👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ស្របពេលដែលម៉ូតចង្កៀងត្រួត កំពុងតែពេញនិយមសម្រាប់រចនាបថរថយន្ដសម័យថ្មី ដែលមានក្រុមហ៊ុនរថយន្ដល្បីៗជាច្រើន ដាក់លើរថយន្ដរបស់ខ្លួនដូចជា Rolls Royce, Ferrari, Audi, ជាដើម ក្រុមហ៊ុន BMW គ្រោងចេញការរចនាចង្កៀងត្រួតដែរ តែមិនមែនបំបែកត្រឹមតែ ២ ជួរទេ តែត្រួតគ្នាដល់ទៅ ៣ ជួរ ដែលមើលទៅប្លែកខុសពីធម្មតា។
ចង្កៀងនេះត្រូវបានប្រើប្រាស់អំពូលប្រភេទ LED និងភ្ជាប់ជាមួយ BMW iDrive 8 Controller ដែលអាចបិទ ឬបើកបានបើសិនជាអ្នកបើកបរមិនចង់ប្រើប្រាស់ ជាពិសេសនៅពេលដែលភ្លើងទាំង ៣ បើក ឬស្ថិតនៅក្នុង Powerful Presence Mode វាមានភ្ជាប់ជាមួយនឹងប្រព័ន្ធ Selective Beam របស់ BMW ដែលមិនឲ្យរំខាន ឬចាំងភ្នែកដល់អ្នកដំណើរក្នុងឡានផ្សេងទៀតនោះទេ។
ក្នុងនោះ ក្រុមរចនារបស់ BMW បានឲ្យដឹងថា គម្រោងការរចនានេះ គឺធ្វើឡើងដើម្បីលើកសម្រស់ BMW មួយកម្រិតទៀត ជាពិសេសនៅពេលបើកក្នុងផ្លូវងងឹត ដោយពេលវាស្ថិតក្នុង Sport Mode ចង្កៀងទី ៣ ក្រោមគេបង្អស់ នឹងចេញពន្លឺដែលធ្វើឲ្យរថយន្ដមើលទៅទាបក្រាបជាប់នឹងដី ហើយពេលវាស្ថិតក្នុង Powerful presence mode ចង្កៀងទាំង ៣ បំភ្លឺឡើង ព្រមជាមួយនឹងភ្លើង LED រំលេចជាខ្សែនៅជុំវិញប៉ាណាមុខ ដែលធ្វើឲ្យ BMW ចេញរាងឡើងមានអំណាច។
BMW បានបន្ថែមថា ខ្លួនមានគម្រោងនឹងបញ្ចេញគម្រូរចនាបថចង្កៀង ៣ ជួរនេះ ពិតជាក់ស្ដែង លើរថយន្ដ BMW សេរីក្រោយៗរបស់ខ្លួន ដូចជា BMW 7 series ជាដើម ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ដោយបច្ចុប្បន្ន គម្រូនេះកំពុងរង់ចាំការយល់ព្រមសំណើររចនាពីក្រុមប្រឹក្សាចរាចរណ៍ផ្លូវគោកសិន។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024