Venza គឺជាឡានចំណូលថ្មីមួយក្នុងត្រកូល Toyota ដែលមានរូបរាងគ្រោងឆ្អឹងចេញពីទម្រង់ Platform Camry 07 នឹង Lexus RX350។ Venza ជាឡានប្រភេទ Crossover SUV តែវែងបន្ដិចដូចទៅនឹង Wagon នឹងទាបល្មមដូចទៅនឹងពពួក sedan ដែរ។ វាផលិតដំបូងនៅឆ្នាំ២០០៨ នឹងដាក់ចេញលក់នៅឆ្នាំ២០០៩ ដល់២០២០ ដែលចាត់ជាជំនាន់ទី១។ ហើយចាប់ពីឆ្នាំ២០១៣ឡើងទៅ Toyota បានផ្លាស់ប្ដូរកំណែរទម្រង់ផ្នែកខ្លះទាំងខាងក្រៅ នឹងខាងក្នុង ចំណែកនៅស្រុកខ្មែរយើង ឃើញនិយមតែឆ្នាំ២០០៩ ដល់២០១១ ប៉ុណ្ណោះ។
ជាឡានមួយទឹកបែបនេះ នៅទីផ្សារអាមេរិកដាក់លក់ក្នុងតម្លៃចន្លោះពី ៨០០០ដុល្លារ ទៅ ១០០០០ដុល្លារជាង។
ចំណែកតម្លៃទីផ្សារវិញនៅស្រុកខ្មែរវិញ ឃើញដាក់លក់ខ្ទង់ ២ម៉ឺនដុល្លារស្ដើង ទៅ ៣ម៉ឺនដុល្លារ អាស្រ័យលើប្រភេទម៉ាស៊ីន Option ពណ៌ នឹងភិនភាគជាក់ស្ដែងជាដើម។
Venza ជាឡានចំណូលថ្មីមែនតែរូបរាង បច្ចេកវិទ្យា ប្រព័ន្ធសុវត្ថិភាព នឹងជើងក្រោមមិនចាញ់ឡានដំដាប់ថវិកាខ្ពស់ៗឡើយ។ Venza ក៏ភ្ជាប់មកជាមួយនៅជម្រើស Option ជំនួន៣ នឹងប្រភេទម៉ាស៊ីនចំនួន ២ផងដែរដូចជា៖
១. ម៉ាស៊ីន ៤ស៊ីឡាំងមុខកាត់ ២.៧លីត្រ ផលិតកម្លាំងបាន ១៨២សេះ កម្លាំងរមួល ១៨២ផោនហ្វីត។
កម្រិតស៊ីសាំងចន្លោះពី ៨លីត្រ ទៅ ១២លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
២. ម៉ាស៊ីន ៦ស៊ីឡាំងចំណុះ ៣.៥លីត្រ ផលិតកម្លាំងបាន ២៦៨សេះ កម្លាំងរមួល ២៤៦ផោនហ្វីត ទាំងពីរជម្រើសនេះរត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមួយ(FWD) នឹងប៉ុងពីរ(AWD)។
កម្រិតស៊ីសាំងម៉ាស៊ីនធំបែបនេះស៊ីខ្ទង់ ៩លីត្រ ទៅ ១៤លីត្រក្នុង១០០គីឡូម៉ែត្រ។
៣. ជើងក្រោមរបស់ Vanza ដំណើរការដោយប្រព័ន្ធឯករាជភ្ជាប់កង់ទាំងបួនតែម្ដង Four Wheel Independent Suspension នឹងទាំងមុខក្រោយបំពាក់ជា Stabilizer Bar ចំណែកខាងមុខ ជំនួយដោយបូមរឺស័រ MacPhersion Strut នឹងខាងក្រោយបំពាក់បន្ថែមដោយ Multi Link។ ជើងក្រោមប្រភេទនេះវាជួយទប់លំនឹងបានល្អ ទោះបើកបរក្នុងល្បឿនលឿនបតបែនផ្លូវកោងក៏ដោយ ម៉្យាងទៀតហាប់ណែន នឹងកាត់បន្ថយការរលាក់បានច្រើន។
ចំណែកយាន់កង់វិញប្រើទំហំ ១៩អីញ បំពាក់ហ្វ្រាំងឌីសគៀបមុខក្រោយជំនួយដោយប្រព្ធ័ន្ធ ABS ទាំងបួនតែម្ដង។ មិនតែប៉ុណ្ណោះក៏មានជំនួយដោយប្រព័ន្ធសុវត្ថិភាពសំខាន់ៗដូចជា៖ SC, TC, EBD, EBA, ផងដែរ។
៤. ចំពោះរូបរាងខាងក្រៅការរចនាឡើង ស្រដៀងទៅនឹង RX350 ចំណែកចង្កៀងមុខមើលទៅប្រហែល Camry នឹង RX350 ដែរ។ ចង្កៀងមុខប្រើប្រភេទគុជ HID អមដោយ Daytime Running light នឹងពិលកាង ជាមួយបាណាឆ្នូតៗ មើលទៅស្អាត់ប្លែកម្យ៉ាង។
Venza ជាប្រភេទឡាន ទ្វា៥ រថយន្តទាំងមូលមានទំហំ ប្រវែង៤៨០០ម.ម ទទឹង ១៩០៥ម.ម កម្ពស់ ១៦១០ម.ម ពីដីមកបាត ២០៣ ម.ម នឹងទម្ងន់ ១៨៣៥គីឡូម៉ែត្រ។
ចំណែកខាងក្នុងវិញបំពាក់កៅអី ២ជួរធំទូលាយ នឹងសល់ឃ្លុបក្រោយអាចដាក់អីវ៉ានបានច្រើនផងដែរ។
បើជាប្រភេទ Full Option វិញ Venza មានភ្ជាប់មកជាមួយនៅកៅអីស្បែក ជំនួយដោយអេឡិចត្រនិក នឹងកម្ដៅកៅអី, Smart Key បូតុង Power Stat, ដំបូលបើកពីតង់, កញ្ជក់មើលក្រោយមានមុខងារកម្ដៅ នឹងកាត់ចំណាំងផ្លាត, ទ្វាក្រោយចុចអូតូ, Speaker JBL ១៣គ្រាប់ ពោងសុវត្ថិភាព ៩គ្រាប់, DVDក្រោយ, អេក្រង់ថាច់ ៩អីញ មានមុខងាជាច្រើន ភ្ជាប់ជាមួយ Bluetooth GPS កាម៉េរាក្រោយ, កញ្ចក់ទាំងមួនអូតូ មានបូតុងបញ្ជាលើដៃចង្កូតជាដើម។
សរុបមក Toyota Venza ជំនាន់ទីមួយនេះ មានលក្ខណៈពិសេសគ្រាន់បើ ខាងក្នុងធំទូលាយ ជើងក្រោមក៏ហាប់ណែនរត់ស្រួល ជាមួយនឹងរូបរាងដ៏ទាក់ទាញអាចចូលចំណោមគេបាន។ តែអ្វីដែលត្រូវពិចារណាបន្ដិចដែរនោះគឺ កម្រិតស៊ីសាំងចំណាយច្រើនគួរសម តម្លៃក៏ខ្ពស់គ្រាន់បើដែរ ប៉ះឡានល្អអាចហក់ដល់៣ម៉ឺនជាងឯងណោះ។
តែបើបងប្អូនយល់ថា Venza នេះទាក់ទាញចូលភ្នែកដែរ តម្លៃប៉ុណ្ណឹងគិតថា អាចពិចារសម្រេចចិត្តចែចូវហើយឬនៅ៕
ដោយ៖ BunSak
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ