និយាយចំពោះ Toyota Tundra នៅស្រុកខ្មែរសម្បូរ និងពេញនិយមមិនចាញ់ឡាន Pick Up ផ្សេងៗឡើយ។ តែសម្រាប់ស៊េរីឆ្នាំ២០១៤ ឡើងទៅ Toyota បានធ្វើកំណែទម្រង់ថ្មី ផ្លាស់់ប្ដូរផ្លែកខ្លះទាំងក្នុង និងក្រៅជាមួយការបន្ថែម Option មួយជម្រើសទៀតគឺ 1794 Edition ដែលធ្វើឲ្យ Tundra កាន់តែមានសម្រស់ និងមានតម្លៃខ្ពស់ជាងមុនបន្ថែមទៀតផងដែរ។ គួរបញ្ជាក់ផងដែរថា Tundra ឆ្នាំ២០១៤ មាន Trim ឬ Option ចំនួន៥ដូចជា៖ SR, SR5, Limited, Platimum និង 1794 Edition សម្រាប់ ឆ្នាំ២០១៥ឡើងទៅទើបមានបន្ថែមនៅ TRD និង TRD Pro ជាដើម។
ហើយនៅកម្ពុជាយើងទីផ្សារណឹងនរដែលពេញនិយម និងមិនសូវខាតច្រើនសម្រាប់ពពួកឆ្នាំ២០១៤ ដល់២០១៦ គឺ Platimum និង 1794 Edition ដែលមានតម្លៃចន្លោះពី ៣ម៉ឺនដុល្លារក្រាស់ ទៅជិត៥ម៉ឺនដុល្លារ អាស្រ័យលើ Option ប្រភេទក្រដាស់ពន្ធ ឬស្លាកលេខ និងភិនភាគជាក់ស្ដែងផងដែរ។
ផ្លែកខាងមុខបានរចនាឡើងជាមួយបាណាស្រោបដោយក្រូមបែបថ្មី អមដោយចង្គៀង HID រាងជ្រុងទាំងផ្នែកខាងស្ដុបក្រោយ និយាយរួមគឺរូបរាងបែបជ្រុង និងមាំហាប់ណែនមើលទៅស្អាត អំណាចជាងស៊េរីឆ្នាំ២០១៣ចុះក្រោម តែសម្រាប់ភិនភាគខាងក្រៅ គម្លាតប្រវែងទម្ងន់មិនលើសខ្វះជាងស៊េរីមុនឡើង។
Tundra ជាប្រភេទ Pick Up មែនតែជិះស្រួលរត់ណឹងល្អជាង SUV លំដាប់ថវិកាមួយចំនួនផងដែរ ព្រោះប្រព័ន្ធគ្រឿងក្រោមមិនអន់ប៉ុន្មានទេ បំពាក់យ៉ានកង់ ២០អីញ ប្រើហ្រ្វាំងឌីសកៀបមុខក្រោយ ជំនួយដោយ ABS លើកង់ទាំងបួន ជាមួយជើងក្រោមប្រើប្រព័ន្ធឯករាជ្យ (Independent Suspension) ភ្ជាប់ជាមួយនឹងស្លាបប្រចៀវឌុប Double Wishbone នៅផ្នែកខាងមុខ និងខាងក្រោយ ប្រើជន្ទៀសដែលជំនួយដោយបូមនិងរឺស័រធំៗ បន្ថែមមកជាមួយដងរ៉ែក ដើម្បីទប់លំណឹងបានល្អ ពិសេសជិះស្រួលមិនសូវរលាក់ ផ្លូវលំបាកស្រុកខ្មែរល្មមមិនជាឧបសគ្គសម្រាប់ Tundra ឡើយ ។
ផ្នែកប្លុកម៉ាស៊ីនវិញនៅប្រើទំហំដដែលគឺ បំពាក់ម៉ាស៊ីន ៨ស៊ីឡាំង តម្រៀបជាអក្សរ V ចំណុះ ៥.៧លីត្រ ផលិតកម្លាំង ៣៨១សេះ កម្លាំងរមួល ៤០១ផោនហ្វីត (នៅក្នុងរយៈ រង្វិលជុំ ៥៦០០ RPM ) ប្រើប្រអប់លេខ ៦ វគ្គអូតូ រត់ដោយប្រភេទ ប៉ុងមួយ(2WD) និងប៉ុងពីរ(4WD)។ ល្បឿនអតិបរិមា ១៨០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ១០០ គីឡូម៉ែត្រប្រើពេល៧វិនាទី។
ខ្លួនធំម៉ាស៊ីនធំ ស៊ីសាំងក៏ខ្លាំងដែរកាលចេញពីរោងចក្រ ប្រហែល១៥ឆ្នាំ ក្នុងក្រុងប្រមាណជា១៨លីត្រ និងក្រៅក្រុង ១៤លីត្រក្នុង ១០០គីឡូម៉ែត្រ តែបច្ចុប្បន្នអាចហក់ដល់ចន្លោះពី ១៦ ទៅ២០លីត្រ ទៅតាមស្ថានភាពផ្លូវ និងការបើកបរជាក់ស្ដែង។
ចូលដល់ខាងក្នុងគឺថ្មីខុសពីឆ្នាំ២០១៣ចុះក្រោម ទាំងកៅអី តាប់ឡូកណ្ដាល នឹងមុខងារមួយចំនួនគឺស្អាតបែប Lexury ពិសេសគឺធំទូលាយជាង Pick Up និង SUV មួយចំនួនទៀតផង បើជិះគ្នា៥នាក់អីមិនទាន់ចង្អៀតទេ។
បើជាប្រភេទ 1794 Edition វិញរាងប្លែកបន្ដិចដោយបំពាក់ជាមួយ និងហ្វមីកាឈឺលាយស្បែករំលេចដោយថ្នេរ ដើម្បីបង្កើនសោភ័ណភាពខាងក្នុង ឲ្យកាន់តែស្រស់ស្អាត។ កៅអីចងចាំទីតាំង ជំនួយដោយប៊ូតុងអេឡិចត្រូនិក អាចសារ៉េមុខក្រោយខ្ពស់ទាបបានស្រួល និងស្រោបដោយស្បែកឆៅ Premium ពណ៌ការ៉ុតមានរន្ធជំនួយដល់ខ្យល់ចេញចូល។
នៅលើតាបឡូ យើងឃើញមានអេក្រង់ ៩អីញបែបថ្មី សម្រាប់បង្ហាញព័ត៍មាន ជាពិសេសមានផែនទី កាមេរ៉ាក្រោយ សេនស័រជំនួយពេលចូលចត និងបញ្ជាមុខងារផ្សេងៗទៀតផងដែរ។ អ្វីដែលកាន់តែពិសេសនោះគឺ Toyota បានបំពាក់ Speaker JBL ១២ គ្រាប់ កញ្ចក់ក្រោយបិទបើកបាន, ពោងសុវត្ថិភាព ១០ គ្រាប់ ដំបូលបើក មាន DVD ក្រោយសម្រាប់អ្នកដំណើរ កៅអីក្ដៅត្រជាក់ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ប្រព័ន្ធកម្តៅកញ្ចក់, blind Sport, និងបូតុងបញ្ជាមុខងារពិសេសៗជាច្រើនទៀតផងដែរ។
ជារួមសម្រាប់ Tundra ឆ្នាំ២០១៤ ដល់២០១៦ ទោះបីជាប្រភេទឡានមួយទឹកមែន តែរូបរាង សមត្ថភាព ជាមួយនឹង Performance បូករួមទាំងសាច់ដែកដ៏រឹងមាំធ្វើឲ្យ Tundra នៅតែជាឡានលំដាប់ជួរមុខដដែលក្នុងចំណោមឡានមួយទឹកដែលមានឆ្នាំខ្ពស់ និងតម្លៃប្រហាក់ប្រហែលគ្នា ឬអាចនិយាយបានថា អេមជាងឡានថ្មីមួយចំនួនទៀតផង គ្រាន់តែម៉ាស៊ីនធំរាងស៊ីសាំងខ្លាំងបន្ដិចប៉ុណ្ណោះ។
ចុះបងប្អូនយល់យ៉ាងដែរសម្រាប់ Tundra ឆ្នាំ០១៤ ដល់០១៦នេះ? បើកាន់លុយខ្ទង់៣ម៉ឺនជាងគួមើល Tundra ឬឡាន Pickup ផ្សេង? សម្រាប់បងប្អូនដែលមានបទពិសោធន៍ ឬចំណាប់អារម្មណ៍អាចចូលមកចែករំលែកបាន៕
ដោយ៖ Bunsak
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ