Hilux Revo ជំនាន់ទី៨ ត្រូវបាន Toyota ផលិតចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២២ ដែលយើងស្គាល់ថា ជាឡានថ្មីមកជំនួសតំណែង Hilux Vigo។ តែសម្រាប់ឆ្នាំ០១៨ ដល់២០២០ Toyota បានធ្វើការកែប្រែតិចតួចបន្ថែមទៀត នៅក្នុងជំនាន់ទី៨ហ្នឹង។ ចង់ដឹងថាប្លែកថ្មី ខ្លាំង ដល់កម្រិតណានោះ មកតាមដានជាមួយ Admin ទាំងអស់គ្នា។
១.ចំពោះកម្លាំងម៉ាស៊ីនវិញ មានច្រើនជម្រើសតែស្រុកខ្មែរយើងនិយមប្រើតែម៉ាស៊ីនម៉ាស៊ូតពីរប្រភេទដូចជា៖
_ ម៉ាស៊ីន ៤សុីឡាំង មុខកាត់ ២.៨លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧៤សេះ កម្លាំងរមួល ៤៥០ញ៉ូតុនមែត្រ បងប្អូនភាគច្រើនហៅថាម៉ាស៊ីនតូច។
_ ម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ៣.០លីត្រ ជំនួយ Turbo ផលិតកម្លាំងបាន ២១២សេះ កម្លាំងរមួល ៣៦០ញ៉ូតុនម៉ែត្រ ហៅថាម៉ាស៊ីនធំ។
ស៊ីប្រេងចន្លោះពី ៨លីត្រ ទៅ ១០លីត្រ សម្រាប់ម៉ាស៊ីនតូច និងម៉ាស៊ីនធំ ៩លីត្រ ទៅ ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចប្រែប្រួលទៅតាមការបើកបរជាក់ស្ដែង។
_ ម៉ាស៊ីនទាំងពីរជម្រើសនេះ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប្រភេទ ប៉ុង១(RWD) និងប៉ុង២(4WD) មានជំនួយដោយប្រព័ន្ធ Lock ប៉ុង និងកាប់ពីតាស់ផងដែរ។
៣. និយាយពីប្រពន្ធ័គ្រឿងក្រោមវិញហាក់នៅស្ទើ ព្រោះមិនមានការផ្លាស់ប្ដូរអ្វីប្លែក គួរឲ្យកត់សម្គាល់ឡើយ ជាក់ស្ដែងវាដំណើរការដោយប្រពន្ធ័ ស្លាបប្រចៀវឌុប Double Wishbone អមដោយ Anti Roll bar និង រឺស័រ Coil Spring នៅផ្នែកខាងមុខ និងខាងក្រោយ បំពាក់ជា ជន្ទាស Leaf Spring អមដោយរឺស័រ Shock Absorber និងជំនួយដោយ hydraulic double acting ទាំងមុខក្រោយផងដែរ។
ជើងក្រោមប្រភេទនេះ ចំពោះការបើកបរធម្មតារាងលោត និងរលាក់ តែវាជំនួយដល់ការដឹងទម្ងន់ធ្ងន់ៗ នឹងធ្វើការទប់លំនឹងបានល្អពេលដឹងធ្ងន់បើកលឿន។ ចំណែកយាន់កង់វិញទំហំ ១៧អីញ បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងប្រលោគជំនួយដោយប្រព័ន្ធ ABS និងមានជំនួយដោយមុខងារជាច្រើនមួយចំនួនទៀតផងដែរ។
៤. ជាក់ស្ដែងវាមានប្រវែង ៥៣៤៥ម.ម ទទឹង ១៩៣៥ម.ម កម្ពស់ ១៨១៥ម.ម ពីដីមកបាត ២៨៦ម.ម និងទម្ងន់ ២១០០គីឡូក្រាម មានសមត្ថភាពដឹកបាន១.២តោន និងអូសសណ្ដោងបាន ៣.៥តោនឯណោះ ទាំងភិនភាគ កម្លាំង និងទម្ងន់សុទ្ធធំជាងសេរីមុនទាំងអស់ ។
_ ការរចនារូបរាងខាងក្រៅឃើញថាខុសប្លែក និងស្អាតច្រើនជាងស៊េរី Vigo ទាំងផ្នែកខាងមុខ និងស្ដុបក្រោយ។ ចំពោះជំនាន់ទី ៨នេះផងដែរ ប្រើចង្កៀងមុខជាប្រភេទ LED Projector រាងភ្លឺច្បាស់ជាងសេរីមុនៗ ចំណែកស្ដុបក្រោយនៅប្រើជាប្រភេទ Halogen ដដែល។
_ បើចូលមកខាងក្នុងវិញ គ្រប់យ៉ាងគឺថ្មីប្លែកទាំងស្រុងតែម្ដង ហើយដោយសារតែប្រវែងទទឹង និងគម្លាតកង់ធំជាងមុន ទើបខាងក្នុងធំទូលាយដូចទៅនឹង SUV ដែរ។ ឃើញមានបំពាក់មកនៅ កៅអីស្បែកពីរជួរ ជំនួយដោយអេឡិចត្រនិក ខាងអ្នកបើកបរ, ប្រើនៅប្រពន្ធ័ Smart Key និង ប៉ូតុង power Start, Hilux ឆ្នាំ០១៦ឡើងទៅគឺទទួលបាននៅកាបីនតាប់ឡូថ្មីមួយ ដែលបំពាក់នៅ អេក្រង៧អីញសម្រាប់បញ្ជាមុខងារមួយចំនួន ស្អាតជាងមុន, មានផែនទី Camera ក្រោយ, ដៃចង្កូតថ្មី ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Toyota បានដោះ ចង្កឹះលេខសម្រាប់ប្រើកាបពីតាស់ ប្ដូរមកជាប៉ូតុងមូលវិញ។ ក្រៅពីនឹងក៏មានភ្ជាប់មកជាមួយ Speaker ៨គ្រាប់ ពោងសុវត្ថិភាព ៧គ្រាប់ និង Sensor ២គ្រាប់នៅខាងក្នុងសម្រាប់ជំនួយពេលចូលចតផងដែរ។
_ សរុបមក Revo មានការផ្លាស់ប្ដូរគួរសម តែ Toyota Hilux ហាក់នៅដើរមិនទាន់លឿនប៉ុន្មានទេ តែបានប៉ុណ្ណឹងក៏ល្អដែរ។ ហើយអ្វីដែលបងប្អូនដែលធ្លាប់ប្រើប្រាស់សរសើរមិនដាច់ពីមាត់នោះគឺ ភាពធន់ រឹងមាំ និងសន្សំសំចៃខ្ពស់ ជាអ្វីដែល Toyota មិនឲ្យអតិថិជនខកចិត្តឡើយ។
ចំណែកតម្លៃទីផ្សារហាងឆេងក៏នៅថេរមិនប្រែប្រួលទេនៅស្រុកខ្មែរ ព្រោះតែភាពពេញនិយម ជាក់ស្ដែងតម្លៃស្កាកលេខសម្រាប់ឆ្នាំ០១៦ ដល់០១៧ ចន្លោះពី ៣ម៉ឺនស្ដើង ទៅជិត៣ម៉ឺនដុល្លាក្រាស់។ ហើយសេរីឆ្នាំ០១៨ សល់០២០វិញ ខ្ទង់៤ម៉ឺនស្ដើង ទៅ៤ម៉ឺនក្រាស់ ឬអាចប្រែប្រួលទៅតាម ប្រភេទភិនភាគ និងគុណភាពជាក់ស្ដែង។ ចុះងងប្អូនវិញ យល់យ៉ាងមិចដែរចំពោះ Revo ជំនាន់ទី៨នេះ ហើយបើចង់ប្រើ Pick Up មានថវិកាខ្ទង់៣ ទៅ ៤ម៉ឺន គិតថាគួរវិនិយោគជាមួយ Toyota Hilux Revo នេះអត់?
ដោយ៖ BunSak
តម្លៃប្រហែល Prius 07-09 ដែរ! Morning 2017-2019 ទំនើបហើយបានឆ្នាំខ្ពស់ទៀត តម្លៃខ្ទង់ 1ម៉ឺនស្ដើងគួរពិចាររណាអត់?
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
ចង់ជិះ Hilux Revo 2016-2017 បច្ចុប្បន្នគួរកាន់ប៉ុន្មាន? ខណៈប្រើម៉ាស៊ីនធំដូច Vigo ស៊េរីមុនដែរ
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
តម្លៃប្រហែល Prius 07-09 ដែរ! Morning 2017-2019 ទំនើបហើយបានឆ្នាំខ្ពស់ទៀត តម្លៃខ្ទង់ 1ម៉ឺនស្ដើងគួរពិចាររណាអត់?
ចង់ជិះ Hilux Revo 2016-2017 បច្ចុប្បន្នគួរកាន់ប៉ុន្មាន? ខណៈប្រើម៉ាស៊ីនធំដូច Vigo ស៊េរីមុនដែរ
នេះបានហៅថាបាឡែន! Toyota Previa ប្រើម៉ាស៊ីនបាឡែនរាងស្រដៀងត្រីបាឡែនជាឡាន Minivan ៧កៅអី នៅខ្មែរមានប្រើមួយៗដែរ
កាន់ 3ម៉ឺនដុល្លារស្ដើងចង់បានឡាន SUV កៅអី3ជួរអាចមើល Ford Everest នេះបានធ្លាប់ជាអតិតខ្លាញ់គោស្រុកខ្មែរ