Chevrolet Spark ជាឡានប្រភេទ Hatchback ខ្នាតតូចរបស់សហរដ្ឋអាមេរិកហើយវាត្រូវបានគេនាំចូលមកលក់នៅស្រុកខ្មែរយើងច្រើនចំពោះជំនាន់ទី២ សេរីឆ្នាំ ២០១១-២០១៥ ប៉ុន្តែតម្លៃវាខ្ពស់បន្តិច ។
ប្រសិនបើ Chevrolet Spark ប្រភេទក្រដាសពន្ធ តម្លៃខ្ទង់ ១ ម៉ឺនដុល្លារជាងឯណោះ។ ប៉ុន្តែអ្នកអាចរកទិញបានក្នុងតម្លៃក្រោម ១០០០០ដុល្លារ សម្រាប់ឡានផ្លាកលេខ ឬឡានដែលគេប្រើនៅស្រុកខ្មែរយូរហើយ ខ្ទង់ ៦០០០ ដុល្លារ ទៅ ៨០០០ដុល្លារ ប៉ុណ្ណោះ។
ចំពោះ Option ក្នុងជំនាន់ទី២ នេះ មាន ៣ជម្រើសរួមមាន LS, LS+, LT នៅខ្មែរយើងភាគច្រើននាំចូលតែម៉ូឌែល LS និង LT ដែលយើងតែងហៅថា Full Option នេះឯង។

ដោយសារឆ្នាំវាខ្ពស់គ្រាន់បើ ដូចនេះរូបរាងខាងក្រៅមើលទៅស្អាតម៉្យាង ដូចជាក់ស្តែងចង្កៀងមុខបំពាក់ LED រាងស្រួចៗវែង និងការឌីហ្សាញជាប្រភេទ Hatchback បំពាក់កៅអីពីរជួរ ជិះបានគ្នា ៥នាក់ មិនធំទូលាយប៉ុន្មានទេ តែបើធៀបជាមួយនិងប្រភេទកូនឡានដូចគ្នា Spark ទូលាយជាងគេបន្ដិចហើយ។

ក្នុងនោះដែរ បើជាប្រភេទ Full Option LT វិញបំពាក់មកជាមួយ កៅអីស្បែក មាន Speaker ៤គ្រាប់ ពោងសុវត្ថិភាព ៦ ពិលកាង មានប្រព័ន្ធហ្វ្រាំង ABS និង EBS ព្រមទាំងមាន Packing sensor ២ គ្រាប់ជំនួយពេលចូលចតជាដើម ។

អា Spark មានម៉ាស៊ីន ២ ជម្រើសគឺ ម៉ាស៊ីន ១.២ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំង ៨២ សេះ និង ម៉ាស៊ីន ១.០ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំង ៦៧ សេះ រត់ដោយប្រអប់លេខ ៥វគ្គ មានទាំងលេខដៃ និងអូតូ ដំណើរការដោយប៉ុងមុខ អាចរត់លឿនបំផុត ១៦១km/h ស៊ីសាំងប្រមាណ ៧ លីត្រនៅក្នុងក្រុង និង ក្រៅក្រុងវាស៊ីសាំង ៦ លីត្រក្នុងការបើកបរ ១០០ គ.ម ។
ទំហំវាប្រវែង ៣.៦ ម៉ែត្រ ទទឹង ១ ម៉ែត្រកន្លះ និងកម្ពស់ ១ ម៉ែត្រកន្លះ កម្ពស់ពីដីមកដល់បាតឡាន ១៤១ ស.ម ។

ទាក់ទងនឹងប្រព័ន្ធគ្រឿងក្រោម និងប្លុកម៉ាស៊ីនវាមិនសូវជាសម្បូរគ្រឿងបន្លាស់ដូចពពួក Kia Morning ទេ តែវាក៏មិនពិបាកជួសជុលដូចឡានអឺរ៉ុបទេ ។
ចំពោះការថែទាំពេលមានបញ្ហាចំណាយចន្លោះ ៤០ ដុល្លារ ទៅ ២៥០ ដុល្លារជាងដែរ តាមកម្រិតខូចខាតជាក់ស្ដែង។
បើនិយាយពីពន្ធផ្លូវថ្វីត្បិតថាវាឆ្នាំខ្ពស់មែន តែការចំណាយមិនច្រើនទេ ដោយសារស៊ីឡាំងតូច មួយឆ្នាំខ្ទង់ ៨០០០០៛ ទៅ ១០ ០០០០៛ ប៉ុណ្ណោះ ។

សរុបមក Chevrolet Spark គុណតម្លៃគួរសម ជិះស្រួលដែរតើ គ្រាន់តែពិបាកចំពោះបងប្អូនដែលមិននិយមលេខដៃ ដោយសារវាមិនសូវសម្បូរលេខអូតូ ម៉្យាងទៀតតម្លៃនៅខ្ពស់គួរសម បើក្រដាស់ពន្ធវិញស្មើអាព្រូសបាត់ហើយ រូបរាងប៉ុណ្ណឹង គ្រឿងផ្សំប៉ុណ្ណឹង បងប្អូនគិតថាចង់វិនិយោគជាមួយ Chevrolet Spark នេះដែរអត់? Comment នៅខាងក្រោមអត្ថបទ ។
គួរបញ្ជាក់ថា នៅអត្ថបទបន្ទាប់ Advan Auto នឹងធ្វើបទបង្ហាញពី Kia Picanto ឆ្នាំ ២០១២ ឬខ្មែរយើងចំណាំហៅថាអា Morning ដោយសារតែកូនឡានមួយនេះ ក៏ជាគូប្រកួតធំជាមួយ Chevrolet Spark ផងដែរ អញ្ចឹងកុំភ្លេចតាមដានជាមួយ Advan Auto ទាំងអស់គ្នា ។
អត្ថបទ៖ BunSak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ