Toyota Camry ប្រើសាំងសុទ្ធ និង Camry Hybrid ខុសគ្នាដូចម្ដេច? គួរប្រើមួយណាល្អ? 

អ្នកទស្សនា
5529
0/ AKlasseAuto Promotion
Untitled-1.jpg

និយាយចំពោះ Camry ក្នុងឆ្នាំ 2007 ត្រូវបាន Toyota ប្ដូររូបរាងទាំងស្រុងខុសពីជំនាន់មុនៗ ព្រមទាំងបញ្ចេញជម្រើសប្រព័ន្ធដំណើរការពីរប្រភេទគឺ ប្រភេទប្រើម៉ាសុីនសាំងសុទ្ធ និងម៉ាសុីនសាំង បូកជាមួយនឹងប្រព័ន្ធ Hybrid ហើយវាក៏ជាលើកដំបូងដែរក្នុងត្រកូល Camry។ ចង់ដឹងថាវាខុសគ្នាដូចម្ដេច ដំណោះស្រាយមាននៅក្នុងអត្ថបទមួយនេះ ហើយកុំភ្លេច Comment នៅខាងក្រោមម្នាក់មួយផង ទាក់ទង នឹងបទពិសោធន៍ ក្នុងការប្រើប្រាស់រថយន្ដទាំងពីរប្រភេទនេះ។

ក្រឡេកមកមើលប្រភេទ Camry Hybrid វិញ Toyota បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៤ លីត្រ ជំនួយដោយម៉ូទ័រ ១ គ្រាប់ សរុបកម្លាំងម៉ាសុីន និងម៉ូទ័រផលិតបាន ១៤៧សេះ ប្រើប្រអប់លេខ​ CVT អូសទាញដោយប៉ុងមុខ (FWD) ជាមួយល្បឿនលឿនបំផុត ២០២ km/h អាចជាន់ស្ទុះពី ០-១០០ /km ប្រើរយៈពេល ៩.៦​ វិនាទី។ ក្នុងក្រុង ៦L ក្រៅក្រុងផ្លូវលាត ៧L/១០០km។

ចំណែកឯ Camry 07 (សាំងសុទ្ធ) មានម៉ាស៊ីន ៤ ស៊ីឡាំង មុខកាត់ស៊ីឡាំង ២.៤ លីត្រ តែផលិតកម្លាំង ១៥៨ សេះ រត់ដោយប្រអប់លេខ ៥ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) ជាមួយល្បឿនលឿនបំផុត ២៣០ km/h ជាន់ស្ទុះពី ០-១០០ km/h ប្រើរយៈពេល ៧.៤ វិនាទី។

ចំពោះប្រភេទប្រើម៉ាស៊ីនសាំងសុទ្កម្រិតសុីសាំង សម្រាប់ក្នងក្រុងវាស៊ីខ្ទង់​ ១១L និងក្រៅក្រុង​ ៨L/១០០km ឬអាចច្រើនជាងនេះតាមស្ថានភាពជាក់ស្ដែង។

  ទាំងរូបរាងខាងក្នុង ខាងក្រៅ និងប្រព័ន្ធជើងក្រោម មិនមានអ្វីខុសគ្នានោះទេ គ្រាន់តែ Camry សាំងសុទ្ធ បែងចែកជា Trims ដែលខ្មែរយើងតែងប្រើមានពីររួមមាន LE, XLE បើនិយាយសរុប ចំពោះ XLE ដែលពិសេសត្រង់ថា មាន៖

-ពោងសុវត្តិភាព ៩គ្រាប់-Speaker JBL-ពូកស្បែក អេឡិចត្រនិច ជំនួយដោយ​ Lumbar Support និងកៅអីកំដៅ

-ដំបូលបើក

-ប៉ូតុងបញ្ជាមុខងារមួយចំនួនលើដៃចង្កូត នឹងភ្ជាប់ Bluetooth បាន

-គ្រឿងតុបតែង ស្បែកលាយជាមួយ ហ្វមីការឈើនៅផ្នែកខ្លះ-អេក្រង់ LCD ធំសម្រាប់បង្ហាញព័ត៍មាន ដូចជាផែនទី(GPS) នឹងកាមេរ៉ាក្រោយជាដើម។

ចំពោះ Camry Hybrid ចែកចេញជា

​ ៣ Option ដូចជា Base, Haft និង Full Option បើជាប្រភេទ

Full Option អ្វីដែល

XLE មាន Full Option ក៏មានដែរ គ្រាន់តែពិសេសត្រង់បន្ថែមជាមួយនឹង៖

-ប៉ូតុង Power Start/Stop -និងប្រព័ន្ធ Smart Key ៣គ្រាប់ ប៉ុណ្ណោះ​

ទាំងនេះជាចំណុចខុសគ្នាខ្លះៗរវាង ឡានពីរម៉ូឌែលនេះ។

តម្លៃក្នុងស្រុក Camry សាំងសុទ្ធខ្ទង់ ១៦០០០-២២០០០ ដុល្លារជាង ចន្លោះពីរ ១៥០០០ដុល្លារ ទៅ​​ ២៣០០០ដុល្លារជាង ទាំងពីរប្រភេទនេះ តម្លៃប្រែប្រួលទៅតាម ពណ៌ Option ភិនភាគជាក់ស្ដែង និងប្រភេទ ស្លាកលេខ ឬក្រដាសពន្ធជាដើម។

តែបើសួរថាគួរប្រើមួយណាល្អជាង

វាអាស្រ័យលើការប្រើប្រាស់ជាក់ស្ដែង ចំពោះបងប្អូនដែល ប្រើជាអចិន្រ្តៃយ៍ ក្នុងទីក្រុង អាចប្រើជាមួយនឹងប្រភេទ Hybrid បាន។ ព្រោះវាសុីសាំងតិច ហើយទំនើបគ្រាន់បើដែរ គ្រាន់ថា វាឧស្សាហ៍មានបញ្ហាទៅលើអាគុយ Hybrid បន្ដិចព្រោះលើសពី១០ឆ្នាំ អាគុយតែងមានបញ្ហា តែយើងអាចប្ដូរម្ដងមួយផ្លាកបាន។ ម្យ៉ាងទៀតទិញមករាងថ្លៃ ពេលលក់វិញក៏រាងខាតគួរសមដែរ។

image.png

ចំពោះ Camry សាំងសុទ្ធ ជាន់ស្ទុះល្អ បើកបរផ្លូវឆ្ងាយចុះខេត្ដអេមណាស់ មិនសូវជាធ្វើទុកអ្វីច្រើនឡើយ ម៉្យាងទៀត តម្លៃគួរសម សម្បូរទីផ្សារ លក់វិញបើឡាននៅស្អាត អាចខាតតិចតួច គ្រាន់តែស៊ីសាំងបន្ដិចហើយ ម៉្យាងទៀត មិនសូវជាទំនើបដូចប្រភេទ Hybrid នោះទេ។

សរុបមកមិនថា សាំងសុទ្ធ ឬ Hybrid

ពេលទិញពិនិត្យខ្លះទៅ ព្រោះឡានចាស់ឆ្នាំតែងស្ទើតិចតួចហើយ។ សំខាន់ភិនភាគគុណភាព អាចទទួលយកបាន និងប្រើថែផង វាមិនងាយខូចទៅណាទេ៕ 

អត្ថបទ៖ BunSak 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More