Toyota Camry ជំនាន់ទី ៥ (២០០២ – ២០០៦) មានរហ័សនាមថា អាបាឡែន ជាពាក្យពេញនិយមខ្លាំងហៅមិនដាច់ពីម៉ាត់សម្រាប់អ្នកប្រើប្រាស់រថយន្ដស្រុកខ្មែរ នរណាដែលថាមិនស្គាល់វា។
២០ ឆ្នាំមុនវាជាឡាន Saden ដែលពេញនិយមនៅទូទាំងពិភពលោក របស់ Toyota ទាំងល្បឿន សុវត្ថិភាព និងរូបរាងដ៏ទាក់ទាញ អាចអោយពិន្ទុ ៩/១០ បាន អ្នកមានលុយទិញវាជិះ សុទ្ធតែជាន់ផ្អៀងស្រុកខ្មែរហើយ ។
ស្រុកខ្មែរលក់ដាច់ខ្លាំងដល់ថ្នាក់សព្វថ្ងៃនេះស្ទើរគ្នានទេបាឡែនក្រដាស់ពន្ធ អ្នកលក់ឡានថា រកទិញពីអាមេរិកមិនសូវបាន ទោះមាន បូកទាំងពន្ធនាំចូល ក៏តម្លៃក្នុងស្រុកខ្ពស់ពិបាកលក់ចេញវិញដែរ។
អាបាឡែន បងប្អូនបង្កើតរបស់អាឆ្លាមមានបញ្ចូលធាតុផ្សំអ្វីពិសេសខ្លះ? វាមានអាយុ ២០ ឆ្នាំហើយ គុណភាពយ៉ាងមិចដែរ តោះ! តាមដានទាំងអស់គ្នា។
១.Option ឬ ជម្រើស
បើនិយាយាពី Option វិញ មានច្រើនប្រភេទរួមមាន CE, LE, SE, XLE និងជម្រើសមាស៊ីន ៤ និង ៦ ស៊ីឡាំង ។ តែ Advan Auto សុំលើកតែពីរម៉ូឌែលប៉ុណ្ណោះ ដែលនិយមប្រើនៅស្រុកខ្មែរមានដូចជា LE, XLE និងជម្រើសម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ២.៤ លីត្រតែប៉ុណ្ណោះ។
បាឡែនជាឡាន Sedan ទ្វា ៤ ខាងក្នុងទូលាយគួរសម ជិះគ្នា ៥ ទៅ ៦ នាក់ និងមានឃ្លុបក្រោយសម្រាប់
ដាក់ឥវ៉ានបានច្រើនគួរសម។ ចង្កូតវាធូរស្រួលបត់បែន ផ្នែកខ្លះស្រោបដោយហ្វរមីកាឈើ និងមុខងាមួយចំនួន បញ្ជារដោយប៉ូតុងចុច ។
វាមានទម្ងន់ ១៤៦៥ គីឡូក្រាម ទទឹង ១៧៩៤ម.ម បណ្ដោយ ៤៨១៥ ម.ម កម្ពស់ ១៥០០ម.ម និងអាចដឹកបានប្រមាណជាង ៥០០ គីឡូក្រាម។
២.ម៉ាសុីន
Toyota Camry ជំនាន់ទី ៥ នេះ បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង មុខកាត់ស៊ីឡាំង ២.៤ លីត្រ ផលិតកម្លាំង ១៥៧ សេះ កម្លាំងរមួល ១៦២ ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ រត់ដោយប៉ុងមុខ (FWD) ល្បឿនអតិបរិមា ១៩៨ គីឡូម៉ែត្រ/ម៉ោង
ជាន់ស្ទុះពី ០-១០០គ.ម/ម ប្រើពេល ៩.៤ វិនាទី កម្រិតស៊ីសាំងក្នុងក្រុងច្រើនគួរសម ១០ លីត្រ និងក្រៅក្រុងផ្លូវ
លាត ៧ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។
៣.ជើងក្រោម
វាមានយ៉ាន់កង ១៦ អ៊ីញ មានហ្វ្រាំងគៀបឌីសមុខក្រោយ ជំនួយដោយ ABS ប្រើប្រាស់ប៉ូមនិងរឺស័រធម្មតានៅផ្នែកកង់ខាងមុខ (Macpherson Strut) និងផ្នែកខាងក្រោយប្រើប្រព័ន្ធជើងក្រោមឯករាជ្រប្រភេទ Multi-Link ជួយឲ្យកង់ឡានលោតឡើងចុះផ្សេងគ្នាសម្រួលឲ្យតួខ្លួនឡានមានលំនឹងល្អ ។ ការបើកបរមានសភាពណឹងល្អ និងពេលចុះទួលឬចូលក្រលុក គ្រប់កង់ទាំងបួនធ្វើការដាច់ដោយឡែកពីគ្នា ជួយទប់ឡានមិនអោយផ្អៀងខ្លាំង។
៤.សុវត្ថិភាព
Camry បាឡែន តេស្ដបុកប៉ះល្អគ្រាន់បើ ពោងសុវត្ថិភាព ៨ គ្រាប់ការពារបានយ៉ាងគ្រាប់គ្រាន់ ដោយទទួល
បានផ្កាយ ៥ ពីនាយកដ្ឋានសុវត្ថិភាពចររាចរណ៍ផ្លូវគោកសហរដ្ឋអាមេរិក។ បើនិយាយាពីប្រវត្តិអូសឡានចូលរោង ចក្រវិញពី យោងតាម Autoblog បញ្ជាក់ថាវាមានបញ្ហាតិចតួចណាស់ ។
៥.តម្លៃ
តម្លៃជាមធ្យមចន្លោះពី ១១០០០ ទៅ ១៦០០០ ដុល្លារជាង អាស្រ័យលើស្លាកលេខខ្ពស់ទាប់ ក្រដាសពន្ធ ពណ៍ ឆ្នាំផលិត និងជម្រើស Option ភិនភាគជាក់ស្ដែង។ ចំពោះថ្លៃជួសជុលវិញចំណាយខ្ទង់ ៥០ ទៅ ៣០០ ដុល្លារជាង ទៅតាមកម្រិតនៃការខូចខាត។
ជារួមសម្ថភាពវាប៉ុណ្ណោះអាចទទួលយកបាន សម្រាប់បងប្អូនដែលឧស្សាហ៍ចុះខេត្ត ការវ៉ាជែងផ្លូវកែងផ្លូវកោង
វាបត់បែនបានល្អ បូកទាំងទម្ងន់ធ្ងន់គួរសមទៀត ធ្វើអោយរថយន្ដមួយនេះរត់លឿន មានភាពរលូនល្អអាចទៅបានគ្រប់ឧបសគ្គ (កុំឲ្យតែផ្លូវរ៉ោករ៉ាកខ្លាំង) ។
សរុបមកបើសួរថាគុណភាពនៅល្អប្រើឬអត់ ដូចជាមិនមានបញ្ហាអ្វីច្រើនទេ អោយតែឡានស្អាត ម៉ាសុីន ប្រអប់លេខ
នៅល្អ ជើងក្រោមមាំ ល្បឿនល្មមៗអាចនិយាយបានថា ឡានសេរីថ្មីមួយចំនួនពិបាកដេញដែរហ្នឹង ។
ប្រិយមិត្តយល់យ៉ាងណាដែរ ជួយ Comment នៅខាងក្រោមអត្ថបទឲ្យ Admin បានដឹងផង ។
អត្ថបទ៖ BunSak
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ