និយាយចំពោះឡាន Toyota នៅស្រុកខ្មែរសម្បូរអ្នកប្រើណាស់ អាចនិយាយបានថាឈរលើលេខរៀងលំដាប់ទីមួយហើយ។ តែចំពោះសេរ៊ីម៉ូឌែលដូចជាពពួក Vios វិញហាក់មិនមានភាពពេញនិយម ទោះបីជាឆ្នាំខ្ពស់សន្សំសំចៃក៏ដោយ។ ជាក់ស្ដែង Toyota Vios ជារថយន្ដនិយមប្រើនៅអាស៊ី ដូចជានៅថៃជាដើម ហើយក៏ជាប្រទេសដែលតម្លើង និងនាំចេញនៅ Vios នេះដែរ។
ចំពោះស្រុកខ្មែរឃើញមានប្រើតិចតួចដែរ សម្រាប់សេរ៊ីឆ្នាំ២០១៤ ដល់ ២០១៧ ក្នុងនោះដែរចាប់ពីឆ្នាំ០១៧ឡើង Toyota បានផ្លាស់ប្ដូររូបរាងខាងក្រៅ ម៉ាស៊ីន និងខាងក្នុងបន្ថែមទៀត ទៅលើ Vios ហើយតម្លៃក៏រាងខ្ពស់ទៅតាមហ្នឹងដែរ។
ថ្ងៃនេះ Advan Auto និងលើកយកនៅឆ្នាំ០១៤ និង ០១៦ ដែលតម្លៃនៅស្រុកខ្មែរស្លាកលេខ បងប្អូនអាចរកទិញបានចន្លោះពី ១៧០០០ដុល្លារជាង ទៅជិត២០០០០ដុល្លារ អាស្រ័យលើកឆ្នាំផលិត Option ពណ៌ និងភិនភាគជាក់ស្ដែងជាងដើម។
- Vios ប្រើម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ ផលិតកម្លាំងបាន ១០៨សេះ កម្លាំងរមួល ១៤០ញ៉ូតុន័មែត្រ រត់ដោយប្រអប់លេខ ៤វគ្កអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) ល្បឿនអតិបរិមា ១៨០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ប្រើពេល ១២វិនាទី។ កម្រិតស៊ីសាំងជាមធ្យម ៦លីត្រ ទៅ៨លីត្រ ក្នុង១០០គីឡូម៉ែត្រ។
-ជើងក្រោម Vios ដំណើរការដោយប្រព័ន្ធឯករាជ អមជាមួយនិង បូមរឺស័រ MacPherson Strut នៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ Torsion Beam។ ចំណែកយាន់កង់វិញទំហំ ១៥អីញ ប្រើហ្វ្រាំងឌីសគៀប នៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោយប្រព័ន្ធ ABS និង BA ផងដែរ។
-ខាងក្រៅបើមើលមិនចាប់អារម្មណ៍ខ្លាំងទេ Vios អាចច្រឡំជាមួយនិង Corolla ឆ្នាំ០១៤ដែរ តែមិនពិសេសទំនើបដូចឡើយ។ ជាក់ស្ដែង Vios ប្រើចង្កៀងទាំងមុខក្រោយធម្មតាជាប្រភេទ Halogen អមដោយពិលកាងមួយគូ តែមើលទៅស្អាតប្លែកគ្រាន់បើ អាចនិយាយបានថាទោះមិនទំនើប តែរូបរាង Vios ចូលចំណោមគេបាន។
- ខាងក្នុងដូចជាមិនមានអ្វីប្លែកទេ ជាប្រភេទឡាន Sedan ទ្វា៤ កៅអីធម្មតា ២ជួរ មិនមានជំនួយដោយអេឡិចត្រនិកឡើយ បើប៉ះ Option ខ្លះមាននៅកៅអីស្បែក អេក្រង់ធំ Display មិនមាន Sensor ឬកាម៉េរាក្រោយឡើយ ទាល់តែឆ្នាំ២០១៧ឡើង ទើបToyota បំពាក់នៅមុខងារមួយចំនួនបន្ថែមទៀត។Vios មិនទូលាយ ហើយក៏មិនចង្អៀតពេកទេ ល្មមសម្រាប់ជិះគ្នា៥នាក់ និងសល់ឃ្លុបក្រោយអាចដាក់ ឥវ៉ានបានច្រើនគួរសម។
- សរុបមកចំពោះ Toyota Vios ទោះបីជាឆ្នាំរាងខ្ពស់បន្ដិចក្ដី តែមិនមានអ្វីថ្មីប្លែកឡើយ តែបើនិយាយពីរូបរាង ចំពោះឡានតម្លៃប្រហាក់ប្រហែលគ្នា Vios ស៊ីដាច់ហើយ។
- ជារួមបើតាមបទពិសោធន៍ពីអ្នកប្រើប្រាស់ គឺថាធន់សន្សំសំចៃដូច Corolla អញ្ចឹង គ្រាន់តែទីផ្សារនៃការប្រើប្រាស់មិនសូវទូលាយ ដូច្នេះហើយពេលលក់ចេញវិញរាងតឹងបន្ដិច ណាមួយគ្រឿងបន្លាស់ក៏មិនសូវសម្បូរដែរ។
ចុះបងប្អូនយល់យ៉ាងណាចំពោះឡាន ឆ្នាំខ្ពស់តម្លៃធូរ ប្រើធន់សន្សំសំចៃ បំពាក់គ្រឿងធម្មតាៗ តែចាយរាងដូចម៉ូឌែល Toyota Vios នេះ?
អត្ថបទ៖ BunSak
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ