ថ្វីត្បិតតែ ឆ្នាំនេះ Toyota នៅចិន (GAC Toyota) បានប្រកាសកាត់បន្ថយចំនួនបុគ្គលិកជាង ១០០០ នាក់ដោយសារតែទិន្នន័យការលក់ក្នុងទីផ្សារចិនមិនសូវអំណោយផល តែមិនមែនមានន័យថា កម្រិតការលក់របស់ខ្លួនក្នុងទីផ្សារផ្សេងៗអន់នោះទេ ដោយថ្មីៗនេះ តាមការចុះផ្សាយពី Rueters បានឲ្យដឹងថា ទិន្នន័យការលក់រថយន្ដរបស់ Toyota សម្រាប់ទីផ្សារពិភពលោក កំពុងតែហក់ឡើងគួរឲ្យកត់សម្គាល់ពោល គឺ ៥.១% ក្នុងឆមាសទី ១ នៃឆ្នាំ ២០២៣ នេះ បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលស្មើប្រមាណ ៤.៩ លានគ្រឿង ធៀបនឹង ៤.៧ លានគ្រឿងនៅឆ្នាំ ២០២២។
ក្នុងនោះដែរ ទីផ្សរដែលមានតម្រូវការច្រើនជាងគេ មានដូចជា ជប៉ុន ដែលកើនឡើង ៣៣.២% និងអាមេរិក ០.៧% ហើយបើគិតតែក្នុងខែមិថុនា នេះ ធៀបនឹងនឹងឆ្នាំមុន ការលក់កើនឡើង ១០% ដែលក្នុងនោះឡានហាយប្រីត និងអគ្គិសនីមានចំនួនច្រើនជាងគេ ដោយហាយប្រីតកើនឡើង ៣៧.៦% ធៀបនឹងរយៈពេលមុនឬប្រមាណ ២៩២ ១៣១ គ្រឿង និងឡានអគ្គិសនីកើនឡើង ៤៦ ១៧១ គ្រឿងសម្រាប់ទីផ្សារទូទៅ។
Toyota បានឲ្យដឹងដែរថា ការកើនឡើងកម្រិតការលក់នេះ បណ្ដាលមកពីការកើនឡើងវិញនូវសង្វាក់ផលិតកម្ម ការផលិត គ្រឿងបង្កុំ បន្ទះឈីប នឹងបរិក្ខាររថយន្ដផ្សេងៗ ដែលធ្វើឲ្យការផលិតលែងយឺតយ៉ាវ និងស្របតម្រូវការរបស់អតិថិជនបានទាន់ពេលវេលា ក្នុងនោះដែរ បន្ទាប់ពី Toyota ចាប់ផ្ដើមផ្ដោតលើការផលិតឡានអគ្គិសនី និងឡានហាយប្រីត មក ឃើញថា មានតម្រូវការពីអតិថិជនកើនឡើងជាពិសេសក្នុងទីផ្សារអាមេរិក និងអឺរ៉ុប។
គួរបញ្ជាក់ដែរថា កាលពីដើមឆ្នាំនេះ Toyota ក៏បានប្រកាសផែនការបង្កើនការផលិតឡានអគ្គិសនីឲ្យបាន ៣០ ម៉ូដែលនៅឆ្នាំ ២០៣០ និងផលិតបន្ដបន្ទាប់ទៀត ជាមួយការប្រើប្រាស់បច្ចេកវិទ្យាថ្មី ទាំងថ្ម និងបរិក្ខារ ឲ្យមានលក្ខណៈប្រសើរជាងមុន និងមានតម្លៃសមរម្យ ដើម្បីមកដណ្ដើមទីផ្សារ និងក្លាយខ្លួនជាក្រុមហ៊ុនលក់រថយន្ដធំជាងគេឡើងវិញផងដែរ។
ប្រភព៖ Rueters
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024