដំបូលបើក មាន DVD ក្រោយសម្រាប់អ្នកដំណើរ ពិសេស ខាងក្នុងថ្វីត្បិតជារថយន្ដ Pick up មែនតែកៅអីពីរជួរធំទូលាយ ជិះគ្នា ៥នាក់នៅមិនទាន់ចង្អៀតទេ ចំណែកប្លុកដាក់ឥវ៉ានខាងក្នុងគឺធំមែនតែ អាចដាក់របស់របរបានជាច្រើនផងដែរ។

2007_toyota_tundra_crew-cab-pickup_limited_i_oem_3_815.avif
R.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ កំពូល Pick Up របស់ Toyota មួយ? តម្លៃខ្ទង់ ១ម៉ឺនដុល្លារជាង រូបរាងអំណាច់ជើងក្រោមហាប់ណែនជិះស្រួល ខាងក្នុងធំទូលាយ ជាមួយកម្រិតស៊ីសាំងច្រើនគួរសមបែបនេះ គិតថាល្មមពិចារណាដែរឬអត់? សម្រាប់មតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

2007-Toyota-Tundra-CrewMax-Front-Angle.jpg

ដោយ៖ Bun Sak

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More