Highlander ជាខ្លាចាស់ស្រុកខ្មែរនរណាមិនស្គាល់ បច្ចុប្បន្នក៏នៅតែនិយម និងមិនទាន់បាត់ឈ្មោះទៅណាឡើយ ខណៈដៃគូប្រជែងរបស់ខ្លួន Lexus RX300 ចាប់ផ្ដើមធ្លាក់កូតខ្លាំងនៅក្នុងពិភពទីផ្សាររថយន្ដមួយទឹកនាពេលបច្ចុប្បន្ននេះ។ សម្រាប់ជំនាន់ទី១ Toyota ផលិតពីឆ្នាំ២០០១ ដល់ ២០០៧ និងមានបែងចែក Option កម្លាំងម៉ាស៊ីនជា ៣ដំណាក់កាល ។
ទី១ ឆ្នាំ២០០១ ប្រភេទ Standard ធម្មតា ទី២ ឆ្នាំ២០០២ ដល់២០០៣ ចាប់ផ្ដើមបំពាក់ Trim/Option ជាមួយជម្រើសម៉ាស៊ីន I4 2.4L និង V6 3.0L ចំណែកដំណាក់កាល ទី៣ ដែលលើកមកជជែកគ្នាថ្ងៃនេះគឺឆ្នាំ២០០៤ ដល់២០០៧ បន្ថែមប្រភេទ Hybrid (ក្នុងឆ្នាំ២០០៦) នៅរក្សារជម្រើសម៉ាស៊ីន I4 2.4L តែដំឡើងម៉ាស៊ីន V6 3.0L ទៅជា 3.3L ជាមួយរូបរាងដដែលក្នុងរយៈពេល ៧ឆ្នាំហ្នឹង។
បើតាមការអង្កេតពីតម្រូវការ នឹងទីផ្សាររថយន្ដមួយទឹករបស់ Advan Auto ទៅលើពពួក Highlander ឆ្នាំ២០០៤ ដល់២០០៧ ប្រភេទម៉ាស៊ីន V6 3.3L ហាក់មិនសូវឃើញវត្តមានដូចស៊េរីឆ្នាំ២០០៣ (V6 3.0L)ចុះក្រោមឡើយ។ ត្រង់ចំណុចហ្នឹងហើយ ទើបមានការលើកឡើងជាចម្ងល់ថា ហេតុអ្វីបានជាមិនសម្បូរ? ប្រើមិនស្រួល? ឮថាពិបាកលក់ចេញទិញចូលជាការពិតដែរអត់?
ដើម្បីបកស្រាយទៅលើចម្ងល់មួយនេះ Admin នឹងលើកយក ២ចំណុចធំៗ រួមសេចក្ដីតែម្ដង ដើម្បីជូនបងប្អូនសម្រាប់ពិចារណាលេងៗមុនធ្វើការដាក់ចិត្តដាក់ថវិកាវិនិយោគទៅលើពពួក Highlander V6 ឆ្នាំ២០០៤ ដល់២០០៧ នេះ។
១/ ធម្មតា Highlander ឆ្នាំ២០០៣ចុះក្រោម ប្រើម៉ាស៊ីន V6 3.0L រួមជាមួយ RX300 ទាំងពន្ធនាំចូល ពន្ធផ្លូវ កម្រិតស៊ីសាំង កម្លាំង មិនជាខុសគ្នាឡើយ។ ចូលដល់ឆ្នាំ២០០៤ឡើងទៅ Highlander ប្រភេទម៉ាស៊ីន V6 ត្រូវបានបំពាក់ថ្មីចំណុះ 3.3L ទាំងពន្ធនាំចូល ពន្ធផ្លូវកម្រិតស៊ីសាំងដូច RX330 ខណៈ RX បានផ្លាស់ប្ដូររូបរាងទាំងស្រុង ជាមួយខាងក្នុងបែបប្រណិត តែក្រឡេកមកមើល Highlander ដែលមានតម្លៃខ្លួនស្មើរនឹងគេដែរ តែរូបរាងនៅដដែល។
ចំណុចធំមួយនេះហើយ ដែលធ្វើឲ្យស្រុកខ្មែរមិនសូវឃើញ Highlander V6 3.3L ព្រោះទាំងអ្នកលក់ក៏មិនហ៊ាននាំចូល ចំណែកអ្នកជិះក៏ញញើតក្នុងការទិញប្រើដែរ។ បើជ្រុលជា ស៊ីសាំងខ្លាំងស្មើរ RX330 តម្លៃក្បែរគ្នាទៅហើយនោះ លើសខ្វះតិចតួច គេប្រាកដ់ជាពិចារណាលើ RX330 ហើយព្រោះទាំងភាពទំនើប ជើងក្រោមហាប់ណែន ខាងក្នុងបែប Luxury ជាមួយការទប់សំលេងរំខានពីខាងក្រៅបានល្អរបស់ RX330 បូករួមទាំងតម្លៃប្រហាក់ប្រហែលគ្នាផង ទើបធ្វើឲ្យ Highlander V6 3.3L ស្ទើរតែបាត់ស្រមោលពីទីលានប្រកួតមួយនេះ។
២/ តម្រូវការទីផ្សារ ផ្នែកទីផ្សារក៏ជារឿងសំខាន់មួយដែរសម្រាប់បងប្អូនអ្នកប្រើ ព្រោះហាងឆេងមិនសូវល្អ ធ្វើឲ្យប៉ះពាល់ដល់ការលក់ចេញ មានការខាតច្រើន។ ថាពពួក RX330 ទៅដែលលក់វិញខាតច្រើន តែស៊េរី Highlander ម៉ាស៊ីន V6 3.3L នេះក៏មិនណយដែរ អាចថាលើស RX330 ទៀតក៏ថាបាន។
ចំពោះតម្លៃវិញ Highlander ឆ្នាំ២០០៤ ដល់២០០៧ ម៉ាស៊ីន V6 ភាគច្រើនឃើញមានលក់តិចតួចជាប្រភេទស្លាកលេខ ចន្លោះពី ១៦,០០០ដុល្លារ ទៅ ១៨,០០០ដុល្លារ ហើយពពួកស្លាកលេខខ្លះទៀតតម្លៃក្រោម ១៦,០០០ដុល្លារក៏មានច្រើនដែរ ខណៈប្រភេទក្រដាសពន្ធស្ទើតែគ្មានសោះឡើយនៅលើទីផ្សារបច្ចុប្បន្ន តែបើមានវិញតម្លៃខ្ទង់ ២ម៉ឺនក្រាស់ ទៅ ៣ម៉ឺនដុល្លារអីដែរ។
ចំណែកប្រភេទម៉ាស៊ីន I4 តម្លៃនៅខ្ពស់គួរសម ហាងឆេងក៏នៅគ្រាន់បើកាន់ខ្ទង់ ១៦,០០០ដុល្លារ ទៅ ២៥,០០០ដុល្លារជាងឯណោះ អាស្រ័យលើស្លាកលេខ ឬក្រដាសពន្ធជាដើម។
សរុបមក Highlander នេះជាន់ស្ទុះ រត់ល្បឿនផ្លូវឆ្ងាយអេម ពិសេសផ្លូវកោងបត់បែន ទប់លំនឹងបានល្អ គ្រាន់តែស៊ីសាំងច្រើន និងសាមញ្ញបើធៀបជាមួយរថយន្ដដែលមានតម្លៃ នឹងកម្លាំងប្រហាក់ប្រហែលគ្នា។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះពពួក Highlander V6 3.3L នេះ? ចំពោះបងប្អូនដែលមានមតិយោបល់ និងបទពិសោធន៍ទាក់ទងនឹង Highlander អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ