ឮគេថា! Highlander ឆ្នាំ០៤ឡើងល្អប្រើជាងឆ្នាំ០៣ចុះក្រោម ការពិតអត់ហ្នឹង?

អ្នកទស្សនា
1284
0/ AKlasseAuto Promotion
Untitled-1-Recovered.jpg

Toyota Highlander ស្រុកខ្មែរពេញនិយមណាស់ ពិសេសជំនាន់ទី១ ដែលផលិតក្នុងឆ្នាំ២០០១ ដល់ឆ្នាំ២០០៧ ហើយក្នុងនោះដែរសម្រាប់ឆ្នាំ២០០៤ឡើងទៅ Toyota បានកែប្រែ និងផ្លាស់ប្ដូរផ្នែកខ្លះបន្ថែមទៀត។ ដោយសារតែការផ្លាស់ប្ដូរ និងបន្ថែមផ្នែកខ្លះនេះហើយ ទើបក្នុងមតិមហាជនដែលជាអ្ននប្រើប្រាស់នៅ Toyota Highlander ចោទជាចម្ងល់ទាក់ទិន នឹងគុណភាពនៃការប្រើប្រាស់។ តើមតិទាំងអស់នេះពិតជាត្រឹមត្រូវមែនទេ? ហើយចាប់ពីឆ្នាំ២០០៤ឡើងទៅ មានអ្វីប្លែកពិសេសខ្លះ? 

image.png

ថ្ងៃនេះ Advan Auto ក្នុងកម្មវិធីបទបង្ហាញរថយន្តមួយទឹកនឹងលើកយកករណីនេះមកធ្វើជាប្រធានបទសម្រាប់ឲ្យបងប្អូនពិចារណាបាន។

១/ តាមពិតទៅចំពោះគុណភាពវិញហាក់មិនលើសខ្វះគ្នាប៉ុន្មានទេ

បើនិយាយពីប្លុកម៉ាស៊ីន និងកម្លាំងវិញ សម្រាប់ឆ្នាំ២០០១ ដល់​២០០៣ Highlander ប្រើម៉ាស៊ីនប្រភេទ ៤ស៊ីឡាំង ២.៤លីត្រមានកូដ 2AF-FE ដែលផលិតកម្លាំងបាន ១៥៥សេះ កម្លាំងរមួល ១៦៣ផោនហ្វីត។

image.png

ចំណែកម៉ាស៊ីន ៦ស៊ីឡាំងវិញ ៣.០លីត្រមានកូដ 1MF-FE ផលិតម្លាំងបាន ២២០សេះ កម្លាំងរមួល ២២២ផោនហ្វីត។

ម៉ាស៊ីនទាំងពីរប្រភេទនេះ រត់ដោយប្រអប់លេខ ៤វគ្គអូតូដូចគ្នា មានជម្រើសប៉ុង១ និងប៉ុង២ ហើយកម្រិតស៊ីសាំងវិញចន្លោះ ១១លីត្រ ទៅ ១៤លីត្រក្នុង១០០គីឡូម៉ែត្រសម្រាប់ម៉ាស៊ីន ៤ស៊ីឡាំង។ 

image.png

ចំពោះ៦ស៊ីឡាំងវិញខ្ទង់ ១២លីត្រ ទៅ ១៥លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសតិចតួច។

សម្រាប់ឆ្នាំ២០០៤ឡើងទៅផ្នែកប្លុកម៉ាស៊ីនកែប្រែ និងផ្លាស់ប្ដូរគួរសម ចំពោះប្រភេទម៉ាស៊ីន៤ស៊ីឡាំង ទំហំ ២.៤លីត្រដូចគ្នា តែបន្ថែមកម្លាំងបានលើស ៥សេះស្មើនិង ១៦០សេះ កម្លាំងរមួល ១៦៥ផោនហ្វីត។ 

ប្រភេទម៉ាស៊ីន ៤ស៊ីឡាំងនេះដែរ នៅប្រើប្រអប់លេខ ៤វគ្គអូតូដដែល តែកម្រិតស៊ីសាំងរាងតិចជាងមុន​ ចន្លោះពី ៩លីត្រជាង ទៅ ១២លីត្រជាងសម្រាប់ប៉ុង២ ឬអាចនិយាយបានថា ឆ្នាំ០៤ឡើង ស៊ីតិចជាងមុន២លីត្រអីដែរ។

image.png

និយាយពីម៉ាស៊ីន៦ស៊ីឡាំងវិញ ប្ដូរពីទំហំ ៣.០លីត្រ តម្លើងទៅ ៣.៣លីត្រមានកូដ 3MF-FE ដែលអាចផលិតកម្លាំងលើសមុន ១០សេះ សរុប២៣០សេះ និងកម្លាំងរមួលកើនរហូតដល់ ២៤២ផោនហ្វីតឯណោះ។ ហើយប្ដូរមកប្រើប្រអប់លេខ ៥វគ្គអូតូ ដែលអាចចូលលេខបានលឿន និងស្ទុះខ្លាំងជាងមុន។

ចំពោះកម្រិតស៊ីសាំងវិញ ឆ្នាំ០៤ឡើងទៅ ទាំងម៉ាស៊ីន ៤ និង ៦ស៊ីឡាំងហាក់សន្សំសំចៃជាង ពពួក ០៣ចុះក្រោម។ ជាក់ស្ដែងដូចម៉ាស៊ីន ៦ស៊ីឡាំង ៣.៣លីត្រដែលធំជាងមុន តែស៊ីសាំងចន្លោះពី ១១លីត្រ ទៅជិត១៥លីត្រ តែប៉ុណ្ណោះសម្រាប់ជម្រើសរត់ដោយប៉ុង២។  

image.png

២/ បើនិយាយពីរូបរាងមើលពីខាងក្រៅ មិនមានអ្វីប្លែកគួរឲ្យចាប់អារម្មណ៍ច្រើនឡើយ គ្រាន់តែឆ្នាំ២០០៤ឡើងទៅ មានបន្ថែមនៅកាងមុខក្រោយ ឬអាចហៅម្យ៉ាងទៀតថាមាត់ត្រី ជាមួយចង្កៀងមុខថ្មី ពិលកាងមូលតូចល្មមជាងឆ្នាំ០៣ចុះ ដែលមើលទៅស្អាតជាងមុន និងស្ដុបក្រោយផ្លាស់ទៅប្រើជា LED វិញ។ មិនតែប៉ុណ្ណោះក៏មានខុសផ្នែកខ្លះតិចតួចទៀតដែរ ដូចជាយាន់កង់ប្រើ ទំហំ ១៧អីញ ដែលឆ្នាំ២០០៣ចុះប្រើត្រឹម ១៦អីញជាដើម។

image.png

ចំណែកខាងក្នុងទំហំ គម្លាតប្រវែងមិនលើសខ្វះគ្នាទេ គ្រាន់តែឆ្នាំ០១ រាងសាមញ្ញជាងគេបន្ដិចដោយមិនមានបំពាក់នៅ Console ឬស្នូកកណ្ដាលឡើយ ប្រើកៅអីប្រភេទធម្មតាបញ្ជាដោយដៃជាដើម។ 

ចូលដល់ឆ្នាំ០២ នឹង០៣ ឃើញភ្ជាប់មកនៅ ស្នូកកណ្ដាល និងមានបំពាក់នៅគ្រឿងបរិក្ខារផ្សេងៗទៅតាមប្រភេទ Option ជាដើម។ 

image.png

ចំពោះឆ្នាំ០៤ឡើងទៅឃើញប្លែកត្រង់ មានជម្រើសកៅអី ៣ជួរ ស្មើនឹង៧កៅអី និងមានមុខងារបញ្ជាលើដៃចង្កូត Sensor វាស់សម្ពាធកង់ ពិសេសបន្ថែមនៅប្រព័ន្ធ Stability Control និង Traction Control ជាដើម។ ក្រៅពីនឹងទៀតក៏មានបំពាក់មុខងារមួយចំនួនបន្ថែមទៀត ដែលខុសប្លែកពីឆ្នាំ២០០៣ចុះក្រោម ហើយតម្លៃក៏ខ្ពស់ទាបជាងគ្នាតាមនឹងដែរ។ ចូលដល់ឆ្នាំ២០០៦ Toyota បានបំពាក់នៅមុខងារ Hybrid System បន្ថែមទៀតទៅលើ Highlander ។

image.png

ចំពោះតម្លៃទីផ្សារវិញឆ្នាំ២០០១ ដល់ ២០០៣ ចន្លោះពី ១២០០០ដុល្លារជាង ទៅ ២៣០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត ពណ៌ Option ប្រភេទស្លាកលេខ ឬក្រដាសពន្ធ និងភិនភាគជាក់ស្ដែងជាដើម។

សម្រាប់ឆ្នាំ២០០៤ ដល់២០០៧ ខ្ទង់ ១៧០០០ដុល្លារជាង​ទៅ ៣០០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត និងប្រភេទ ភិនភាគជាក់ស្ដែង។

image.png

ជារួមចំពោះ Toyota Highlander បើនិយាយឲ្យត្រង់ទៅមិនមានអ្វីប្លែកច្រើនគួរឲ្យចាប់អារម្មណ៍នោះឡើយ ក្រៅតែពីភាពធន់រឹងមាំ និងប្រើបានយូរ ដូចជាមិនមានអ្វីផ្សេងទេព្រោះរូបរាង និងខាងក្នុងហាក់មិនទាន់សម័យ។ តែចំពោះបងប្អូនដែលកំពុងជិះ ស្រលាញ់ និងមានបំណង់ចង់ប្រើប្រាស់នៅរថយន្តប្រភេទ Crossover SUV មួយប្រភេទនេះ វានៅតែអាចប្រើប្រាស់បាន ជាន់ស្ទុះ និងខ្ពស់ស្រឡះល្អ ខាងក្នុងមិនស្អាតមែន តែក៏ទូលាយគួរសមដែរ។

image.png

សរុបមក បញ្ហាទាក់ទងនឹងគុណភាពនៃការប្រើប្រាស់ទៅតាមឆ្នាំផលិត ដូចជាមិនមានសញ្ញាណាមួយប្រែប្រួលគួរឲ្យកត់សម្គាល់នៅឡើយទេ។ វាអាស្រ័យលើការប្រើប្រាស់ជាក់ស្ដែង និងថែទាំបានល្អ តែឆ្នាំ០១ហាក់មិនសូវសម្បូរទីផ្សារប៉ុន្មានទេ។ ចាប់ពី០២ឡើងរាងគ្រាន់បន្ដិច តែចូលដល់ឆ្នាំ០៤ រាងខ្ពស់គួរសម ហើយផ្នែកខ្លះក៏មានការផ្លាស់ប្ដូរពិសេសប្រព័ន្ធមុខងារសុវត្ថិភាពក៏ខ្ពស់ជាង និងកែប្រែច្រើនដែរ។

image.png

តែអ្វីដែលសំខាន់ បងប្អូនគួរតែប្រើប្រាស់ពិចារណាទៅតាមទឹកលុយទៅល្អជាង ព្រោះតម្លៃក៏លើសខ្វះគ្នាច្រើនដែរ ម៉្យាងទៀតពពួក Highlander នេះឲ្យតែប៉ះចាំឡានស្អាត ប្រើថែ បងប្អូនមិនបាច់បារម្ភទេគុណភាពអាចទទួលយកបាន ទោះជាមានអាយុកាល ២០ឆ្នាំហើយក្ដី៕

ដោយ៖ BunSak

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More