ZEEKR គឺជារថយន្ដអគ្គិសនី របស់ Great Wall Motor (GWM) ដែលជាក្រុមហ៊ុនឧស្សាហកម្មរថយន្ដលំដាប់ពិភពលោក កំពុងត្រៀមខ្លួនបោះជំហានចូលទីផ្សារ អូស្ដ្រាលី ក្នុងខែ តុលា ខាងមុខនេះ។
ក្នុងពេលជាមួយគ្នានោះ ZEEKR ក៏បានប្រកាសតម្លៃបឋមផងដែរ ដោយមិនទាន់ប្រកដ់ណាមួយឡើយ ជាមួយតម្លៃក្រោម ៦០,០០០ដុល្លារ សម្រាប់ប្រភេទ Single-Motor នឹងរត់ដោយប៉ុង១ RWD ខណៈប្រភេទ Dual-Motor រត់ដោយប៉ុង២ AWD មានតម្លៃក្រោម ៧០,០០០ដុល្លារ។
តែបើក្រឡេកមកមើលតម្លៃស្រុកខ្មែរដែល ZEEKR ទើបតែសម្ភោធ៍ទីតាំងថ្មីៗនេះ ឃើញម៉ូឌែល ZEEKR X ត្រឹម ៥២,៨០០ដុល្លារប៉ុណ្ណោះ ធូរថ្លៃច្រើនជាងគ្រាន់បើ ហើយតម្លៃនេះដែរ មានការប្រែប្រួលយ៉ាងណានោះបងប្អូនដែលចាប់អារម្មណ៍ អាចទាក់ទងទៅកាន់ក្រុមហ៊ុនផ្ទាល់បាន។
ចំពោះ Performance ក្នុងការបើកបរ ZEEKR X ភ្ជាប់មកជាមួយជម្រើសពីរប្រភេទ៖
១/ ប្រភេទម៉ូទ័រ១ Single-Motor ប្រើជាមួយអាគុយ li-ion nickel manganese cobalt កម្លាំង ៦៦ kWh ផលិតកម្លាំងបាន ២០០kw ឬប្រមាណជា ២៦០សេះ កម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ បង្វិលកង់ដោយប៉ុង១ RWD សាកថ្មមួយពេញអាចជិះបាន ៥៤០គីឡូម៉ែត្រ ដែលអាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រចាយពី ៥.៦វិនាទី នឹងអាចរត់លឿនបំផុតខ្ទង់ ១៨០គីឡូម៉ែត្រ/ម៉ោង។
២/ ប្រភេទម៉ូទ័រ២ Dual-Motor ប្រើជាមួយអាគុយ li-ion nickel manganese cobalt កម្លាំង ៦៦ kWh ដូចគ្នាតែអាចផលិតកម្លាំងបាន ៣១៥kw ឬប្រមាណជា ៤២២សេះឯណោះ ជាមួយកម្លាំងរមួល ៥៤៣ ញ៉ូតុនម៉ែត្រ បង្វិលកង់ដោយប៉ុង២ AWD សាកថ្មមួយពេញរត់បាន ៤៧០គីឡូម៉ែត្រ ជាមួយសមត្ថភាពនៃសន្ទុះល្បឿនពី ០ទៅ ១០០គីឡូម៉ែត្រចាយត្រឹម ៣.៨វិនាទីប៉ុណ្ណោះ នឹងអាចរត់បានលឿនបំផុត ១៨០គីឡូម៉ែត្រ/ម៉ោង។
គួរបញ្ជាក់ដែរថា៖ ZEEKR X ទាំងប្រភេទម៉ូទ័រ១ នឹងម៉ូទ័រ២ មានខ្សែរសាកចំនួនពីរគឺ ខ្សែ AC/DC សម្រាប់ប្រភេទ Single-Motor ចំពោះការសាកតាមខ្សែ AC ដែលមានកម្លាំង ៧.២kW ចំណាយពេល ១១.៥ម៉ោង ក្នុងការសាកពី ០ ទៅ១០០%។ ប៉ុន្ដែខ្សែ DC កម្លាំង ១៥០kW ចាយពេលត្រឹម ៣០នាទីប៉ុណ្ណោះ។
ចំពោះប្រភេទ Dual-Motor វិញខ្សែ DC កម្លាំងនឹងរយៈពេលដូចគ្នា ខណៈខ្សែ AC ធម្មតាមានកម្លាំងដល់ទៅ ១១kW នឹងចាយពេលត្រឹម ៧.៥ម៉ោងប៉ុណ្ណោះក្នុងការសាកមួយពេញ អមដោយភាពទំនើប នឹងប្រព័ន្ធសុវត្ថិភាពយ៉ាងសម្បូរបែបផងដែរ៕
ដោយ៖ Bunsak
ប្រភព៖ Carexpert.com
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Chevrolet Tracker 2024 បញ្ចុះតម្លៃ 3,500ដុល្លារសល់ 2ម៉ឺនដុល្លារជាង ក្លាយជាឡានថ្មីខ្លាញ់គោតម្លៃធូរ ក្នុងចំណោមឡានថ្មីផ្សេងទៀត
BYD M6 បង្ហាញវត្តមាននៅក្នុងទីផ្សារថៃ ថ្មីៗនេះ ជាមួយតម្លៃចាប់ផ្ដើមពី ២៤ ០០០ ដុល្លារទៅ
Ford XL 2024 ជាឡាន Pick Up ថ្មីខ្លាញ់គោតម្លៃ 3ម៉ឺនដុល្លារជាង បន្ថែម ២ចំណុចពិសេសប្លែកជាងស៊េរីឆ្នាំមុន
នោះ! Toyota Cambodia នាំចូល Land Cruiser Prado 250 ជំនាន់ចុងក្រោយមកកាន់ទីផ្សារស្រុកខ្មែរ កំពុងបើកទទួលកក់ហើយ
BYD M6 បង្ហាញវត្តមាននៅក្នុងទីផ្សារថៃ ថ្មីៗនេះ ជាមួយតម្លៃចាប់ផ្ដើមពី ២៤ ០០០ ដុល្លារទៅ
នោះ! Toyota Cambodia នាំចូល Land Cruiser Prado 250 ជំនាន់ចុងក្រោយមកកាន់ទីផ្សារស្រុកខ្មែរ កំពុងបើកទទួលកក់ហើយ
Nissan Sentra 2025 ចេញលក់នៅទីផ្សារអាមេរិក ក្នុងតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Hyundai Elantra 2025 តម្លៃត្រឹម 2ម៉ឺនដុល្លារស្ដើង កំពុងស្ថិតក្នុងប្រភេទឡានថ្មី ដែលមានតម្លៃធូរ