Toyota Camry ជំនាន់ទី២ ឆ្នាំ១៩៨៧ ដល់១៩៩១ ស្រុកខ្មែរតែងហៅថាអាស្វិតៗ វាជាប្រភេទឡាន Sedan ទ្វារ៥ កាលពី៣០ឆ្នាំមុននៅខ្មែរយើង វាជាន់ផ្អៀងហើយ។ កាលពីឆ្នាំ៩០ជាងបើតាមប្រភពជើងចាស់ជំនាន់នោះប្រាប់ថា តម្លៃវាខ្ទង់១០០០០ដុល្លារជាងឯណោះ ហើយពេលនោះលុយខ្មែរយើងក៏ថ្លៃគ្រាន់បើដែរ។ សម្រាប់បច្ចុប្បន្ននេះវិញ ធ្លាក់សល់តែ២០០០ដុល្លារជាងទេ តែបើប៉ះឡាននៅស្អាតប្រើថែ សំណុំដើម យកមករៀបចំថែមទៀត អាចហក់ដល់៥ ទៅ៦ពាន់ដុល្លារឯណោះ។

តាមពិតវាមិនបានអ្វីអស្ចារ្យប្លែកឡើយ សម្រាប់ឆ្នាំ២០២២នេះ គ្រាន់ចង់រំលឹកអនុស្សាវរីយ និងលក្ខណៈរបស់វាតិចតួចតាមរយៈ កម្មវិធីបទបង្ហាញរថយន្ដមួយទឹក នេះប៉ុណ្ណោះ។ ណាមួយហាងឆេងវាក៏នៅគ្រាន់បើដែរ ព្រោះបងប្អូនខ្លះគាត់ចង់បាន និងស្រលាញ់ឡានស៊េរីចាស់បុរាណបែបនេះណាស់។ និយាយពីម៉ាស៊ីនមានច្រើនជម្រើស តែសូមលើកយកតែប្រភេទម៉ាស៊ីនដែលស្រុកខ្មែរនាំចូល ប្រើប្រាស់តែប៉ុណ្ណោះ។

Camry ស្វិតប្រើម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ២.០លីត្រ ផលិតកម្លាំង ១១៥សេះ កម្លាំងរមួល ១២៤ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) អាចរត់លឿនបំផុតបាន១៨០គីឡូម៉ែត្រ/ម៉ោង។
កម្រិតស៊ីសាំងជាក់ស្ដែងម៉ាសុីនចាស់បែបនេះ ជាមធ្យមចន្លោះពី ៧លីត្រ ទៅ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ។

ជើងក្រោមបំពាក់ជា ប៉ូមរឺស៊រ ប្រភេទ Strut coil spring ទាំងមុខក្រោយ គួបផ្សំជាមួយយាន់កង់ទំហំ ១៤អីញ ប្រើហ្វ្រាំងឌីសគៀបផ្នែកខាងមុខ និងខាងក្រោយជាប្រភេទហ្វាំ្រងស្គរ (ឆ្នាំ១៩៨៩ ម៉ាសុីន៦សុីឡាំងទើបមាន ABS)។

ខាងក្រៅមើលទៅរាងស្វិតដូចដែលបងប្អូនតែងហៅមែន តែទម្ងន់ធ្ងន់គ្រាន់បើ ១២៧០គីឡូក្រាម និងការឌីស្សាញបែប Aerodinymic ធ្វើឲ្យការបើកបរលឿនមុចខ្យល់បានល្អ។

ខាងក្នុងមិនមានអ្វីពិសេសឡើយសម្រាប់បច្ចុប្បន្ននេះទេ តែប្លែកចំពោះបងប្អូនមួយចំនួនមិនធ្លាប់បានឃើញនោះគឺ ខ្សែក្រវាត់អូតូពេលបើកបិទទ្វារ មិនអោយយើងពិបាកក្នុងការទាញចុះឡើងឡើយ។ កៅអីធម្មតា២ជួរ អាចជិះគ្នាបាន ៥នាក់អីដែរ និងសល់ឃ្លុបក្រោយដាក់ឥវ៉ានបានគួរសម កុំឃើញស្វិតអញ្ចឹង តែវាអាចផ្ទុកទម្ងន់បានជិត៥០០គីឡូក្រាមឯណោះ។ ហើយក៏មិនភ្លេចដែរ នៅឧបករណ៍បំពងសម្លេង៥គ្រាប់ ទុកគ្រាន់ ចាក់ស៊ីឌី ស្ដាប់វិទ្យុ និងមុខងារមួយចំនួនបញ្ជាដោយប៉ូតុងចុច និងមួលឡើងចុះជាដើម។

ជារួមមកចំពោះការប្រើប្រាស់ជាអចិន្ត្រៃយ៍វិញ មិនជាសុវត្ថិភាពឡើយ វត្ថុបុរាណបែបនេះសម្រាប់តែបងប្អូនដែលគាត់ស្រលាញ់ ទុកជិះម្ដងម្កាល់គ្រាន់ពិសារកាហ្វេគុយទាវកំដរអារម្មណ៍។ តែសម្រាប់ការបើកបរល្បឿនលឿន និងការធ្វើដំណើរផ្លូវឆ្ងាយ Admin អត់ហ៊ានធានាទេ ម្យ៉ាងទៀតបើមានឡានស្អាត នៅសំណុំ ម្ចាស់ប្រើថែបានល្អ គេលក់ធូរៗអីទិញទុកទៅមិនខាតឡើយ។ រៀបចំតុបតែងតិចតួច ឲ្យមើលទៅទាក់ទាញ វ៉ៃចេញវិញបានថ្លៃគ្រាន់បើ ប៉ះឡានស្អាតមែនតែន អាចហក់ដល់ទៅ៦០០០ដុល្លារក៏មានដែរ៕

អត្ថបទ៖ BunSak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ